en     km
en     km

លោក​ កឹ​ម​ សុខា ​៖​ បោះ​ឆ្នោត​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ដោយ​សន្តិវិធី​ ​មិន​​ផ្លាស់ប្តូរ​​ដោយ​រដ្ឋប្រហារ​ សង្គ្រាម​ ឬ​បដិវត្តន៍​ទេ​!

Share

Kem-Sokha
លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ទៅ​កាន់​អ្នកគាំ​នៅ​ក្នុង​វេទិកា​សកម្មជន​មូលដ្ឋាន​ ខេត្តពោធិ៍សាត់

ពោធិ៍សាត់​៖  «​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​អ្នក​ប្រជាធិបតេយ្យ​ និង​ជាតិនិយម​ នឹង​ឈាន​ទៅ​កាន់​អំណា​ច​ដឹកនាំ​ប្រទេស​នា​ពេល​ខាង​មុខ​នេះ​»​ ។​ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ខ្លួន​ នៅ​ក្នុង​វេទិកា​សកម្មជន​មូលដ្ឋាន​ នៅ​ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ ព្រឹក​ថ្ងៃ​ទី ​២០​ ខែមីនា​ ឆ្នាំ​ ២០១៦​ ។​

​លោក​ កឹ​ម​ សុខា​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ​៖ «​បើ​ដើម្បី​ទៅ​បោះ​ឆ្នោត​ តើ​យើង​ត្រូវធ្វើ​អ្វីខ្លះ​ពី​ឥឡូវនេះ​ទៅ​?​ បើ​យើង​មិនដឹង​គោលដៅ​ទេ​ មិនដឹង​ថា​ ត្រូវ​នាំ​គ្នា​ទៅ​ណា​ មិនដឹង​ត្រូវធ្វើ​អ្វី​?​ អញ្ចឹង​នៅ​ខេត្តពោធិ៍សាត់​ថ្ងៃនេះ​ ត្រូវ​ដឹង​ថា​ យើង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​។​ តើ​បោះ​ឆ្នោត​ដើម្បី​អ្វី​?​ គឺ​បោះ​ឆ្នោត​នាំ​មក​ដើម្បី​ឱ្យមានការ​ផ្លាស់​ប្តូរ​ ដោយសារ​ប្រជាពលរដ្ឋ​ចង់​ឱ្យ​មានការ​ផ្លាស់​ប្តូរ​។​ តើ​ផ្លាស់​ប្តូរ​របៀប​ម៉េច​?​ ផ្លាស់​ប្តូរ​ដោយ​សន្តិវិធី​ ផ្លាស់​ដោយ​វិជ្ជមាន​។​ ផ្លាស់​ប្តូរ​ដោយ​សន្តិវិធី​ មិនមែន​ផ្លាស់​ប្តូរ​ដោយ​អំពើ​ហិង្សា​ មិនមែន​ផ្លាស់​ប្តូរ​ដោយ​ធ្វើសង្គ្រាម​ មិនមែន​ផ្លាស់​ប្តូរ​ដោយ​រដ្ឋប្រហារ​ដាច់ខាត​ មិនមែន​ផ្លាស់​ប្តូរ​ដោយ​បដិវត្តន៍​អ្វី​ទាំងអស់​ គឺ​យើង​សុំ​បញ្ជាក់​ឱ្យ​ច្បាស់លាស់​ គឺ​ផ្លាស់​ប្តូរ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​តែ​ប៉ុណ្ណោះ​»​ ។​

សំឡេងលោក កឹម សុខា ៖

Share

ព័ត៌មានទាក់ទង

Image