en     km
en     km

ប្រវត្តិ​ពិណ​ខ្មែរ​

Share

ភ្នំពេញ៖ ​ពិណ​ជា​ឧបករណ៍​ភ្លេងខ្មែរ​បុរាណ​មួយ​បែប​ ស្ថិត​ក្នុង​ចំណោម​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ជា​ច្រើន​ទៀត​ មាន​ដូច​ជា​ រនាតឯក​ រនាតធុង​ ស្រឡៃ​ សា​ដៀវ​ ចាប៉ី​ដង​វែង​ ខ្លុយ​  និង​មាន​ឧបករណ៍​ជា​ច្រើន​ទៀត​ ដែល​ខ្មែរ​យើង​មាន​តាំងពី​យូ​រយារ​ណាស់​មក​ហើយ​។​

Pin-Khmer
លោក កែវ សុនន្ទកវី និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្នុងពិធីប្រគល់ពិណជួនក្រសួង (រូបភាព៖ ក្រសួងវប្បធម៌)

នាទី​កម្សាន្ត​ថ្ងៃនេះ​ នឹង​នាំ​អារម្មណ៍​នាង​កញ្ញា​ លោក​ លោកស្រី​ ទៅ​កម្សាន្ត​ជាមួយ​នឹង​ភ្លេង​ពិណ​ខ្មែរ​ ហើយ​លោក​អ្នក​នឹង​បានដឹង​ពី​ប្រវត្តិ​ពិណ​ថា​ មាន​តាំងពី​ពេល​ណា​មក​ ហើយ​ឧបករណ៍​ពិណ​នេះ​ អាច​លេង​ជាមួយ​ឧបករណ៍​ភ្លេង​អ្វីខ្លះ​ ហើយ​លេង​នៅ​ក្នុង​វង់ភ្លេង​ណាខ្លះ​?​ ជា​បន្ត​ទៅ​ទៀត​នេះ​ សូម​នាង​កញ្ញា​ លោក​ លោកស្រី​ ស្តាប់​នាទី​កម្សាន្ត​ដែល​រៀបរៀង​ដោយ​កញ្ញា​ ប៉ូ​ សា​គុន​ ដូច​តទៅ​៖

​បើ​យោង​តាម​អ្នកជំនាញ​ “ពិណ​”​ គឺជា​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​មួយ​ប្រភេទ​ ដែល​មាន​ប្រភព​ដើម​កំណើត​មក​ពី​ប្រទេស​ឥណ្ឌា​ ។​ “​ពិណ​”​ មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ តាំងពី​សតវត្ស​រ៍ទី​៧ ​មកម៉្លេះ​ ហើយ​បាត់​ទៅ​វិញ​ នៅ​ចុង​សតវត្សរ៍​ទី​១២​ ដើម​សតវត្ស​រ៍ទី​១៣​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ កែវ​ សុ​ន​ន្ទ​កវី​ សាស្ត្រាចារ្យ​មហា​វិទ្យា​ល័យ​ដូរ​តន្ត្រី​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។​

លោក​ កែវ​ សុ​ន​ន្ទ​កវី​ មាន​ប្រសាសន៍​ថា​ ពិណ​មាន​ដើម​កំណើត​តាំងពី​យូរណាស់​មក​ហើយ​ តាំង​ពី​សម័យ​មុន​នៅ​ក្នុង​វង់ភ្លេង​ពិណពាទ្យ​ គឺ​មាន​ឧបករណ៍​ពិណ​បូក​ និង​ឧបករណ៍​ពាទ្យ​ ដែល​ឧបករណ៍​ពាទ្យ​នេះ​ គឺជា​គង​​ពាទ្យ​ផ្លែ​ប្រាំបី​ ឬ​ប្រាំបួន​ដែល​ហៅ​ថា​គង​ពាទ្យ​។​ ឧបករណ៍​ពិណ ​និង​ពាទ្យ​នេះ​ បូក​បញ្ចូល​គ្នា​ ទើប​គេ​ហៅ​ថា​ ពិណពាទ្យ​។​ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ក្នុង​វង់ភ្លេង​ពិណពាទ្យ​ មិន​មាន​ឧបករណ៍​ពិណ​ទៀត​ឡើយ​។​ តែ​ទោះជា​មិន​មាន​ឧបករណ៍​ពិណ​នៅ​ក្នុង​វង់ភ្លេង​នេះ​ក៏​ដោយ​ ពលរដ្ឋ​ខ្មែរ​ នៅ​តែ​ហៅ​វង់ភ្លេង​នេះ​ថា​ពិណពាទ្យ​ដដែល​។​

«ពាក្យ ពិណពាទ្យ ​មាន​ន័យ​ថា​ ឧបករណ៍​ឈ្មោះ​ពី​ដែល​បូក​បញ្ចូល​​គ្នា​ មាន​ន័យ​ថា​ពិណ ​និង​ពា​ទ្យ​ ពិណ​ជា​ឧបករណ៍​ពិណ​ដែល​ខ្ញុំ​ទើប​និង​បង្កើត​ឡើង​នេះ​ ហើយ​ពាទ្យ​នោះ​គឺជា​គង​ គង​ផ្លែ​ប្រាំបី​ ឬ ​ប្រាំបួន​ហ្នឹង​ គឺ​ហៅ​គង​ពាទ្យ​ អីចឹង​ឈ្មោះ​ទាំង​ពី​នេះ​មាន​ន័យ​ថា​ ឈ្មោះ​ថា​ ពិណពាទ្យ​»។

​លោក​សាស្ត្រាចារ្យ  បាន​បន្ត​ថា​ ឧបករណ៍​ពិណ​ អាច​យក​ទៅ​លេង​ជាមួយ​គ្រប់​វង់ភ្លេង​បុរាណ​ខ្មែរ​  ទាំងអស់​ ដូច​ជា​លេង​ក្នុង​វង់ភ្លេង​ពិណពាទ្យ​ វង់ភ្លេង​មហោរី​ និង​អាច​យក​ទៅ​លេង​ក្នុង​វង់ភ្លេង​បស្ចឹ​ម​ប្រទេស​បាន​ទៀត​ផង​។​

«​ឧបករណ៍​ពិណ​ខ្មែរ​យើង​នេះ​ គឺ​យើង​យក​ទៅ​លេង​នៅ​ក្នុង​គ្រប់​វង់​ទាំងអស់​បាន​ ដោយសារ​មាន​មូលហេតុ​ពីរ​ បើសិនជា​នៅ​ក្នុង​វង់ភ្លេង​ខ្មែរ​ យើង​រឹង​កាំ​សំឡេង​ហៅ​ថា​ស្កេ​ល​របៀប​ខ្មែរ​ ដល់​យក​ទៅ​បស្ចឹ​ម​ប្រទេស​យើង​រឹត ​យ៉ា​តូ​និ​ច​ របៀប​បស្ចឹ​ម​ប្រទេស»។

​លោក​សាស្ត្រាចារ្យ​បញ្ជាក់​ទៀត​ថា​ វង់ភ្លេង​ពិណ​ពាទ្យ​ គឺជា​ឈ្មោះ​វង់ភ្លេង​ពី​ដើម​ដែល​មាន​តែ​ប្រាំ​ឧបករណ៍​ភ្លេង​តែ​ប៉ុណ្ណោះ​ គឺ​មាន​ ពិណ​ គង​ពាទ្យ​ សំភោ​ ខ្លុយ​ និង​ឆឹង​ ក្រោយមក​ទើប​មាន​ឧបករណ៍​ភ្លេង​បន្ថែម​ទៀត​។ « ​វង់​ពិណ​នេះ​ហៅ​ថា ​វង់​ដើម​ គឺ​ដែល​មាន​ប្រាំ​ឧបករណ៍​ទេ​ មាន​តែ​ពិណ​ គង​ពាទ្យ​ សម្ភោរ​ ខ្លុយ​ និង​ឈិង​ អាហ្នឹងវង់​ដើម​របស់​គេ​ ក្រោយមក​ទើប​យើង​មាន​រនាតឯក​ រនាតធុង​បន្ត​ទៀត»។

​លោក​សាស្ត្រាចារ្យ  កែវ​ សុ​ន​ន្ទ​កវី ៖ «​ពិណ​ ត្រូវ​បាន​អ្នកជំនាញ​ឆ្លាក់​នៅ​លើ​សិលា​ចារិក​ស្ទើរ​គ្រប់​ប្រសាទ​ទាំងអស់​ ដូច​ជា​ ប្រសាទ​សំបូរ​ព្រៃ​គុក​ ប្រាសាទបន្ទាយឆ្មា​ ប្រាសាទ​បាយ័ន​ និង​មាន​ប្រាសាទ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ អំពី​ឧបករណ៍​ពិណ​នេះ​ គឺ​យើង​មាន​សិលាចារិក​នៅ​គ្រប់​ប្រាសាទ​សឹង​ទាំងអស់​ តាំង​ពី​សំបូរ​ព្រៃ​គុក​ បន្ទាយឆ្មា​ បា​យ័ន​ បន្ទាយសម្រែ​ …​ សម្បូរ​បែប​មែ​នទែន​ ហើយ​មាន​ប្រភេទ​ពិណ​ច្រើន​មែន​ទែន…»​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​សាស្ត្រាចារ្យ​ កែវ​ សុ​ន​ន្ទ​កវី​ ពិណ​ជា​ឧបករណ៍​ភ្លេង​ម្យ៉ាង​ដែល​មាន​​សំឡេង​​ស្រាល​បែប​មនោសញ្ចេតនា​ ហើយ​មាន​លក្ខណៈ​ណែងណង​រណ្តំ​ចិត្ត​​កម្រិត​ណា​នោះ​ អាស្រ័យ​លើ​អ្នកនិពន្ធ​ និង​លេង​។​

«​បញ្ហា​បច្ចេកទេស​ពី​ឧបករណ៍​ពិណ​ ដែល​ក្មួយ​សួរ​ថា​ យក​ទៅ​លេង​វង់​នោះ​វង់​នេះ​ ណែងណង​យ៉ាងណា​នោះ​គឺ​វា​អាស្រ័យ​ទៅ​លើ​អ្នកនិពន្ធ​ គ្រាន់តែ​ថា​ឧបករណ៍​ពិណ​នេះ​ ជា​ឧបករណ៍​ដែល​មាន​សំឡេង​ស្រាល​ ឧបករណ៍​ដែល​មាន​សំឡេង​លក្ខណៈ​ជា​ខ្សែ​រដែរ​ គ្រាន់​ថា​វា​ជា​មនោសញ្ចេតនា​ ត្រឹងៗ…»៕​

Share

Image
Image
Image