en     km
en     km

បទ​សម្ភាសន៍​៖​ ប្រវត្តិ​រដ្ឋប្រហារ​ ១៨​ មីនា​ ១៩៧០

Share

LUN-NUL
លោក​សេនាប្រមុខ​ លន់​ ន​ល់

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​ ១៨​ ខែមីនា​ ១៩៧០​ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​កម្ពុជា​របស់​កម្ពុជា​ បង្កើត​ទ្បើ​ង​ដោយ​សេនាប្រមុខ​ លន់​ នល់​ និង​បក្សពួក​របស់​លោក​មាន​និន្នាការ​នយោបាយ​លម្អៀង​ទៅ​រក​អា​មេ​រិ​ក​។​ រដ្ឋប្រហារ​ទម្លាក់​ព្រះបាទ​ នរោត្តម ​សីហ​នុ​ កើត​​ទ្បើ​ង​ទន្ទឹម​នឹង​ព្រះ​អង្គ​យាង​ចេញ​ទៅ​ទីក្រុង​មូ​ស្គូ​ ដែល​ជា​ប្រទេស​មហាអំណាច​របស់​ពួក​កុម្មុយនីស្ត​។​

​រដ្ឋប្រហារ​ ១៨​ មីនា​ ១៩៧០​ បង្កើត​ជួន​ពេល​ដែល​សង្គ្រាម​វៀតណាម​ជាមួយនឹង​អា​មេ​រិ​ក​ផង​ដែរ​ ហើយ​ពេល​នោះ​​អ្នក​នយោ​បាយ​​​ខ្មែរ​​មួយ​​ចំនួន​​មិន​​សប្បាយ​ចិត្ត​ ដោយសារ​តែ​គេ​សង្ស័យ​ថា​ ព្រះបាទ ​នរោត្តម​ ស​ហី​នុ​ បណ្តោ​យ​​ឱ្យ​ទ័ព​យៀកកុង​ បង្កើត​សម​រភូមិ​​ចូល​​ទឹកដី​ខ្មែរ​ ហើយ​​រឿង​នេះ​​ខ្មែរ​​ដែល​​មាន​​និន្នា​ការ​​ទៅ​រក​អា​មេ​រិ​ក​​ផ្តើម​​ឱ្យ​​មាន​ព្រឹត្តិការណ៍​នេះ​​កើត​​ទ្បើ​ង​។​​ ប៉ុន្តែ​យ៉ាង​ណា​​ក៏​​ដោយ​ មតិ​ភាគច្រើន​របស់​ពលរដ្ឋ​ខ្មែរ​បាន​ទម្លាក់​កំហុស​ទៅ​លើ​លោក​សេនាប្រមុខ​ លន់​ នល់​ ជាដើម​ចម​ឱ្យ​មាន​ផ្ទុះ​សង្គ្រាម​​នៅ​​កម្ពុជា​ និង​បណ្តាល​ឱ្យ​របប​ប្រល័យ​ពូជ​សាសន៍​​កើត​មាន​ទ្បើ​ង​។​

តើ​មេរៀន​នេះ ​ខ្មែរ​ជំនាន់​ក្រោយ​គួរ​បញ្ចៀស​ ឬ​ធ្វើ​ដូច​ម្តេច​ដើម្បី​កុំឱ្យ​​ជាន់​​គន្លងប្រវត្តិ​សាស្ត្រ​​ទៀត​​?​ ​ជា​​​បន្ត​​ទៅ​នេះ​សូម​អញ្ជើ​ញ​​​​ស្តាប់​​​បទ​​​សម្ភា​សន៍​​​រវាង​លោក ជួន​ សា​រ៉េ​ត​ អ្នក​សារព័ត៌មានវិទ្យុស្ត្រីអែសអឹម ១០២ ជាមួយ​លោក​​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ដូច​តទៅ​៖

Share

Image
Image
Image