en     km
en     km

សង្គម​ស៊ី​វិល​ បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​ផល​ប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​ជូននាយក​រដ្ឋមន្ត្រី​

Share

​ភ្នំពេញ​៖​ សង្គម​ស៊ី​វិល​ចំនួន​ ០៧​ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ និង​សិទ្ធិ​មនុស្ស​ ដាក់​​លិខិត​​សុំ​​អន្តរាគមន៍​​ផ្លូវការ​ និង​របាយ​ការណ៍​​ស៊ើប​អង្កេត​​ផល​​ប៉ះពាល់​​គម្រោង​​អភិវឌ្ឍន៍​ ដាក់​​ជូន​ទៅ​​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​​ថ្ងៃ​​ទី​១៨​ ខែមីនា​ ឆ្នាំ​២០​១៦​ ដើម្បី​​ឱ្យ​​លោក​នាយក​រដ្ឋមន្ត្រី​​ ​ហ៊ុន ​សែន ​អន្តរាគមន៍​លើ​ករណី​នេះ​។​ សង្គម​ស៊ី​វិល​ក៏​នឹង​ដាក់​លិខិត​សុំ​អន្តរាគមន៍​ ព្រម​ទាំង​​របាយ​ការណ៍​​ស៊ើប​អង្កេត​​នេះ​ ទៅ​​កាន់​​អ្នករាយ​ការណ៍​​ពិសេស​​អង្គការ​សហ​ប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​​ផង​​ដែរ​។​

លោក វង្ស កុសល មន្រ្តីផ្នែកច្បាប់នៃ NGOF និង លោក តឹក សុវណ្ណារ៉ា (ស្ដាំ) បង្ហាញរបាយស៊ើបអង្កេតបញ្ហាទំនាស់ដិធ្លីនៅភូមិចក់ចារ
លោក វង្ស កុសល មន្រ្តីផ្នែកច្បាប់នៃ NGOF និង លោក តឹក សុវណ្ណារ៉ា (ស្ដាំ) បង្ហាញរបាយស៊ើបអង្កេតបញ្ហាទំនាស់ដិធ្លីនៅភូមិចក់ចារ

នៅ​ក្នុង​សិន្ន​សី​ទ​កាសែតរបស់​​វេទិកា​អង្គការ​មិនមែន​​រដ្ឋា​ភិ​បាល​ ស្តី​​​ពី​​​កម្ពុ​ជា​ (NGO​ Forum)​ នៅ​ថ្ងៃ​​សុក្រ​ម្សិល​មិ​ញ​ បាន​បង្ហាញ​របាយ​ការណ៍​ស៊ើបអង្កេត​ស្តី​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​ ក្រុមហ៊ុន​ ប៊ិ​ញ​ហ្វឿ​ក​ ក្រចេះ​ រ៉ាប់​ប៊ឺ១​ នៅ​ភូមិ​ចក់​ចារ​ ឃុំ​ស្រែ​ឈូក​ ស្រុក​កែវ​សីមា​ ខេត្ត​មណ្ឌល​គី​រី​ ​ថា​ ​គម្រោង​​អភិវឌ្ឍ​ធ្វើ​ឱ្យ​​ប៉ះ​​ពាល់​​​យ៉ាង​​ធ្ងន់​ធ្ងរ​ទៅ​​លើ​​សហ​​​គមន៍​​ជន​ជាតិ​ដើ​​ម​​​ភាគ​​តិច​ ជា​​ពិសេស​​​​​ការ​​​រំលោភ​​ដីធ្លី​ ការ​​កាប់​​បំផ្លាញ​​ព្រៃ​ឈើ​ និង​​​​រំលោភ​​សិទ្ធិ​​​ជន​ជាតិ​​ដើម​​ភាគ​តិច​ សមា​​ជិក​​បណ្តាញ​​ជន​ជាតិ​​​​ដើម​​​ភាគ​តិច​។​

​ក្នុង​របាយការណ៍​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន​ដី​សម្ប​ទាន​នេះ​ មិន​​ទាន់​​ចុះ​បញ្ជី​​ជា​​ដី​ឯក​ជន​​របស់​​រដ្ឋ​​នៅ​ឡើយ​ ហើយ​ក្រុម​ហ៊ុន​​ក៍​​មិន​​ទាន់​​ធ្វើ​ការ​​វាយ​តម្លៃ​​ហេតុ​​ប៉ះ​ពាល់​​បរិ​ស្ថាន ​​និង​​សង្គម​ ជា​ពិសេស​មិន​​បាន​​ធ្វើ​ការ​​ពិគ្រោះ​​យោ​បល់​​ជា​​សាធារណៈ​​អំពី​គម្រោង​ ឬ​ធ្វើ​សំណើ​សម្បទាន​ដី​សេដ្ឋកិច្ច​ជាមួយ​អាជ្ញាធរ​ដែនដី​ ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ និង​អ្នក​ពាក់ព័ន្ធ​នៅឡើយ​។​

​តាម​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​បង្ហាញ​ថា​ ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ឱ្យក្រុមហ៊ុន​ ប៊ិ​ញ​ហ្វឿ​ក​ ក្រចេះ​ រ៉ាប់​ប៊ឺ​១​ ខម​ភើ​នី​ លី​មី​ធី​ត​ ស្ថិត​នៅ​លើ​តំបន់​ព្រៃ​ការពារ​ដែល​ជា​ផ្ទៃដី​ព្រៃ​ មិន​អាច​ផ្ទេរ​ដើម្បី​អភិវឌ្ឍបាន​ទេ​។​

សូម​បញ្ជាក់​ថា​ វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​ចក់​ចារ​ ជាមួយ​និង​ក្រុមហ៊ុន​ ប៊ិ​ញ​ហ្វឿ​ក​ ក្រចេះ ​រ៉ាប់​ប៊ឺ១​ ខម​ភើ​នី​ លី​មី​ធី​ត​ បាន​ចាប់ផ្តើម​កើតឡើង​ចាប់តាំងពី​ខែធ្នូ​ ឆ្នាំ​២០១២ ​មក​ម៉្លេះ​។​ បច្ចុប្បន្ន ​ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ឈូស​ឆាយដី​ចម្ការ​វិល​ជុំ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។​

ប្រជាពលរដ្ឋ​ជនជាតិភាគតិច​រស់នៅ​ភូមិ​ចក់​ចារ​ ឃុំ​ស្រែ​ឈូក​ ស្រុក​កែវ​សីមា​ ខេត្ត​មណ្ឌល​គី​រី​ មាន​ចំនួន​ ១៨០​ គ្រួសារ​ស្មើនឹង​ ៨៦៩​ នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ ៤០៨​ នាក់​។​ ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ ភាគច្រើន​ជា​ជនជាតិ​ដើម​ព្នង​ប្រកប​របប​ធ្វើ​ចម្ការ​វិល​ជុំ​ ដាំ​ដុះ​លើ​ដី​តាម​ក្បួនខ្នាត​ ទំនៀមទម្លាប់​ប្រពៃណី​របស់​ខ្លួន​ ជា​លក្ខណៈ​សមូហភាព​៕

Share

Image
Image
Image