ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នឹងរៀបចំការប្រឡងចម្រៀង ណូដូជីម៉ាន់ លើកទី៧ នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនចុះផ្សាយកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
ការប្រឡងចម្រៀង ណូដូជីម៉ាន់នេះ រៀបចំឡើងនៅសាលអង្គរគីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) វេលាម៉ោង ២ រសៀល ដល់ម៉ោង ៥ ល្ងាច។ កម្មវិធីប្រឡងចម្រៀងនេះ បើកឱ្យមានការចូលរួមទស្សនាដោយសេរី។
សូមបញ្ជាក់ថា ការប្រឡងចម្រៀង ណូដូជីម៉ាន់ ដែលរៀបចំឡើងដោយស្ថានទូតជប៉ុននេះ ត្រូវបានធ្វើឡើងជារៀងរាល់១ឆ្នាំម្តង ក្នុងគោលបំណងជំរុញការសិក្សាភាសាជប៉ុន នៅប្រទេសកម្ពុជា និងលើកទឹកចិត្តដល់សិស្ស និស្សិតឱ្យសិក្សាភាសាជប៉ុនផងដែរ៕
Post Views: 195