en     km
en     km

ស្ថានទូត​ជប៉ុន​រៀបចំ​ការ​ប្រឡង​ចម្រៀង​ ណូ​ដូ​ជី​ម៉ា​ន់​ លើក​ទី​៧ ​នៅ​ថ្ងៃ​សៅរ៍ ​នេះ​

Share

Cjcc-A
មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (CJCC)

​ភ្នំពេញ​៖​ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ នឹង​រៀបចំ​ការ​ប្រឡង​ចម្រៀង​ ណូ​ដូ​ជី​ម៉ា​ន់​ លើក​ទី​៧​ នៅ​ថ្ងៃ​សៅរ៍​ ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៦​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ​ខែមីនា ​ឆ្នាំ​២០១៦​។

​ការ​ប្រឡង​ចម្រៀង​ ណូ​ដូ​ជី​ម៉ា​ន់​នេះ​ រៀបចំ​ឡើង​នៅ​សាល​អង្គរ​គី​ហ្សូ​ណា​ នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (CJCC) វេលាម៉ោង ២ រសៀល ដល់ម៉ោង​ ៥ ល្ងាច។​ កម្មវិធី​ប្រឡង​ចម្រៀង​នេះ​ បើក​ឱ្យ​មានការ​ចូលរួម​ទស្សនា​ដោយ​សេរី​។​

​សូម​បញ្ជាក់​ថា​ ការ​ប្រឡង​ចម្រៀង​ ណូ​ដូ​ជី​ម៉ា​ន់​ ដែល​រៀបចំ​ឡើង​ដោយ​ស្ថានទូត​ជប៉ុន​នេះ​ ត្រូវ​បាន​ធ្វើ​ឡើងជា​រៀងរាល់​​១​ឆ្នាំ​ម្តង​ ក្នុង​គោលបំណង​ជំរុញ​ការ​សិក្សា​ភាសា​ជប៉ុន​ នៅ​ប្រទេស​កម្ពុជា​ និង​លើកទឹកចិត្ត​ដល់​សិស្ស​ និស្សិត​ឱ្យ​សិក្សា​ភាសា​ជប៉ុន​ផង​ដែរ​៕

Share

Image
Image
Image