en     km
en     km

ការ​ប្រកួត​កីឡា​ដណ្តើម​ជើងឯក​ "បាល់​គប់​បាល់​" នៅ​កម្ពុជា​ប្រព្រឹត្តិ​នៅ​ថ្ងៃ​សៅរ៍​នេះ​

Share

​ភ្នំពេញ​៖​ ការ​ប្រកួត​កីឡា​ដណ្តើម​ជើងឯក ​”បាល់​គប់​បាល់​”​ នេះ​ មាន​ក្រុម​កីឡាករ​កម្ពុជា​ និង​ក្រុម​កីឡាករ​បរទេស​ជា​ច្រើន​រូប​ នឹង​ធ្វើការ​ប្រកួតប្រជែង​បង្ហាញ​ពី​ជំនាញ​នៃ​កា​លេង​បាល់​គប់​របស់​ខ្លួន​ទៅ​កាន់​អ្នក​ទស្សនា​។​ ​

Sport-Bugeball
សកម្មភាពការ​ប្រកួត​ «​បាល់​គប់​បាល់​»​

កម្មវិធី​ប្រកួត​នេះ​ ធ្វើ​ឡើង​នៅ​កីឡាដ្ឋាន​ Premium​ អា​ស័​យ​ដ្ឋា​ន​ផ្ទះ​លេខ​ ៣០​ ផ្លូវ​ ៣៤៧​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ថ្ងៃ​សៅរ៍​ ទី​ ១៩​ ខែមីនា​នេះ​ ចាប់ពី​វេលា​ម៉ោង​ ១០​ ព្រឹក​ ដល់​ម៉ោង​ ០៣​ រសៀល​។​

​សូម​បញ្ជាក់​ថា​ ការ​ប្រកួត​ «​បាល់​គប់​បាល់​»​ គឺជា​ការ​ប្រកួត​ដែល​មាន​លក្ខណៈ​ប្លែក​ពិសេស​ និង​ខុស​គ្នា​ពី​កីឡា​បាល់​ផ្សេងៗ​។​ ការ​ប្រកួត​នេះ​ ក្រុម​នីមួយៗ​ នឹង​តម្រូវ​ឱ្យ​ណែនាំ​សមាសភាព​ក្រុម​  ធ្វើការ​រចនា​ម៉ូ​ដ​ឯកសណ្ឋាន​  ការ​សម្ដែង​ក្បាច់​រាំ​ ការ​បង្ហាញ​ម៉ូ​ដ​។​ ក្រោយ​ពី​ចប់​ការ​ប្រកួត​នឹង​មានកម្ម​វិធី​ប្រគល់​ពានរង្វាន់​ មេដាយ​ និង​រង្វាន់​ជូន​ដល់​ជ័យ​លា​ភី​ដែល​ឈ្នះ​។​

​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​រៀបចំ​កម្មវិធី​ ការ​ប្រកួត​ដណ្តើម​ជើងឯក​បាល់​គប់​បាល់​​នេះ​ នឹង​មាន​អ្នកចូល​រួម​ប្រហែល​​ជាង​ ១៥០​ នាក់​ ដែល​​ក្នុង​​នោះ​ មាន​​កីឡា​ករ​​ប្រមាណ​ ៨០​ នាក់​​ ជា​​ជន​ជាតិ​​ខ្មែរ​ និង​​បរទេស​​ដែល​​មក​​ពី​​ស្ថាប័ន​​ផ្សេង​ៗ​ ដូច​​ជា​អង្គ​ការ​មិនមែន​រដ្ឋា​ភិបាល​ ​ពាណិ​ជ្ជករ​ និង​​សិស្ស-និ​ស្សិត​​មហា​វិទ្យា​ល័យ​​ជា​ដើម​៕

Share

Image
Image
Image