en     km
en     km

សម្តេច​ ហ៊ុន​ សែន​ តែងតាំង​អភិបាលខេត្ត​ចំនួន​ ៤​ រូប​

Share

Hun-Sen-(by-keosokha)ភ្នំពេញ​៖​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បង្ហើប​ព័ត៌មាន​ ថា​ អភិបាលខេត្ត​ចំនួន​ ៤​ ត្រូវ​បាន​តែងតាំង​ជា​ថ្មី​ ជំនួស​អភិបាលខេត្ត​ចាស់​ដែល​ស្រប​ពេល​ មានការ​បញ្ចេញ​ឈ្មោះ​ រដ្ឋមន្ត្រី​ថ្មី​ ត្រូវ​កាន់​តំណែង​ និង​រដ្ឋមន្ត្រី​មួយ​ចំនួន​បញ្ចប់​មុខងារ​។​ ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន​ សែន​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ ។​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​មួយ​ដែល​ចុះ​ផ្សាយ​នៅ​ព្រឹក​នេះ​។​

អភិបាលខេត្ត​ថ្មី​ទាំង​ ៤​ រូប​នេះ​ រួម​មាន​  លោក​ វ៉ែន​ សំណាង​ ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត​កំពង់ស្ពឺ​ លោក​ ម៉ែ​ន​ វិបុល​ ជា​អភិបាល​ខេត្តស្វាយរៀង​ លោក​ សួន​ បវរ​ ជា​អភិបាល​ខេត្តបន្ទាយមានជ័យ​ និង​លោក​ ចាន់​ ចេស្តា​ ជា​អភិបាល​កំពត​។​

សម្តេច​ថ្លែង​ទៀង​ថា​ អភិបាលខេត្ត​ចាស់​ទាំង​ ៤​ រូប​ រួម​មាន​ លោក​ គោ​ ស៊ុំ​ សា​រឿ​ត​ អភិបាល​ខេត្តបន្ទាយមានជ័យ​ចាស់​ ត្រូវ​បាន​រដ្ឋាភិបាល​តែងតាំង​ជា​ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​។

​អភិបាល​ខេត្តស្វាយរៀង​ចាស់​ លោក​ ជៀង​ អំ​ តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ និង​លោក​ ខូ​យ​ ឃុន​ហួរ​ អភិបាល​ខេត្តកំពត​ចាស់​ ជា​រដ្ឋលេខាធិការ​ទីស្តីការគណរដ្ឋមន្ត្រី​ ចំណែក​ លោក​ អ៊ូ​ សំ​អួន​ អភិបាលខេត្ត​កំពង់ស្ពឺ​ចាស់​ ឡើងជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​៕

Share

Image
Image
Image