en     km
en     km

គណៈរដ្ឋមន្ត្រី​ បញ្ចេញ​ក្រសួង​ និង​រដ្ឋមន្ត្រី​ដែល​ត្រូវ​រុះរើ​ និង​ខ្លះ​ទៀត​ បញ្ចប់​តំណែង​

Share

cover-Office-of-Council-of-Ministersភ្នំពេញ៖ លិខិត​មួយ​ដែល​មាន​ត្រា​រាជរដ្ឋាភិបាល​ និង​ហត្ថលេខា​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃនេះ​  ដែល​បង្ហាញ​ថា​ មានការ​រុះរើ​គណៈរដ្ឋមន្ត្រី​មាន​ទ្រង់ទ្រាយ​ធំ​ជា​លើក​ដំបូង​ ខណៈ​ឧបនាយករដ្ឋមន្ត្រី​ម្នាក់​បញ្ចប់​តំណែង​ និង​ម្នាក់​ទៀត​ ចាក​ចេញពី​តំណែង​។

យោង​តាម​លិខិត​គណៈរដ្ឋមន្ត្រី​នេះ​ គឺ​លោក​ គាត​ ឈ​ន់​ ត្រូវ​បាន​បញ្ចប់​មុខងារ​ ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ ហើយ​លោក​ ហោ​ ណាំ​ហុង​ ត្រូវ​បាន​បញ្ចប់​មុខងារ​ជា​រដ្ឋមន្ត្រី​ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ដោយ​រក្សា​ទុក​ឋានៈ​ឧបនាយករដ្ឋមន្ត្រី​ ។​

ចំណែក​ លោក​ អ៊ឺ​ម​ ឈុ​ន​លឹ​ម​ ត្រូវ​បាន​បញ្ចប់​មុខងារ​ជា​ទេស​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ ក្រសួង​រៀបចំ​ ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ ប៉ុន្តែ​លិខិត​នេះ​បញ្ជាក់​ថា​ ចំណាត់ការ​នេះ​ គឺ​ធ្វើ​ឡើង​តាម​ សមី​ខ្លួន​ទាំង​ ៣​ នេះ​ ដែល​បាន​ស្នើ​សុំ​។​

ការ​ចេញ​បញ្ជី​ឈ្មោះ​រដ្ឋមន្ត្រី​គឺ​ បន្ទាប់​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ទី​ ១៧​ ខែមីនា​ ឆ្នាំ​ ២០១៦​ មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​នឹង​រុះរើ​រដ្ឋមន្ត្រី​ចំនួន​ ០៨​ រូប​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​។​

ប៉ុន្តែ​នៅ​មុន​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​រិះគន់​រដ្ឋមន្ត្រី​ ០២​ រូប​  ចំៗ​ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ លោក​ ត្រាំ​ អ៊ី​វ​តឹក​ និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ លោក​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ពី​ចំណុច​អសកម្ម​មួយ​ចំនួន​របស់​ក្រសួង​២​នេះ​។​

បើ​ទោះបី​យ៉ាងនេះ​ក្តី​ បើ​យោង​តាម​លិខិត​ទី​ស្តី​គណរដ្ឋមន្ត្រី​ផ្ញើ​ទៅ​រដ្ឋសភា​បាន​បង្ហាញ​ថា​ លោក​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ត្រូវ​ស្នើ​ឱ្យ​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ ចំណែង​លោក​ ត្រាំ​ អ៊ី​វ​តឹក​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​។​

យោង​តាម​លិខិត​គណៈរដ្ឋមន្ត្រី​ដដែល​នេះ​ គឺ​មាន​សមាសភាព​ ចំនួន​ ២៤​ រូប​ ត្រូវ​ផ្លាស់​ប្ដូរ​ គឺ​មាន​ទាំង​រដ្ឋលេខាធិការ​មួយ​ចំនួន​ផង​។​ តាម​ព័ត៌មាន​ សភា​នឹង​កោះ​ប្រជុំ​ដើម្បី​អនុម័ត​សំណើ​របស់​សម្ដេច​ហ៊ុន​ សែន​នៅ​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​ ២០១៦​ នេះ​៕​

letter-from-Office-of-Council-of-Ministers

Share

Image
Image
Image