en     km
en     km

ទស្សនកិច្ច​របស់​អ្នករាយការណ៍​ពិសេស​ អ​.​ស​.​ប​ ផ្ដោត​លើ​សិទ្ធិ​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​

Share

អ្នករាយការណ៍​ពិសេស​ អង្គការសហប្រជាជាតិ​ លោកស្រី​ Rhona​ Smith​ បានឱ្យ​ដឹង​ថា​ ដំណើរ​ទស្សនកិច្ច​លើក​ទី​២​ របស់​លោកស្រី​នៅ​កម្ពុជា​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ សិទ្ធិ​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​រស់នៅ​តាម​ខេត្ត​ដាច់​មួយ​ចំនួន​។​

​តាម​គេហទំព័រ​របស់​អង្គការសហប្រជាជាតិ​   លោកស្រី​ Rhona​ Smith​  បញ្ជាក់​ដូចនេះ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ មួយ​នៅ​ទីក្រុង​ ហ្សេ​ណេ​វ​ ប្រទេស​ស្វី​ស​ កាលពី​ថ្ងៃ​ម្សិលមិញ​។​

cover-Khmer-women-(UNDP)លោកស្រី​បាន​ថ្លែង​ថា​៖​ «​ទស្សនកិច្ច​លើក​ទី​២​ របស់ខ្ញុំ​ នៅ​ពេល​នោះ​ គឺ​ខ្ញុំ​នឹង​ផ្ដោត​សំខាន់​ ទៅ​លើ​ការ​រើសអើង​ ហើយ​ការ​ពិនិត្យ​មើល​ស្ថានភាព​សហគមន៍​ដែល​ជួប​ការ​លំបាក​  ដូច​ជា​ស្ត្រី​ជនជាតិ​ដើម​ រង​ការ​រើសអើង​ ជាដើម​»​។​

ទស្សនកិច្ច​រយៈពេល​ ១០​ថ្ងៃ​ នេះ​  លោកស្រី​ Smith​ នឹង​ជួប​ពិភាក្សា​បញ្ហា​មួយ​ចំនួន​ ជាមួយ​ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ មេដឹកនាំ​អង្គការ​សង្គម​ស៊ី​វិល​  ក្រុម​ មន្ត្រី​អង្គការសហប្រជាជាតិ​ និង​អ្នកការទូត​ធ្វើការ​នៅ​កម្ពុជា​។

តាម​ប្រភព​ដដែល​នេះ​ លោកស្រី​ នឹង​វាយតម្លៃ​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ និង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​។​ លោកស្រី​ Rhona​ Smith​ បាន​មក​ធ្វើ​ទស្សនកិច្ច​ លើក​ទី​១​ នៅ​ខែកញ្ញា​ ឆ្នាំ​២០១៥​ ក្រោយ​ពី​លោកស្រី​ទទួល​បានការ​តែងតាំង​ពី​សមាជិក​ក្រុម​ ប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ នៅ​ខែ​មិ​នា​ ឆ្នាំ​២​ឥ​១៥​។​ លោកស្រី​ គឺជា​ អ្នករាយការណ៍​ពិសេស​  ជំនួស​លោក​ សូ​រិ​យា​ ប្រាសាទ​ ស៊ូ​ប៊េ​ឌី​ ដែល​ផុត​អាណត្តិ​៕​

Share

Image
Image
Image