en     km
en     km

សំណុំរឿង​មេ​បក្ស​ប្រឆាំង​ កើនឡើង​ចំនួន​ ៤​ នៅ​តុលាការ​ក្នុង​រយៈពេលជាង​ ៤​ ខែ​ ចុង​ក្រោយ​នេះ​

Share

Sam-Rainsyភ្នំពេញ៖ ​តុលាការ​រាជធានី​ភ្នំពេញ​កោះហៅ​​លោក​ សម​ រ​ង្ស៊ី​ ​កំពុង​គេចខ្លួន​នៅ​ក្រៅប្រទេស​ ឱ្យ​ចូល​បំភ្លឺ​តាម​បណ្តឹង​របស់​រដ្ឋមន្ត្រី​ម្នាក់​ក្នុង​សំណុំរឿង​ បរិហារកេរ្តិ៍​ ដែល​ថា​ចំនួន​អ្នក​ Likes​ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​រដ្ឋមន្ត្រី​ ភាគច្រើន​ត្រូវ​ គេ​ជួល​ឱ្យ​បង្កើត​គណនី​ ធ្វើឱ្យសំណុំរឿងប្រឆាំង មេបក្សប្រឆាំងរូបនេះកើនឡើងចំនួន ៤ ករណី។​

​ដីកាកោះ​ចុះ​ថ្ងៃ​ទី​១៦​ ខែមីនា​ របស់​ព្រះរាជអាជ្ញា​រង​លោក​ សៀង​ សុខ​ បាន​កោះ​អញ្ជើញលោក​ សម​ រ​ង្ស៊ី​ ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ ៩​ព្រឹក​ ដើម្បី​សួរ​អំពី​បណ្ដឹង​របស់​ឈ្មោះ​ សោម​ សឿ​ន​ ប្តឹង​ពី​ការ​ផ្សាយ​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​។​

កាលពី​ថ្ងៃ​ទី​៩​ ខែមីនា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ លោក​ សោម​ សឿ​ន​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ប្តឹង​លោក​ សម​ រ​ង្ស៊ី​។​ ក្នុង​ពាក្យបណ្ដឹង​ រដ្ឋមន្ត្រី​នោះ​បាន​ចោទ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ​ក្លែង​លិខិត​នៅ​លើ​ Facebook​ និង​បង្ហោះ​អត្ថបទ​មាន​ខ្លឹមសារ​មួលបង្កាច់​ខុស​ពី​ការ​ពិត​។​

លោក​ សោម​ សឿ​ន​ បាន​ចាត់​ទុក​ ការ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ សម​ រ​ង្ស៊ី​ បាន​ថា​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ដល់​ថ្នាក់ដឹកនាំ​ជាតិ​យ៉ាងធ្ងន់ធ្ងរ​ គឺ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។

​តែ​បែប​នេះ​ក្ដី​លោក​ សម​ រ​ង្ស៊ី​ បាន​ឆ្លើយ​ប្រយោល​តប​វិញ​ថា​ប្រទេស​កម្ពុជា​មិន​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ហើយ​ថា​រដ្ឋាភិបាល​ចង់​ដាក់គុក​រូប​លោក​ ដោយសារ​តែ​លោក​និយាយ​ថា​ ហ៊ុន​ សែន​ ទិញ​ Likes​ ក្លែងក្លាយ​ដើម្បី​ឱ្យ​ចំនួន​អ្នក​ចិត្ត​នេះ​កើនឡើង​។​

​គិត​មក​ដល់​ពេល​នេះ​  លោក​ សម​ រ​ង្ស៊ី​ ដែល​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​ល្បី​មួយ​នៅ​កម្ពុជា​ បាន​ទទួល​រក​ការ​ប្ដឹង​ ករណី​ព្រហ្មទណ្ឌ​ចំនួន​ ៤​ មក​ហើយ​ក្នុង​រយៈពេល​ជាង ៤ ខែ​ គឺ​រាប់​ទាំង​បណ្ដឹង​របស់​លោក​ សោម​ សឿ​ន​ រដ្ឋមន្ត្រី​ម្នាក់​របស់​បក្ស​កាន់​អំណាច​៕​

Share

Image
Image
Image