en     km
en     km

សាលា​ឧទ្ធរណ៍​​បដិសេធ​​សំណើ​​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ​សុំ​​ទៅ​​ព្យាបាល​​នៅ​​ក្រៅ​ប្រទេស​​

Share

​ភ្នំពេញ៖ ប្រធាន​ចៅក្រម​ប្រឹក្សា​នៃ​សាលាឧទ្ធរណ៍​សំនុំរឿង​លោក មា​ជ ​សុ​វ​ណ្ណា​រ៉ា​ នៅ​ព្រឹក​ថ្ងៃ​ ព្រ​ហ​ស្ប​ត្តិ៍​នេះ​បាន​បដិសេធ​សំណើ​ មន្ត្រីជាន់ខ្ពស់​របស់​គណៈបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​សញ្ញា​ត្តិ​អា​មេ​រិ​ក​រូប​នេះ​ សុំ​ទៅ​ព្យាបាល​ជម្ងឺ​នៅ​ក្រៅប្រទេស​ ។​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ដែល​សង្កេតការណ៍​លើ​រឿង​នេះ​ ចាត់​ទុក​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​ថា​បាន​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​ ។​

Mach-Sovanara
មា​ជ ​សុ​វ​ណ្ណា​រ៉ា​ នៅសាលាឧទ្ធរណ៍​កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ

ប្រធាន​ចៅក្រម​ប្រឹក្សា​នៃ​សាលាឧទ្ធរណ៍​ លោក​ ភ្លង់​ សំណាង​ បាន​សម្រេច​បដិសេធ​សំណើរ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​​​ជាតិ​ លោក​ មា​ជ​ សុវណ្ណ​រ៉ា​ មិន​ឲ្យ​ទៅ​ព្យាបាល​ជម្ងឺ​នៅ​ក្រៅប្រទេស​ ដោយ​លោក​ចៅក្រម​ ចាត់​ទុក​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​តែ​មាន​ប្រសិទ្ធភាព​ដដែល​ ។​

ការ​ប្រកាស​ បដិសេធ​របស់​លោក​ចៅក្រម​ ភ្លង់​ សំណាង​ ធ្វើ​ឡើង​នៅ​ពេល​លោក​អាន​សេចក្ដីសម្រេច​របស់​លោក​ កាលពី​ព្រឹក​មិ​ញ​នៅ​ចំ​មុខ​​មេធាវី​ការ​ពារ​ជនជាប់ចោទ ​​និង​​ចំពោះ​មុខ​លោក មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ។​

លោក​ ជួង​ ជូ​ងី​ មេធាវី​បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ​​ចំពោះ​ការ​សម្រេច​របស់​ប្រធាន​ចៅក្រម​សាលាឧទ្ធរណ៍​ ដែល​បដិ​សេធ​​​កូនក្តី​របស់​លោក​​ ​មិន​ឲ្យ​​ចេញ​មក​​ព្យាបាល​នៅ​ខាងក្រៅ​មន្ទីរ​​ឃុំឃាំង​ ព្រោះ​កូនក្តី​​របស់​​លោក​​មាន​បញ្ហា​សុខភាព​ ។​

លោក​ ជួង​ ជូ​ងី​និយាយ​ថា​ «​ខ្ញុំ​ថា​ការ​សម្រេច​របស់​ចៅក្រម​សាលាឧទ្ធរណ៍​នេះ​ អត់​ត្រឹមត្រូវ​ គ្មាន​ភាព​ចាំបាច់​អ្វី​ត្រូវ​ហាមឃាត់​គាត់​ ។​ ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​កូនក្តី​របស់ខ្ញុំ​ថា​និង​ត្រូវធ្វើ​អ្វី​បន្ត​ទៀត​»​។​

​លោក​ មាជ​ សុវណ្ណ​រ៉ា​ មាន​ប្រសាសន៍​នៅ​ពេល​នគរបាល​បណ្តើរ​មក​បន្ទប់ទឹក​ថា​ លោក​មាន​សង្ឃឹម​ថា​​តុលាការ​សាលា​ឧទ្ធ​រណ៍​​​ផ្តល់​​យុត្តិធម៌​ដល់​រូប​លោក​ ប៉ុន្តែ​ក្តី​សង្ឃឹម​របស់​លោក​ត្រូវ​បាន​រលាយ​ទៅ​វិញ​ភ្លាមៗ​​នៅ​ពេល​ដែល​សាលា​ឧទ្ធរណ៍​​បាន​បដិ​សេធ​​មិន​ឲ្យ​លោក​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​ ។​

លោក​ មា​ជ​ សុវណ្ណ​រ៉ា​ និយាយ​ថា​ «​គេ​កាត់​មិន​ឲ្យ​យើង​ចេញ​ទៅ​ក្រៅប្រទេស​ទេ​ សវនាការ​ដើម្បី​តទល់​ជាមួយ​សាលាដំបូង​គឺ​នៅទេ​»​ ។​

AM-SAMATH
​លោក​ អំ​ សំអាត​ មន្ត្រីជាន់ខ្ពស់​អង្គការ​លី​ការ​ដូ​

​លោក​ អំ​ សំអាត​ មន្ត្រីជាន់​ខ្ពស់​​អង្គការ​​លី​ការ​​ដូ​​ដែល​​អង្កេត​ការណ៍​​រឿង​​ក្ដី​នេះ​ សម្តែង​​ការ​ខក​ចិត្ត​​ចំពោះ​​សេចក្តី​សម្រេច​​ចិត្ត​របស់​​​ចៅ​ក្រម​​​សាលា​​ឧទ្ធរណ៍​​​មិន​​អនុញ្ញាត​​ឲ្យ​​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​​សង្គ្រោះ​​ជាតិ​ លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ទៅ​ព្យាបាល​នៅ​​ក្រៅ​​ប្រទេស​​នោះ​ ហើយ​​ការ​​បដិសេធ​​នេះ​​​ជា​​កា​រ​រំ​លោក​​ទៅ​សិទ្ធិ​​មនុស្ស​​យ៉ាង​ធ្ងន់ធ្ងរ​ ​។​

លោក​ អំ​ សំអាត​ យល់​ឃើញ​ថា​ សំណុំរឿង​សកម្មជន​គណ​បក្ស​​​សង្គ្រោះ​​ជាតិ​​ទាំង​ ១១ ​​នាក់​ជា​​រឿង​​​នយោ​​បាយ​​ ។​ ​លោក​ថា​ ​ទាល់​តែ​​មាន​ការ​​សម្រប​​សម្រួល​​​ផ្នែក​​​នយោ​បាយ​ ​​ទើប​ស​កម្មជន​​​ទាំង​​នោះ​ អា​ច​​​ស្ថិត​​​នៅ​​​ក្រៅ​​​ឃុំ​​​បាន​ ​។​

លោក​ អំ​ សំអាត ​និយាយ​ថា ​«​រឿង​ទាំង​អស់នេះ​យើង​សង្គម​ស៊ី​វិល​ យើង​​បាន​ចាត់​​ទុក​ថា​ ជា​រឿង​នយោបាយ​ទៅ​ហើយ​ អ​ញ្ចឹ​ង​មិន​បើ​គ្មាន​ការ​ដោះស្រាយ​តាម​ផ្នែក​នយោបាយ​ណាមួយ​ទេ​ អ្នក​ទាំង ​១១​ នាក់​នេះ​ និង​អ្នក​ដែល​ពាក់ព័ន្ធ​រឿង​នយោបាយ​ផ្សេង​ទៀត​ដូច​ជា​ លោក​ ហុង​ សុខ​ហួរ​ អ្នក​ដែល​ផ្សែង​ទៀត​ ក៏​មិន​អាច​និង​មាន​ផ្លូវ​រួច​ពី​ពន្ធ​ធនាគារ​បាន​ដែរ​»​ ។​

នៅ​ក្នុង​សវនាការ​ព្រឹម​មិ​ញ​នេះ​ដែរ​គឺ​ មាន​សំណុំ​រឿង​បី​ផ្សេង​ដាច់​ដោយឡែក​ពី​គ្នា​ទី​១​ សំណុំ​រឿង​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ សុំ​ទៅ​ព្យា​បាល​​នៅ​ក្រៅប្រទេស​ សំណុំ​រឿង​ទី​២​ ទាក់​ទង់​ទៅ​និង​ការ​កាត់សេចក្តី​ខុស​នីតិ​វី​ធី​​​របស់​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ​​ក្នុង​​រឿង​ព្រហ្មទណ្ឌ​  និង​​សំណុំ​រឿង​ទី​៣​ សវនាការ​​អង្គសេចក្តី​ថា ​​តើ​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ​ករណី​ហិង្សា​​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ។​

​លោក​ ជួង​ ជូ​ងី​ មេធាវី​ បាន​ស្នើ​ទៅ​លោក​ ភ្លង​ សំណាង​ ប្រធាន​ចៅ​ប្រឹក្សា​នៃ​សាលាឧទ្ធរណ៍​ឲ្យ​បំបែកសំនុំរឿង​ជា​ពីរ​សំនុំរឿង​ក្នុង​ចំណោម​សំណុំ​រឿង​ចំនួន ​០៣​ តែ​ចៅក្រម​សាលាឧទ្ធរណ៍​បាន​យល់ព្រម​តាម​សំណើរ​របស់​លោក​មេធាវី​រួច​ហើយ​ ។​

ជុំវិញ​បញ្ហា​នេះ​ លោក​ ណៃ​ វង្ស​ដា​ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​អង្គការ​អា​ដ​ហុ​ក​ បាន​សាទរ​ចំពោះ​ចៅក្រម​ដែល​យល់ព្រម​បំបែក​​សំណុំ​រឿង​នេះ​ ។​ លោក​យល់​ថា​ ការ​ញែក​សំណុំរឿង​ពីរ​ផ្សេង​គ្នា​អាច​ដោះស្រាយ​ ។​ ​លោក​ ណៃ​ វង្ស​ដា​និយាយ​ថា ​«​ឥឡូវ​ចៅក្រម​បាន​យល់ព្រម​បំបែកសំណុំ​រឿង​ ហើយ​យើង​មើលឃើញ​ថា​ចំនុច​វិជ្ជមាន​មួយ​ សុំ​កោត​ស​សើរ​ចំពោះ​ការ​សម្រេច​របស់​ចៅក្រម​​ដែល​គោរព​​តាម​​ឆ​ន្ទះ​​ជន​ជាប់​ចោទ​ និង​មេធាវី​ជនជាប់ចោទ​ ហើយ​លោក​ចង់​ឲ្យ​តុលាការ​ទាំងអស់​ធ្វើ​អ៊ីញ្ចឹ​ង​ យក​ច្បាប់​ជា​គោល​»​ ។

​កាលពី​ថ្ងៃ​ទី ​១៣​ ខែ​មេ​សា​ ឆ្នាំ​ ២០១៥​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ០៥ ​នាក់​ និង​ព្រះសង្ឃ​ ០៣ ​អង្គ​ក្នុង​នោះ​ក៏​មាន​លោក​ មា​ជ​ សុវណ្ណ​រ៉ា​ ម្នាក់​ផង​ដែរ​ ។​  ប៉ុន្តែ​ត្រូវ​បាន​កាត់ទោស​ដោយ​បើក​សវនា​ការ​​ពេញ​អង្គ​​សេចក្ដី​ដោយ​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធ​ធនាគារ​ពី ០៧​ ឆ្នាំ​ រហូត​ដល់​ ២០​ ឆ្នាំ​ ពី​បទ​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ​ក្បែរ​ទី​លាន​​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃ​ទី​ ១៥​ ខែ​កក្កដា​ ឆ្នាំ​ ២០១៤​ ។​ ក្នុង​នោះ​ លោក មា​ជ ​ស​វណ្ណ​រ៉ា​ ត្រូវ​បាន​ផ្តន្ទា​ ២០ ​ឆ្នាំ​៕

Share

Image
Image
Image