en     km
en     km

សម្ដេច​ ហ៊ុន​ សែន​​ ៖​ ​នរណា​ Likes​ ជា​​សិទ្ធិ​​របស់​​គេ​ តែ​គេ​​ថា​​ខ្ញុំ​​ដើរ​​ទិញ ​​Likes​ ​អ្នក​ចោទ​​នេះ​គឺ​ឆ្កួត​

Share

ភ្នំពេញ៖ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ ​​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ដល់​និស្សិត​សាកលវិទ្យាល័យ​ ន័​រ​តុ​ន​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ១៧​ ខែមីនា​ ឆ្នាំ​ ២០១៦​ នេះ​ ។​ នៅ​ក្នុង​ការ​ប្រគល់​សញ្ញាបត្រ​នេះ​ សម្ដេច​បាន​និយាយ​ពី​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដែល​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​មាន​អ្នក ​Llikes​ ច្រើន​ ហើយ​មិន​ដូច​គេ​ថា​ ជួល​ឱ្យ​ទិញ​ Likes​ នោះ​ទេ​ ។​ សម្ដេច​មិន​និយាយ​ចំ​ឈ្មោះ​បុគ្គល​ណាមួយ​ទេ​ ។​ ប៉ុន្តែ​ថ្មីៗ​នេះ​ លោក ​សម រ​ង្ស៊ី​ និយាយ​ថា​ មាន​ហ្វេ​ស​ប៊ុ​ក​មេ​ដឹក​នាំ​ខ្លះ​ អួតអាង​ថា​មាន​ចំនួន​អ្នក​ Likes​ ច្រើន​ គឺជា​តួលេខ​បំប៉ោង​ក្លែងក្លាយ​ និង​មាន​ជួល​គេ​ជួយ​ Likes​ ។ ​តួរ​លេខ​ Likes ​ហ្វេ​ស​​ប៊ុ​ក​សម្ដេច​ ហ៊ុន​ សែន​ គិត​មក​ដល់​ថ្ងៃនេះ​ មាន​ជាង ​៣​លាន​ពីរ​សែន​នាក់  ចំណែក​លោក ​សម រ​ង្ស៊ី​ មាន​ជាង​ ២​ លាន​ ពីរ​សែន​នាក់​ ។​ Cover-hun-sen

សម្ដេច​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​ថ្លែង​ថា​ អ្វី​ដែល​​ចោទ​ថា​លោក​ ជួល​ប្រជាជន​ដែល​ក្រីក្រ​ ប្រទេស​ឥណ្ឌា​ឱ្យ​ជួយ​បង្កើត​គណនី​ ហ្វេ​ស​ប៊ុ​ក​ រួច​ជួយ ​Likes​ គឺ​អំពើ​ឆ្កួត​លីលា​ ហើយ​រឿង​នេះ​ ​សម្ដេច​មិន​លេង​ចូល​ទេ​។​

​ក្នុង​ពិធី​នេះ​ សម្ដេច​ហ៊ុន​សែន​បាន​ ថ្លែង​ថា​ ប្រ​សិន​សម្ដេច​អាច​ទិញ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចុច​ Likes ​​ពី​​ប្រ​ឥណ្ឌា​​បាន​​​ពិត​​ជា​​​ខ្លាំង​មែន​ ហើយ​​​សម្ដេច​​​ក៏​​​មា​ន​​ការ​​រីក​រាយ​​​ព្រោះ​​​ប្រជា​ជន​​​នៅ​​ប្រទេស​​ឥណ្ឌា​ និង​​ប្រជា​ជន​ប្រទេស​ដទៃ​ទទួលស្គាល់​ថា​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​។​

​នៅ​ត្រង់នេះ​សម្ដេច​ក៏​បាន​ ចំអក​ថា​ការ​លេង​ហ្វេ​ស​ប៊ុ​ក​របស់​ អ្នក​ណា​នោះ​ គឺ​នៅ​ចាញ់​សម្ដេច​ ហើយ​ហេតុ​អ្វី​មិន​ព្រម​ទទួលស្គាល់​ថា​ខ្លួន​ចាញ់​ ។​ សម្ដេច​ អះអាង​ថា​ សម្ដេច​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មិនមែន​ប្រកួតប្រជែង​នោះ​ទេ​ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ហើយ​គេ​មិន​ត្រូវ​ឆ្កួត​រឿង​នេះ​ទេ​ គឺ​អ្នក​ឆ្កួត​ក៏​ឆ្កួត​តែឯង​ទៅ​សម្ដេច​មិន​ង្វ​ល់​ឡើយ​។​

​អ្វី​ដែល​សម្ដេច​ ហ៊ុន​ សែន ​បាន​លើក​ឡើង​ថា បើ​ទោះជា​មិន​សំដៅ​ទៅ​លើ​ លោក ​សម រ​ង្ស៊ី​ ក៏​មិន​មាន​អ្នកនយោបាយ​ណា​ ក្រៅពី​មេ​បក្ស​ប្រឆាំង​នេះ​ដែរ​ ។​

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ លោក​មិន​ឆ្លើយ​នឹង​រឿង​ឯក​ជ​នេះ​ទេ​ ។​

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ កាលពី​ស​ប្ដា​ហ៍​មុន​ បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្ដី​របស់​អ្នកឯកទេស​ខាង​ហ្វេ​ស​ប៊ុ​កម្នា​ក់មក​ចុះ​ផ្សាយ​ មាន​ករណី​គណនី​ហ្វេ​ស​ប៊ុ​ក​ របស់​សម្ដេច​មាន​អ្នក​ចូល​ likes​ ច្រើន​ គឺ​នៅ​ប្រទេស​ឥណ្ឌា​ ហ្វី​លី​ពី​ន​ និងភូ​មា​ ។​ ប៉ុន្តែ​អ្នកឯកទេស​ដែល​មិន​ប្រាប់​ឈ្មោះ​នេះ​អះអាង​ថា​ ហ្វេ​ស​ប៊ុ​ក​សម្ដេច​ ហ៊ុន ​សែន ​ក៍​មាន​គណនី​ក្លែងក្លាយ​ដែរ​ ហើយ​ចំនួន​ ពលរដ្ឋ​ខ្មែរ​ចូល​ Likes​ គឹ​តិច​ជាង​ហ្វេ​ស​ប៊ុ​ក​របស់​លោក ​សម រ​ង្ស៊ី​ ៕​

Share

Image
Image
Image