en     km
en     km

ប្រធានាធិបតី​ថ្មី​ភូមា​៖​ ខ្ញុំ​ជា​ប្រធានាធិបតី​គឺជា​ «​ជោគជ័យ​សម្រាប់​បងស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​និង​ជាតិ​ទាំងមូល​»

Share

cover-new-MM-president
ភូមា៖
  ​លោក​ យូ​ ហា​ទី​ន​ ក្យូ​វ​ (U​ Htin​ Kyaw)​ ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ភូមា​ (​មី​យ៉ា​ន់​ម៉ា​)​ ដែល​ទើប​ទទួល​បានការ​យល់ព្រម​ពី​សភា​ទាំង​២​ បាន​ថ្លែង​ថា​លោក​គឺជា​មេដឹកនាំ​សម្រាប់​ជាតិ​ទាំងមូល​ ហើយ​ថា​ជ្រើសតាំង​លោក​ឱ្យ​កាន់​តំណែង​កំពូល​នេះ​គឺជា​ «​ជោគជ័យ​សម្រាប់​បងស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​»។​

លោក​បាន​ថ្លែង​ទៅ​ កាន់​អ្នក​សារព័ត៌មាន​ថា​៖​ «​ព្រោះតែ​ឆន្ទៈ​ដ៏​ថ្លៃថ្លា​ និង​ក្តី​ស្រឡាញ់​ដ៏​ស្មោះត្រង់​របស់ខ្ញុំ​ចំពោះ​ប្រជាជន​ ទើប​ខ្ញុំ​បាន​ក្លាយជា​ប្រធានាធិបតី​»​។​

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ កាលពី​ថ្ងៃ​ម្សិលមិញ​  គឺ​ទាំង​សភា​ជាន់​ទាប​ និង​ជាន់ខ្ពស់​ បាន​បោះ​ឆ្នោត​គាំទ្រ​ លោក​ យូ​ ហា​ទី​ន​ ក្យូ​វ​ ក្នុង​សំឡេង​ ៣៦០​ សំឡេង​នៃ​សមាជិក​សរុប​ ចូល​ប្រជុំ​ ចំនួន​ ៦៥២​ រូប​។

លោក​ យូ​ ហា​ទី​ន​ ក្យូ​វ​ អាយុ​ ៦៩​ ឆ្នាំ​  ដែល​ទទួល​បានការ​គាំទ្រ​ កាន់​តំណែង​ប្រធានាធិបតី​ភូមា​នៅ​ពេល​នេះ​ គឺជា​ការ​ត្រួសត្រាយ​ផ្លូវ​ដ៏​សំខាន់​ ដើម្បី​ឆ្ពោះទៅ​រក​ការ​ផ្ទេរអំណាច​ ជា​ប្រវត្តិសាស្ត្រ​ នៅ​ថ្ងៃ​ទី​៣០​ មីនា​ ខាង​មុខ​នេះ​។​ ប៉ុន្តែ​លោក​ យូ​ ហា​ទី​ន​ ក្យូ​វ​ ទទួល​បាន​តំណែង​កំពូល​នេះ​ ក៏​ជា​ការ​បញ្ចប់​ភាព​មន្ទិល​សង្ស័យ​ណា​ដែល​ថា​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ មេដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​ នឹង​ទទួល​បាន​តំណែង​នេះ​។​

អ្វី​ដែល​ធ្វើ​ឱ្យ​លោកស្រី​ខកខាន​ដូចនេះ​ គឺ​ដោយសារ​រដ្ឋធម្មនុញ្ញ​ ឆ្នាំ​២០០៨​ ដែល​ពួក​យោធា​រៀបរៀង​ ហាម​ លោកស្រី​ ព្រោះ​លោកស្រី​មាន​ប្ដី​ និង​កូន​ ជាមួយ​ជនជាតិ​អង់គ្លេស​។​

តែ​ជាមួយ ​គ្នា​នេះ​ ប្រធានាធិបតី​ ចាក​ចេញពី​តំណែង​ដែល​លើក​បន្តុប​ដោយ​ពួក​យោធា​ លោក​ ថេ​ន​ សេន​ ប្រកាស​សាទរ​ លោក​ យូ​ ហា​ទី​ន​ ក្យូ​វ​ ដែល​ឡើង​ជំនួស​រូប​លោក​។​

អ្នក​សង្កេតការណ៍​ ពិនិត្យ​ឃើញ​ថា​ ប្រធានាធិបតី​ថ្មី​ជំនិត​បំផុត​របស់​លោក​ ស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ នឹង​ធ្វើ​សេចក្ដីសម្រេច​អ្វី​ក៏​ដោយ​គឺ​ តាម​រយៈ​ការ​ណែនាំ​ និង​ចង្អុល​ បង្ហាញ​របស់​លោកស្រី​ មេ​បក្ស​ជាប់​ឆ្នោត​រូប​នេះ​។​

តាម​ព័ត៌មាន​ របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ សមាជិក​ គណៈរដ្ឋមន្ត្រី​របស់​ លោក​ យូ​ ហា​ទី​ន​ ក្យូ​វ​ នឹង​ប្រកាស​ឱ្យ​ដឹង​នៅ​ចុងខែ​មិ​នា​នេះ​ ហើយ​ ក្នុង​នោះ​គេ​រំពឹង​ថា​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ នឹង​កាន់​តំណែង​រដ្ឋមន្ត្រី​ការ​បរទេស​៕​

ប្រភព​៖​ CNA

Share

Image
Image
Image