loader

ស្ថាប័ន​មួយ​របស់​រដ្ឋ​ប្រកាស​ថា​ បណ្ណ​បើកបរ​អចិន្ដ្រៃយ៍​មាន​សុពលភាព​ ១០ ​ឆ្នាំ​

ភ្នំពេញ៖ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ប្រកាស​បន្ថែម​សុពលភាព​ ១០ ​ឆ្នាំ​ បន្ដ​ដល់​អ្នក​ប្រើប្រាស់​ បណ្ណ​បើកបរ​អចិន្ដ្រៃយ៍​​ចាប់ពី​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​តទៅ​។​

សេចក្ដីជូនដំណឹង​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ចុះ​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៦​ បានឱ្យ​ដឹង​ថា​ សាធារណជន​ដែល​កាន់​បណ្ណ​បើកបរ​មាន​សុពលភាព​អចិន្ដ្រៃយ៍​ អាច​បន្ដ​ប្រើប្រាស់​បាន​ ១០​ឆ្នាំ​ បន្ថែម​ទៀត​ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​។​ រីឯ​ចំពោះ​ បណ្ណ​បើកបរ​ មាន​សុពលភាព​រហូត​ដល់​អាយុ​ ៦០​ឆ្នាំ​ គិត​ពី​ឆ្នាំ​កំណើត​ អាច​ប្រើប្រាស់​បាន​ រហូត​ដល់​អស់​សុពលភាព​។​

cover-Ministry-of-Public-Works-&-Transport បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​នេះ​ គឺ​សាធារណជន​ដែល​កំពុង​កាន់​បណ្ណ​បើកបរ​ទាំង​ ២​ ប្រភេទ​ខាងលើ​ និង​មាន​បំណង​ចង់​ប្ដូរ​ យក​បណ្ណ​បើកបរ​ប្រភេទ​ថ្មី​ មាន​សុពលភាព​ ១០​ឆ្នាំ​ នេះ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នឹង​រៀបចំ​ប្ដូរ​ជូន​ឡើង​វិញ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ បើ​តាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ កន្លង​ទៅ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១៥​ ខែមីនា​ តទៅ​ មន្ត្រី​ចរាចរណ៍​ផ្លូវគោក​នឹង​បង្កើន​សកម្មភាព​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត​ ដោយ​ធ្វើការ​ផាកពិន័យ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​  ចំពោះ​អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាព​ ការ​បើកបរ​លើស​ល្បឿន​កំណត់​ ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​ មិន​គោរព​សិទ្ធិ​អាទិភាព​ ការ​ដឹក​ជញ្ជូន​លើស​ចំណុះ​បង្ក​ឱ្យ​ធ្លាក់​ ឬ​អូស​សម្ភារៈ​លើ​ផ្លូវ​បង្កើត​ធូលី​ដី​ហុយ​ ឬ​ធ្វើ​ឱ្យ​រំខាន​ផ្សេងៗ​ទៀត​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ ព្រមទាំង​ត្រួតពិនិត្យ​ពិន័យ​លើ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជាដើម​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេធាវីលោក ថាច់ សេដ្ឋា រង់ចំាតុលាការបញ្ជូនសំណុំរឿងស៊ើបអង្កេតពន្លឿននីតិវិធីយ៉ាងអន្ទៈសារ

មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគ[...]

កម្ពុជាលើកបញ្ហាសំណល់ផ្លាស្ទិកជាប្រធានបទខណៈធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

កម្ពុជាកំពុងរៀបចំកិច្ចប្រជុំវេទិកាថ្នាក់តំបន់[...]

ដើមឈើធំៗដែលក្រុមយុវជននិងព្រះសង្ឃបានបំបួសនៅតំបន់អារ៉ែងត្រូវកាប់បំផ្លាញជាបន្តបន្ទាប់

ភ្នំពេញ៖ ដើមឈើធំៗមួយចំនួនដែលក្រុមអ្នកស្រលាញ់ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x