en     km
en     km

ក្រសួងយុត្តិធម៌​ប្រកាស​បើក​កិច្ចប្រជុំ​ បន្ទាប់​ពី​សម្ដេច​ ហ៊ុន​ សែន​ អន្តរាគមន៍​ដោះ​លែង​ស្ត្រី​ ២​នាក់​ ក្នុង​ជម្លោះដីធ្លី​

Share

ភ្នំពេញ៖ ​យោង​តាម​លិខិត​ជូន​ព័ត៌មាន​ចុះ​កាល​ថ្ងៃ​ទី​១៥​ មីនា​ ម្សិលមិញ​ បានឱ្យ​ដឹង​ថា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ បាន​កោះ​អញ្ជើញ​ប្រធាន​សាលាដំបូង​ និង​ព្រះរាជអាជ្ញា​នៃ​អយ្យា​ការ​អម​សាលាដំបូង​ទូ​ទាំង​ប្រទេស​ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទៅ​នឹង​គោលការណ៍​នៃ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​សំណុំរឿង​ទំនាស​ដីធ្លី​ នៅ​ទីស្តីការក្រសួង​យុត្តិធម៌​ នៅ​ថ្ងៃ​ទី​១៨​ ខែ​ មីនា​ ឆ្នាំ​ ២០១៦​នេះ​ ។​

​ការ​កោះ​ប្រជុំ​នេះ​ គឺជា​លើក​ទី​២​ ចាប់តាំងពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ហើយ​គេ​សង្កេត​ឃើញ​ធ្វើ​ឡើង​ បន្ទាប់​ពី​សម្ដេច​ ហ៊ុន​ សែន​ ចេញ​ប្រតិកម្ម​អ្វីមួយ​ទាក់ទិន​នឹង​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​។​ ក្រុម​សង្គម​ស៊ី​វិល​ ធ្វើការ​លើ​វិបត្តិ​សង្គម​ សាទរ​ ប៉ុន្តែ​បាន​ទទូច​ឱ្យ​អ្នក​កាត់សេចក្ដី​ ឈរ​លើ​គោលការណ៍​មិន​លម្អៀង​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្ដីរាយការណ៍​ ៖

cover-Ministry-of-Justice-&-Ang-Vong-Vathana
​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ បាន​កោះ​អញ្ជើញ​ប្រធាន​សាលាដំបូង​ និង​ព្រះរាជអាជ្ញា​នៃ​អយ្យា​ការ​អម​សាលាដំបូង​ទូ​ទាំង​ប្រទេស​ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទៅ​នឹង​គោលការណ៍​នៃ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​សំណុំរឿង​ទំនាស​ដីធ្លី​។​

ការ​កោះ​ ប្រជុំ​របស់​រដ្ឋមន្ត្រី​ ក្រសួងយុត្តិធម៌​ ធ្វើ​ឡើង​មួយ​ថៃ្ង​បន្ទាប់​ ពី​សម្ដេច​ ហ៊ុន​ សែន​ អន្តរាគមន៍​ ដោះ​លែង​ស្ត្រី​ ២​នាក់​ នៅ​ខេត្តកំពង់ស្ពឺ​ ឱ្យ​នៅ​ក្រៅ​ឃុំ​ ដែល​ពួក​គាត់​ត្រូវ​បាន​ឃុំខ្លួន​ដោយសារ​មាន​ជម្លោះដីធ្លី​ ជាមួយ​អ្នកមាន​អំណាច​ នៅ​ស្រុក​ភ្នំស្រួច​។​ តែ​បែប​នេះ​ក្ដី​ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ហៅ​ការ​កោះ​ប្រជុំ​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​ នេះ​ថា​គ្រាន់តែ​ជា​យន្តការ​មួយ​ជួយ​ស្តា​មុខមាត់​ស្ថាប័ន​យុត្តិធម៌​ដែល​មានកេរ្តិ៍ឈ្មោះ​មិនល្អ​។​

លោក​ សៀ​ ភារ​ម្យ​ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​មាន​ប្រសាសន៍​ថា​ ការ​កោះ​ប្រជុំ​នេះ​  អាច​ជា​យន្តការ​មួយ​ក្នុង​កា​ជួយ​ស្តា​មុខមាត់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើ​ឡើង​។​

ប៉ូ​ន្តែ​លោក​សង្ឃឹមថា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នឹង​ធ្វើការ​ណែនាំ​មន្ត្រី​តុលាការ​ថ្នាក់​ក្រោម​ កុំ​ចេះ​តែ​កាត់ក្តី​ពលរដ្ឋ​ឱ្យ​ជាប់​ពន្ធនាគារ​ ដូច​ក្នុង​ករណី​ពលរដ្ឋ​ពីរ​នាក់​នៅ​ខេត្តកំពង់ស្ពឺ​ជាដើម​ ។​

លោក​ សៀ​ ភារ​ម្យ​៖​ «​ខ្ញុំ​យល់​ឃើញ​ថា​ នេះ​ជា​ដំណើរការ​ល្អ​ប្រសិនបើ​ដំណើរ​ពិភាក្សា​គ្នា​ម៉ត់ចត់​ ស៊ីជម្រៅ​ ដើម្បី​ធ្វើ​យ៉ាង​ស្តារ​មុខមាត់​ប្រព័ន្ធ​តុលាការ​នៅ​ទូ​ទាំង​ប្រទេស​ ឱ្យ​ប្រជាពលរដ្ឋ​យើង​មាន​ជំនឿ​ចិត្ត​ឡើង​វិញ​ ព្រោះ​ប្រជាពលរដ្ឋ​ប្រមាណ​ ៨០​ និង​ ៩០%​ មិន​ពេញចិត្ត​ប្រព័ន្ធ​តុលាការ​ប​ច្ច​យ​ប្បន្ន​»​។​

ដូច​គ្នា​នេះ​ដែល​ លោក​មេធាវី​ សុខ​ សំ​អឿ​ន​ បាន​បញ្ចេញមតិ​ថា​ជា​ការ​ ល្អ​ប្រសើរ​មួយ​ដើម្បី​កុំឱ្យ​តុលាការ​ថ្នាក់​ក្រោម​ចេះ​តែ​អនុវត្ត​ច្បាប់​ដោយ​ ចាប់​ពលរដ្ឋ​ដាក់​ពន្ធ​ធនាគារ​ រួច​ហើយ​ឱ្យ​នៅ​ក្រៅ​ឃុំ​ដូច​ករណី​ស្ត្រី​ពីរ​នាក់​នៅ​ខេត្ត​កំពង់​ជាប់​ឃុំ​ក្នុង​ករណី​ជម្លាស់​ដីធ្លី​ កាលពី​ថ្មី​នេះ​។​ លោក​បន្ត​ថា​ សេចក្ដីសម្រេច​តុលាការខេត្ត​កំពង់ស្ពឺ​ បែប​នេះ​ អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​ ហើយរ​ដ្ឋា​ភ​បាល​ខាតបង​ថវិកាជាតិ​ផង​ដែរ​។

លោក​មេធាវី​ សុខ​ សំ​អឿ​ន​ មាន​ប្រសាសន៍​ថា​៖​ «​ក្រសួងយុត្តិធម៌​ដែល​ហៅ​អ​ញ្ចឹ​ង​អាច​និយាយ​ជា​ចៅក្រម​ បើ​អត់​មាន​វិធានការ​ពី​ថ្នាក់លើ​អ​ញ្ចឹ​ង​ការ​អនុវត្ត​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​អ​ញ្ចឹ​ង​អាច​ធ្វើ​ឱ្យ​ខាត់បង់​ថវិកាជាតិ​ជា​ច្រើន​ និង​បាត់​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ជាដើម​»​។

ការ​កោះ​ប្រជុំ​របស់​ក្រសួងយុត្តិធម៌​នេះ​ គឺជា​លើក​ទី​២​ បន្ទាប់​ពី​មានការ​កោះ​ប្រជុំ​ ដូច​គ្នា​នេះ​ដែរ​ ក្រោយ​ពី​សម្ដេច​ ហ៊ុន​ សែន​ បាន​ប្រតិកម្ម​ អំពើ​ប្លន់​កើនឡើង​ ហើយ​មុខសញ្ញា​ ច្រើន​តែ​ទណ្ឌិត​ ត្រូវ​បាន​លើកលែងទោស​ ។​ ប្រព័ន្ធ​តុលាការ​កម្ពុជា​ ត្រូវ​បាន​អង្គការ​តម្លាភាព​អន្តរជាតិ​មួយ​ រក​ឃើញ​ថា​ មាន​អំពើ​ពុក​រលួយ​ច្រើន​ជាងគេ​ បើ​ធៀប​នឹង​ស្ថាប័នរដ្ឋ​ដទៃ​ទៀត​ហើយ​ ក្រុមប្រឆាំង​ និង​សង្គម​ស៊ី​វិល​ មួយ​ចំនួន​ចាត់​ទុក​ថា​ កាត់ក្ដី​មិន​ឯករាជ្យ​ និង​លម្អៀង​៕​

Share

Image
Image
Image