en     km
en     km

ក្រុម​យុវជន​ ”​រីកសាយ​”​ បង្ហាញ​ការ​តាំង​ពិ​រ​ព័រ​ណ៏​ “​សា្ន​ដៃ​ និង​អនាគត​ លើក​ទី​៤”​ សម្រាប់​ថ្ងៃ​ទី​ ២៦​ មីនា​ ខាង​មុខ​

Share

cover-Reek-Sai-press-conference
​ក្រុមការងារ​យុវជន​ ”​រីកសាយ​”​ (Reek​ Sai)​ សហការ​ជាមួយនឹង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ រៀបចំ​ស​និ្ន​សី​ទ​កាសែត​ នៅ​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​ ដើម្បី​បង្ហាញ​ពី​គោលបំណង​នៃ​ការ​រៀបចំ​កម្មវិធី​ «​ តាំង​ពិ​រ​ព័រ​ណ៌​សា្ន​ដៃ​ និង​អនាគត​ លើក​ទី​៤»​ ចាប់ពី​ថៃ្ង​ទី​២៦​ ដល់​ថៃ្ង​ទី​ ២៧​ ខែមីនា​ ខាង​មុខ​នេះ​ នៅ​សាលសន្និសីទ​ចតុមុខ​។​ ការ​រៀបចំ​កម្មវិធី​នេះ​ ក្នុង​គោលបំណង​រំឭក​ដល់​មរតក​សិល្បៈ​ពី​បុរាណ​ ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​ និង​ចូលរួម​អភិរក្ស​។​

​លោក​ ឡោ​ វុ​ឌ្ឍី​ ប្រធាន​ក្រុម​យុវជន​ “​រីកសាយ​”​ បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​យុវជន​ខ្មែរ​មួយ​ចំនួន​មិនសូវ​មានការ​ចាប់អារម្មណ៍​ ចំពោះ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​នោះ​ទេ​។​ លោក​បាន​បន្ត​ថា​យុវជន​ ក៏​មិនសូវ​យល់​ដឹង​ច្រើន​ពី​សិល្បៈ​ខ្មែរ​ផង​ដែរ​។​ លោក​ ឡោ​ វុ​ឌ្ឍី​ រំពឹង​កថា​ នៅ​ក្នុង​  “​កម្មវិធី​តាំង​ពិ​រ​ព័រ​ណ៌​ សា្ន​ដៃ​ និង​អនាគត​ លើក​ទី​៤”​ ខាង​មុខ​នេះ​ នឹង​អាច​រួមចំណែក​ ដល់​យុវជន​បាន​ស្វែង​យល់​ និង​សិក្សា​ពី​សិល្បៈ​បុរាណ​ខ្មែរ​នេះ​កាន់តែ​ច្បាស់​។​

«​នេះ​ជា​លើក​ទី​៤​ ហើយ​ដែល​ក្រុម​រីកសាយ​មាន​ដើម​កំណើត​ពី​និស្សិត​ក្នុង​សាកល​វិទ្យា​លល័យ​ ភូមិន្ទ​វិចិត្រសិល្បៈ​ដែល​មានកំណើត​តាំងពី​ឆ្នាំ​ ២០១៣​ មក​ បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​ ជា​រាង​រាល់​ឆ្នាំ​ពួក​យើង​តែងតែ​រក​អ្វី​ដែល​ថ្មី​ ដើម្បី​ឱ្យ​យុវជន​ចូលរួម​ទទួល​បាន​ បទ​ពិសោធ​ និង​ យល់​ដឹង​ពី​សិល្បៈ​បុរាណ​ ដោយសារ​មើលឃើញ​ថា​ពួក​គាត់​មិន​មានការ​ចាប់អារម្មណ៍​…​ ហើយ​យើង​ចង់ឱ្យ​គាត់​ដឹង​បាន​ច្បាស់​ពី​សិល្បៈ​បុរាណ​ខ្មែរ​»​។​

​សូម​បញ្ជាក់​ថា​ កម្មវិធី​តាំង​ពិ​ព័រ​ណ៌​សា្ន​ដៃ​ និង​អនាគត​ លើក​ទី​៤​ នៅ​ថ្ងៃ​ទី​ ២៦​ មីនា​ ខាង​មុខ​នេះ​ ក្រៅពី​មាន​សម្តែង​របាំ​សិល្បៈ​បុរាណ​ខ្មែរ​ ក្នុង​កម្មវិធី​ក៏​មានការ​តាំង​បង្ហាញ​នូវ​ផលិតផល​ខ្មែរ​ សម្លៀក​បំពាក់​បុរាណ​ខ្មែរ​ និង​ ឧបករណ៍​តន្ត្រី​ខ្មែរ​ ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ ទស្សនាការ​ប្រគុំ​តន្ត្រី​ ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​ និង​មានការ​ប្រកួតប្រជែង​កម្មវិធី​សិល្បៈ​ផ្សេង​ទៀត​ នៅ​ក្នុង​បរិវេណ​សាល​មហោស្រព​ចតុមុខ​ ចាប់ពី​វេលា​ម៉ោង​ ៨​ ព្រឹក​ ដល់​ ម៉ោង​ ៨​ យប់​៕

Share

ព័ត៌មានទាក់ទង

Image