en     km
en     km

តុលាការ​កំពូល​ តម្កល់​បទ​ចោទ​របស់​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ប្រឆាំង​ស្ត្រី​បឹង​កក់​

Share

ភ្នំពេញ៖ តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​ទម្លាក់​ចោល​បណ្ដឹង​សារទុក្ខ​របស់​ស្ត្រី​បឹង​កក់​ ដែល​ប្ដឹង​ជំទាស់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​តម្កល់​ទុកជា​បានការ​ ករណី​ចោទ​ពួក​គាត់​ពី​បទ​ចូល​កាន់កាប់​ដោយ​ខុសច្បាប់​អចលនវត្ថុ​របស់​និ​តិ​បុគ្គល​សាធារណៈ​។​

​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ឃ្លាំមើល​សាលដីការ​របស់​តុលាការ​កំពូល​នេះ​គឺជា​រឿង​អយុត្តិធម៌​សម្រាប់​ស្ត្រី​បឹង​កក់​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្ដីរាយការណ៍​ ៖​
Beong-Kok---Womens
​សម្រែក​ទាមទារ​យុ​តិ្ត​ធម៌​របស់​ស្រី្ត​បឹង​កក់​ បាន​ធ្វើ​ឡើង​ភ្លាមៗ​ នៅ​ពេល​ពួក​គាត់​ដឹង​ថា​ តុលាការ​កំពូល​មិន​បាន​ធ្វើ​តាម​ការ​ចង់បាន​របស់​ពួក​គាត់​ ស្នើ​ឱ្យ​ទម្លាក់​បទ​ចោទ​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ចោទ​លើ​ពួក​គាត់​ថា បាន​ចូល​កាន់កាប់​ដោយ​ខុសច្បាប់​អចលនវត្ថុ​របស់​និ​តិ​បុគ្គល​សាធារណៈ​ និង​ប្រឆាំង​នឹង​មន្ត្រីរាជការ​សាធារណៈ​នៅ​តំបន់​បឹង​កក់​។​

​ក្រោយ​ចេញពី​ស្តាប់​ការ​ប្រកាស​សាលដីការ​  អ្នកស្រី​ ទេព​ វ​ន្នី​ក្នុង​ចំណោម​ស្ត្រី​ទាំង​ ១៣​ ដែល​ត្រូវ​បាន​សាលា​ដំ​បួង​រាជធានី​ភ្នំពេញ​ កាត់ទោស​ ២​ឆ្នាំ​កន្លះ​ បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដីសម្រេច​របស់​តុលាការ​កំពូល​សម្រេច​ឱ្យ​ស្ត្រី​បឹង​កក់​ នៅ​តែ​ជាប់​ទោស​ដដែល​។​

អ្នកស្រី​ ទេព​ វ​ន្នី​ បាន​រិះគន់​ការ​សម្រេច​របស់​តុលាការ​កំពូល​ថា​ ជា​ឈ្នាន់​របស់​អ្នកមាន​លុយ​ និង​អ្នកមាន​អំណាច​។​ អ្នកស្រី​ ទេព​ វ​ន្នី​ និយាយ​ថា​៖​ «​សម្រាប់​ថ្ងៃនេះ​វិញ​ជា​ភស្តុ​តាង​យ៉ាង​ច្បាស់​បាន​បង្ហាញ​ថា​ តុលាការ​ស្រុក​ខែ្ម​រ​ នៅ​តែ​បន្ត​ធ្វើ​ជា​ឈ្នាន់​របស់​មន្ត្រី​មាន​អំណាច​ មន្ត្រី​ពុក​រលួយ​ និង​ជា​ឈ្នាន់​បុគ្គល​ដែល​មាន​លុយ​នៅ​ប្រទេស​កម្ពុជា​»​។​

​ចំណែកឯ​ លោក​ អំ​ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ​ដែល​បាន​ឃ្លាំមើល​នៅ​ព្រឹក​មិ​ញ​នេះ​ មាន​ប្រសា​ន៍​ថា​ តុលាការ​គួរតែ​ទម្លាក់​ការ​ចោទប្រកាន់​ស្ត្រី​បឹ​ក​កក់​ទាំងនោះ​ ព្រោះ​ពួក​គេ​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទប្រកាន់​ឡើយ​។​

​លោក​បន្ត​ថា​ បទ​ចោទ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​ ស្ត្រី​បឹង​កក់​បាន​កាន់កាប់​ដោយ​ខុសច្បាប់​នូវ​អចលនវត្ថុ​របស់​និ​តិ​បុគ្គល​សាធារណៈ​ គឺ​គ្រាន់តែ​ជា​លេស​ ដើម្បី​ចាប់​ស្ត្រី​បឹង​កក​ដាក់​ពន្ធ​ធនាគារ​ប៉ុណ្ណោះ​។​

​លោក​ អំ​ សំអាត​ មាន​ប្រសាសន៍​ថា​៖​ «​ការ​ចាប់​ហើយ​ ការ​ចោទប្រកាន់​ហើយ​ ប្រសិនបើ​តុលាការ​លើកឡែង​ការ​ចោទ​ទៅ​ បាន​ន័យ​ថា​ធ្វើ​បាក់មុខបាក់មាត់​អាជ្ញាធរ​ដែល​ចាប់​អ្នក​ទាំងនោះ​បញ្ចូល​ទៅ​ ហើយ​តុលាការ​ថ្នាក់​ក្រោម​កាត់ទោស​ហើយ​»​។​

​តែ​បែប​នេះ​ក្ដី​ វិទ្យុ​ស្ត្រី​ FM​ 102​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​តុលាការ​កំពូល​បាន​ទេ​ ដោយ​ពុំ​មាន​លេខ​ទូរស័ព្ទ​ដើម្បី​ទាក់ទង​។​

​កាលពី​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១២​ សាលក្រម​តុលាការ​ដំបូង​បាន​ចោទប្រកាន់​ និង​ផ្តន្ទាទោស​ ស្ត្រី​បឹង​កក់​ ១៣​នាក់​ ក្នុង​នោះ​ស្ត្រី​ម្នាក់ៗ​មានទោស​ចំនួន​ ២​ឆ្នាំ​កន្លះ​ លើកលែងតែ​ អ្នកស្រី​ ងែ​ត​ ឃុន​ ដែល​មានទោស​ ១​ឆ្នាំ​កន្លះ​ ក្រោម​បទ​ចោទ​ដូចនេះ​។​ ​ប៉ុន្តែ​កាលនោះ​ត្រូវ​សាលាឧទ្ធរណ៍​កាត់​តម្រឹម​ត្រឹម​ ១​ខែ​ ៣​ថ្ងៃ​វិញ​ ដោយ​ដាក់​ឱ្យ​ស្ថិត​ក្រោម​លក្ខខណ្ឌ​ព្យួរទោស​ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ ដោយ​តម្កល់​សាលក្រម​របស់​តុលាការ​ជាន់​ទាប​នេះ​ដដែល​៕​

Share

ព័ត៌មានទាក់ទង

Image