en     km
en     km

បទ​សម្ភាស​៖​ ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ មិន​ទាន់​ស្រប​ទៅ​នឹង​តម្លៃ​ឡើង​ចុះ​នៅ​លើ​ទីផ្សារ​អន្ដរជាតិ​នៅឡើយ​

Share

Tatal-gasoline-prince-on-16.03.16ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​កែសម្រួល​តម្លៃ​លក់​ប្រេងឥន្ធនៈ​ឱ្យ​ចុះ​ទាប​ជាង​មុន​ ដោយ​ក្នុង​នោះ​ម្លៃ​ប្រេងសាំង​ ស៊ុប​ពែរ​ គឺ​ពី​តម្លៃ​ ៣៦៥០​ រៀល​ ក្នុង​មួយ​លី​ត្រ​ បាន​ចុះ​មក​ត្រឹម​ ៣១៥០​ រៀល​។​ រីឯ​ប្រេងសាំង​ធម្មតា​ពី​ ៣៣៥០​ រៀល​ ក្នុង​មួយ​លី​ត្រ​ ចុះ​ត្រឹម​ ៣០៥០​ រៀល​ក្នុង​មួយ​លី​ត្រ​។​

ជាមួយ​គ្នា​នេះ​ ប្រេងម៉ាស៊ូត​ ពី​តម្លៃ​ ៣១០០​ រៀល​ ក្នុង​មួយ​លី​ត្រ​ ចុះ​ត្រឹម​២៧០០​ រៀល​ ក្នុង​មួយ​លី​ត្រ​។​ ហេតុផល​នៃ​ការ​កែសម្រួល​រូបមន្ដ​តម្លៃ​ប្រេងសាំង​ តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ ក្រសួង​រ៉ែ​ និង​ថាមពល​  នៅ​ពេល​នេះ​ គឺ​ដើម្បី​ឱ្យ​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់​នៅ​កម្ពុជា​ ត្រូវ​លក់​តាម​តម្លៃ​ឡើង​ចុះ​នៃ​ទីផ្សារ​អន្តរជាតិ​ដែល​ក្រសួង​បាន​ដាក់ចុះ​។​

តែ​យ៉ាងណា​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​ពេល​នេះ​  អ្នកជំនាញ​សេដ្ឋកិច្ច​ លោក​បណ្ឌិត​ គី​ សេរី​វឌ្ឍន៍​ យល់​ថា​មិន​ទាន់​ស្រប​ទៅ​នឹង​តាម​តម្លៃ​សាំង​នៅ​ក្នុង​ប្រទេស​ជិតខាង​នៅឡើយ​។​ ​លោក​បណ្ឌិត​ គី​ សេរី​វឌ្ឍន៍​ លើក​ឡើង​ថា​ ដោយសារ​តែ​ប្រទេស​វៀតណាម​មាន​រោងចក្រ​ផលិត​ ឯ​កម្ពុជា​មិន​មាន​រោងចក្រ​ផលិត​ហើយ​ត្រូវ​ចំណាយ​លើ​ការ​បង់ពន្ធ​ និង​ហេតុផល​មួយ​ចំនួន​ ទៀត​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ មិន​អាច​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ​ ឱ្យ​ចុះ​ទាប​ ដូច​ជា​ប្រទេស​វៀតណាម​។​

​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាស​រវាង​កញ្ញា​ ជុំ​ ជោគ​ជាតា​ អ្នក​សារព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​ FM​ 102​ និង​លោក​ គី​ សេរី​វឌ្ឍន៍​ បណ្ឌិត​សេដ្ឋកិច្ច​ និង​ជា​សមាជិក​ក្រុម​អ្នក​ស្រាវជ្រាវ​រាជបណ្ឌិត្យសភា​ ដូច​តទៅ​៖

Share

Image
Image
Image