loader

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ទទូច​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​

ភ្នំពេញ៖  ​នៅ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​ ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ ដោយ​ទទូច​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​កើត​មាន​ នៅ​រវាង​ថ្ងៃ​ទី​១៥​ និង​១៦​ ខែមីនា​ ឆ្នាំ​ ២០១៦​នេះ​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​បាន​ប្រកាស​ថា​ នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ​រួម​មាន​៖​ ខេត្តឧត្តរមានជ័យ​ បន្ទាយ​មាន​ជ័យ​ សៀមរៀប​ បាត់ដំបង​ ពោ​ធ៌​សាត់​ ប៉ៃលិន​ នឹង​មាន​ភ្លៀង​កក់ខែ​ហើយ​តំបន់​មាត់សមុទ្រ​ រួម​មាន​ ៖​ ខេត្តកោះកុង​ កែប​ កំពត​ ព្រះ​សីហ​នុ​ បន្ត​មាន​ភ្លៀង​កក់ខែ​ធ្លាក់​ជា​បន្ទាប់​។​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ក៏​បានឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​អាច​កើត​មាន​បាតុភូត​ ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​៕​
MoWRM-weather-15-16.3.16

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x