loader

តុលាការ​សម្រេច​តាក់​ទោស​យុវជន​ គង់​ រ៉ៃ​យ៉ា​ ឱ្យ​ជាប់ពន្ធ​ធនាគារ​ ១​ឆ្នាំ​កន្លះ​ ករណី​បដិវត្តន៍​ព​ណ៌​

cover-PP-municipal-court-(licadho)
ភ្នំពេញ៖ ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ សម្រេច​កាត់ទោស​យុវជន​ គង់​ រ៉ៃ​យ៉ា​ ឱ្យ​ជាប់ពន្ធ​ធនាគារ​រយៈពេល​ ១​ឆ្នាំ​ ៦​ខែ​ ពី​បទ​ប៉ុនប៉ង​ប្រឆាំង​រាជរដ្ឋាភិបាល​ករណី​បង្ហោះ​សារ​ឃោសនា​ឱ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​។​

យុវជន​ គង់​ រ៉ៃ​យ៉ា​ រៀន​នៅ​សាកលវិទ្យាល័យ​ខេមរៈ​ ដែល​ត្រូវ​បាន​នាំ​ខ្លួន​មក​ស្ដាប់​ការសូត្រ​ សាលក្រម​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​  លោក​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់​ប៉ុណ្ណោះ​ថា​ ៖«​ខ្ញុំ​ សង្ឃឹមថា​ តុលាការ​នឹង​ដោះ​លែង​ខ្ញុំ​»​។​

មន្ត្រី​ការពារ​សិទ្ធ​មនុស្សលោក​ អំ​ សំអាត​ បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ឱ្យ​យុវជន​ គង់​ រ៉ៃ​យ៉ា​ ឱ្យ​ជាប់ពន្ធ​ធនាគារ​។​ លោក​បន្ថែម​ថា​ ការ​កាត់ទោស​និស្សិត​ គង់​ រ៉ៃ​យ៉ា​ ឱ្យ​ជាប់ពន្ធ​ធនាគា​នេះ​ ទំនង​អាច​ជា​សារ​គំរាម​គំ​ហែង​មួយ​ ចង់​ប្រាប់​ទៅ​យុវជន​ទាំងអស់​ផ្សេង​ទៀត​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​សម្តែង​មតិយោបល់​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។​

យុវជន​ គង់​ រ៉ៃ​យ៉ា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២០​ សីហា​ នៅ​សាកលវិទ្យាល័យ​ខេមរៈ​ ក្នុង​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ក្រោយ​ពី​យុវជន​រូប​នេះ​ បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ (Facebook)​ របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌​។​

សារ​នោះ​សរសេរ​ថា​៖​ «​តើ​មាន​បងប្អូន​ណា​ ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ​?​ ថ្ងៃ​ណាមួយ​នៅ​ពេល​ខាង​មុខ​នេះ​ ខ្ញុំ​នឹង​ធ្វើ​បដិវត្តន៍​ពណ៌​ ដើម្បី​ផ្លាស់​ប្ដូរ​របប​ដ៏​ថោកទាប​មួយ​នេះ​ចេញពី​សង្គម​ខ្មែរ​ ទោះបីជា​ត្រូវ​ជាប់គុក​ ឬ​ស្លាប់​ក៏​ដោយ​ ក៏​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដែរ​»​។​

នៅ​ថ្ងៃ​ទី​២២​ សីហា​ យុវជន​ គង់​ រ៉ៃ​យ៉ា​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​បណ្ដោះអាសន្ន​ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ តាម​មាត្រា​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x