en     km
en     km

ស្ត្រី​ដែល​សម្ដេច​ ហ៊ុន​ សែន​ បញ្ជា​ឱ្យ​ដោះ​លែង​សង្ឃឹមថា​បាន​យុត្តិធម៌​ បើ​មិន​ដូច្នេះ​អ្នកស្រី​ តវ៉ា​ម្ដងទៀត​

Share

​ស្ត្រី​ពីរ​នាក់​ដែល​តុលាការខេត្ត​កំពង់ស្ពឺ​ឃុំខ្លួន​ក្នុង​រឿង​ទំនាស់​ដីធ្លី​ស្ថិត​នៅ​ភូមិ​ថ្មី​ ឃុំ​តាំង​សំរោង​ ស្រុក​ភ្នំស្រួច​ ត្រូវ​បាន​ដោះ​លែង​កាលពី​កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​សម្តេច​ ហ៊ុន​ សែន​ បញ្ជា​ទៅ​អភិបាលខេត្ត​ឱ្យធ្វើ​ការ​ជាមួយ​តុលាការ​ទាំង​យប់​ ដើម្បី​សុំ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ និង​បញ្ជារ​ឱ្យ​កូនប្រុស​ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តកំពង់ស្ពឺ​ ដើម្បី​ដោះ​លែង​ទាំង​ពីរ​រូប​នេះ​។​ តែ​បែប​នេះ​ក្ដី​ ស្ត្រី​ដែល​ត្រូវ​បាន​ដោះ​លែង​នេះ​ នៅ​តែ​សន្យា​តស៊ូ​ប្រឆាំង​ការ​រំលោភ​បំពាន​ដីធ្លី​សហគមន៍​របស់​ពួក​គាត់​។​

​រាយការណ៍​ព័ត៌មាន​ដោយ​លោក​ សាក់​ សំណាង​ ៖

រូបពលរដ្ឋមកសុំឱ្យដោះលែងស្រ្តីពីរនាក់នោះ នៅឯភ្នំពេញកាលពីពេលកន្លងទៅ
រូបពលរដ្ឋមកសុំឱ្យដោះលែងស្រ្តីពីរនាក់នោះ នៅឯភ្នំពេញកាលពីពេលកន្លងទៅ

អ្នកស្រី​ យូ​ រ៉​ន​ ដែល​ទើបតែ​ចេញពី​ក្រៅ​ឃុំ​នៅ​ព្រឹក​នេះ​ បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ខ្លូ​ន​ថា​ នឹង​នៅ​តែ​មានការ​តស៊ូ​មតិ​ការពារ​ដីធ្លី​សហគមន​របស់​អ្នកស្រី​ដដែល​ បើ​ទោះបីជា​មានការ​មាន​ដោះ​លែង​អ្នកស្រី​ និង​តំណាង​សហគមន៍​ម្នាក់​ទៀត​ឱ្យ​នៅ​ក្រៅ​ឃុំ​ក៏​ដោយ​។​

នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​ស្ត្រី​ FM102​  អ្នកស្រី​ អ្នកស្រី​ យូ​ រ៉​ន​  បាន​បញ្ជាក់​ថា​ អ្នកស្រី​និង​ សហគមន៍​របស់​អ្នកស្រី​ មិន​ទាន់​ បញ្ចប់​ការ​តស៊ូ​ នេះ​ទេ​។​ អ្នកស្រី​ យ៉ូ​ រ៉​ន​ ៖​ «​ខ្ញុំ​នៅ​តែ​ការពារ​ទៀត​ចឹ​ង​បាន​ប្រជាពលរដ្ឋ​ខ្ញុំ​សួរ​ថា​អើ​ ឯកឧត្តម​កុំ​ទាន់​អាល​ឱ្យ​គ្រឿងចក្រ​ចូល​កុំ​ឈូស​ឆាយ​សិន​ ចាំ​ការ​រង​ចាំ​សិន​បើសិន​ភាគី​ម្ខាំ​ង​នៅ​តែ​យក​គ្រឿងចក្រ​ចូល​ដដែល​ខ្ញុំ​នឹង​ទៅ​ឃាត​ដដែល​ការពារ​ទឹកដី​ខ្ញុំ​»​។​

តែ​ជាមួយ​គ្នា​អ្នកស្រី​សង្ឃឹមថា​សហគមន៍​របស់​អ្នកស្រី​នឹង​ទទួល​បាន​ដីធ្លី​មក​វិញ​៖​ «​បើ​តាម​គាត់​មាន​ប្រសាសន៍​ដូច​មាន​សង្ឃឹម​ច្រើន​ដែរ​ គាត់​ថា​ចាំ​មើល​គេ​ចុះ​គោ​រាង​ប៉ុស្តិ៍​ដែរ​ ស្រាវជ្រាវ​សិន​  ដូច​ជា​សង្ឃឹម​ដែរ​ព្រោះ​អី​ខ្ញុំ​ជា​កូន​ស្រុក​កូន​ភូមិ​រស់នៅ​នេះ​ពិតប្រាកដ​»​។​

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មា្ន​ក់​ទៀត​ដែល​រស់នៅ​ស្រុក​ភ្នំស្រួច​ លោក ​ជន​ មឿ​ន​ បាន​ឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ប្រមាណ​ ១៦៥​ គ្រួសារ​ កំពុង​មាន​ទំនាស់​ដីធ្លី​ដែល​ជា​កន្លែង​ពួក​គាត់​រស់នៅ​ ហើយ​ក៏​កំពុង​ទទូច​ឱ្យ​សម្តេច​ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​នេះ​ឱ្យ​បាន​ឆាប់រហ័ស​។​

លោក​បាន​បន្ត​ទៀត​ថា​ ទោះបីជា​មានការ​ដោះ​លែង​អ្នក​ជាប់​ឃុំឃាំង​រឿង​ទំនាស់​ដីធ្លី​ក៏​ដោយ​ បើ​នៅ​តែ​គ្មាន​ដំ​ដោះស្រាយ​សមរម្យ​សម្រាប់​ពលរដ្ឋ​ទេ​នោះ​ ពួក​គាត់​នឹង​នៅ​តែ​មានការ​តវ៉ា​តទៅ​ទៀត​រហូត​ទទួល​បាន​យុតិធម៌​៖​ «​បើសិន​សម្តេច​មក​ដោះស្រាយ​អា​រឿង​ទឹកដី​ហ្នឹង​ ឱ្យ​ជូន​ប្រជាពលរដ្ឋ​ហ្នឹង​គ្រប់​ចំនួន​ប្រជាពលរដ្ឋ​លែង​តវ៉ា​»​។​

ទន្ទឹម​គ្នា​នោះ​ដែរ​ លោក​ អុង​ សុ​មិ​ទ្ឋិ​ មន្ត្រី​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តកំពង់ស្ពឺ​   មាន​ប្រសាសន៍​ថា​ ការ​ដោះ​លែង​ស្រី្ត​ពីរ​រូប​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃនេះ​ គឺជា​រឿង​ត្រឹមត្រូវ​បំផុត​។​ លោក​បាន​បន្ត​ថា​ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​តវ៉ា​ចំពោះ​ករណី​ដែល​ពួក​គាត់​ថា​ មិន​សមរម្យ​នឹង​មិន​មាន​យុត្តិធម៌​ ក្នុង​ការ​គ្រប់គ្រង​កម្មសិទ្ធិ​ដី​សហគមន៍​។​

«​ការ​កំណត់​កម្មសិទ្ធិ​ហ្នឹង​ ដូច​មិន​ទាន់​បាន​ដាច់ស្រេច​ប៉ិត​ខាង​ណា​ខាង​ណី​ ដោយសារ​តុលាការ​អាង​លើ​កម្មសិទ្ធិ​ម្យ៉ាង​ ខាង​ភាគី​ម្ខាំ​ង​មានកម្ម​សិទ្ធិ​ ក៏​ប៉ុន្តែ​មិន​បាន​ថា​តើ​កម្មសិទ្ធិ​ហ្នឹង​បាន​មកពីណា​ពីព្រោះ​ថា​នៅ​ពេល​គេ​ធ្វើ​កម្មសិទ្ធិ​ហ្នឹង​ក៏​ប្រជាពលរដ្ឋ​ក៏​ប្រឆាំង​ហ្នឹង​រឿង​នឹង​ដែរ​»​។​

សូម​បញ្ជាក់​ថា​ តំណាង​ប្រជាពលរដ្ឋ​ទំនាស់​ដីធ្លី​ពីរ​នាក់​ ត្រូវ​បាន​តុលាការខេត្ត​កំពង់ស្ពឺ​ ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៦​ ក្រោយ​ពេលធ្វើការ​តវ៉ា​ក្នុង​ទំនាស់​ដីធ្លី​ ស្ថិត​នៅ​ភូមិ​ថ្មី​ ឃុំ​តាំង​សំរោង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។​ មុន​នឹង​ស្ត្រី​ពីរ​រូប​នេះ​ ត្រូវ​បាន​ដោះ​លែង​  គឺ​សហគមន៍​បាន​ឡើង​មក​តវ៉ា​ដាក់​ញ្ញតិ​នៅ​ស្ថាប័នរដ្ឋ​ និង​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជា​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​៕​

Share

ព័ត៌មានទាក់ទង

Image