en     km
en     km

ធនាគា​ជាតិ​ រៀបចំ​ទិវា​អបអរសាទរ​ការដាក់ឱ្យចរាចរ​ប្រាក់​រៀល​លើក​ទី​ ៣៦

Share

ភ្នំពេញ៖ ​ធនាគារជាតិ​នៃ​កម្ពុជា​ សហការ​ជាមួយ​ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​នឹង​ រៀបចំ​អបអរសាទរ​ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ​ លើក​ទី​ ៣៦​ នៅ​ថ្ងៃ​ទី​២០​ ខែមីនា​ ខាង​មុខ​ នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ (CJCC)​។​

ការ​រៀបចំ​នេះ​ក្នុង​គោលបំណង​ដើម្បី​រំឭក​ខូ​ប​នៃ​ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ​ ព្រមទាំង​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ និង​លើកទឹកចិត្ត​ ឱ្យ​វិស័យ​ឯកជន​បង្កើន​ការ​ប្រើប្រាស់​ប្រាក់​រៀល​ នៅ​ក្នុង​ការ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ដោយ​ស្ម័គ្រចិត្ត​។

គោលបំណង​នេះ​ក៏​ចង់​បង្ហាញ​ថា​ប្រាក់​រៀល​ មាន​សារៈសំខាន់​ចំពោះ​សង្គម​ជាតិ​ និង​ ចូលរួម​ក្នុង​ការ​ជំរុញ​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រើប្រាស់​ប្រាក់​រៀល​។​

សូម​បញ្ជាក់​ថា​ ក្រដាសប្រាក់​ផលិត​នៅ​ឆ្នាំ​១៩៨០​ មាន​ ១២​ ប្រភេទ​ និង​ ៥​ កាក់​ ១០​ រៀល​ ២០​ រៀល​ និង​ ៥០​ រៀល​។​ ដោយសារ​មាន​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​នៅ​ឆ្នាំ​១៩៩០​ គេ​ក៏​បាន​បោះពុម្ព​ក្រដាសប្រាក់​ប្រភេទ​ ៥០​រៀល​ ១០០​រៀល​ ២០០​រៀល​ ៥០០​រៀល​ ១០០០​រៀល​ និង​២០០០​ រៀល​។​ ក្រោយមក​ នៅ​ឆ្នាំ​ ១៩៩៥​ ក្រដាសប្រាក់​ប្រភេទ​ពី​ ១០០​ ទៅ​ ១០០​ ០០០​ រៀល​ត្រូវ​បាន​ចេញផ្សាយ​។​ ក្រដាសប្រាក់​ប្រភេទ​លើ​ ១០០០០​ រៀល​ មិនសូវ​ឃើញ​មាន​គេ​ចាយ​ទេ​។​ ក្រដាស់ប្រាក់​ប្រភេទ​ថ្មីៗ​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០០១​ ដល់​ ២០០៧៕

NBC-14.3.16-about-Khmer-Riel

Share

Image
Image
Image