loader

ស្រី្ត​២​នាក់​ នៅ​ខេត្តកំពង់ស្ពឺ​ត្រូវ​បាន​ដោះ​លែង​ទទួល​បាន​ប្រាក់​ម្នាក់ៗ​ ៣០០​ ដុល្លារ​ ពី​កូន​សម្តេច​

Phnom-Sruoch-people-come-to-protest
រូបពលរដ្ឋមកសុំឱ្យដោះលែងស្រ្តីពីរនាក់ នៅភ្នំពេញ

ស្ត្រី​២​នាក់​ ដែល​ត្រូវ​តុលាការ​បង្គាប់​ឱ្យ​សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​ចាប់ខ្លួន​ ត្រូវ​បាន​ដោះ​លែង​ កាលពី​យប់​ថ្ងៃ​ចន្ទ​ តាម​ការ​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​ ដោយ​ពួក​គេ​ទទួល​បាន​ ប្រាក់​ឧបត្ថម្ភ​ម្នាក់ៗ​ ៣០០​ ដុល្លារ​ពី​កូន​សម្តេច​ ហ៊ុន​ សែន​ ដែល​បាន​ប្រាប់​ទៅ​តុលាការ​ដោះ​លែង​។​

​អ្នក​ស្ត្រី​ យូ​ រ៉​ន​ ដែល​តុលាការ​សម្រេច​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​កាលពី​យប់​ថ្ងៃ​ចន្ទ​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ អ្នកស្រី​ត្រូវ​បានកូន​សម្តេច​ ហ៊ុន​ សែន​ គឺ​លោក​ ហ៊ុន​ ម៉ា​និ​ត​ និង​លោក​ ហ៊ុន​ ម៉ា​នី​ ធ្វើ​ដំណើរ​ទៅ​កាន់​តុលាការខេត្ត​កំពង់ស្ពឺ​ ដើម្បី​ដោះ​លែង​អ្នកស្រី​ និង​តំណាង​សហគមន៍​ម្នាក់​ទៀត​។​ អ្នកស្រី​និយាយ​ថា​៖​ «​កូន​សម្តេច​ដែល​មក​ដោះ​លែង​ខ្ញុំ​ពី​ពន្ធ​ធនាគារ​ សម្តេច​ឱ្យ​ជូន​ខ្ញុំ​ យូ​ រ៉​ន​ ៣០០​ ដុល្លារ​ ហើយ​ជូន​ អ៊ិ​ត​ រុំ​ ៣០០​ ដុល្លារ​»​។​

​ការ​ដោះ​លែង​ពលរដ្ឋ​ពីរ​នាក់​នេះ​ បន្ទាប់​ពី​ពលរដ្ឋ​ប្រហែលជា​ ៤០​នាក់​ តំណាង​ឱ្យ​ ១៦៥​ គ្រួ​សារបាន​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​តំណាង​របស់​ខ្លួន​ គឺ​អ្នកស្រី​ យូ​ រ៉​ន​ និង​ អ៊ិ​ត​ រំ​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ ក្នុង​រឿង​ទំនាស់​ដីធ្លី​ជាមួយ​អ្នកមាន​អំណាច​នៅ​ភូមិ​ថ្មី​ ឃុំ​តាំង​សំរោង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x