en     km
en     km

នាយក​រដ្ឋមន្ដ្រី​ថៃ​ បញ្ជា​ឱ្យ​កងទ័ព​ពង្រឹង​សន្តិសុខ​ខាងត្បូង​ប្រទេស​ឡើង​វិញ​

Share

cover-Prayut-Chan-O-Cha (scmp.com)
នាយក​រដ្ឋមន្ដ្រី​ថៃ​ឧត្តមសេនីយ​ ប្រា​យុទ្ធ​ ចាន់​អ៊ូ​ចា (រូបភាព៖ scmp.com)

ថៃ៖  នាយក​រដ្ឋមន្ដ្រី​ថៃ​ឧត្តមសេនីយ​ ប្រា​យុទ្ធ​ ចាន់​អ៊ូ​ចា​ បញ្ជា​ឱ្យ​កងទ័ព​នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ពង្រឹង​សន្ដិសុខ​ឱ្យ​បាន​រឹង​មាំ​ បន្ទាប់​ពី​មានការ​វាយប្រហារ​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​។​

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​  ការ​វាយប្រហារ​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ​បាន​បណ្ដាល​ឱ្យ​ទាហាន​ ៧​នាក់​ រង​របួស​ហើយ​ការ​វាយប្រហារ​នេះ​កើតឡើង​នៅ​ខេត្ត​ណារ៉ាត់​ធី​វ៉ាត់​។​

នាយក​រដ្ឋមន្ដ្រី​ថៃ​រូប​នេះ​បាន​បញ្ជា​ឱ្យ​តាម​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្ដន្ទាទោស​ហើយ​និយាយ​ថា ​រដ្ឋាភិបាល​មិន​អាច​ឱ្យ​មាន​អំពើ​ហិង្សា​នេះ​កើតឡើង​ទៀត​ឡើយ​។​ តំបន់​នៅ​ភាគ​ខាងត្បូង​ដែល​ជា​ផ្នែក​មួយ​នៃ​សហគមន៍​មូ​ស្លី​ម​ តំបន់​នេះ​បាន​រង​អំពើ​ហិង្សា​តាំងពី​ឆ្នាំ​២០០៤​ ដោយ​បាន​សម្លាប់​មនុស្ស​ជាង​ ៦៥០០​នាក់​។​

​ឧត្តមសេនីយ​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​បាន​ព្យាយាម​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នៅ​តំបន់​នោះ​ជាមួយ​ពួក​ឧទ្ទាម​ជា​ច្រើន​លើក​មក​ហើយ​ តាម​រយៈ​ការ​សម្របសម្រួល​របស់​មេដឹកនាំ​ម៉ា​ឡេ​ស៊ី​ ប៉ុន្ដែ​មិន​បាន​សម្រេច​អ្វី​ឡើយ​។​

ប្រភព​៖​ CNA

Share

Image
Image
Image