en     km
en     km

ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំស្រួច​ត្រឡប់​ទៅ​វិញ​ដោយ​ក្ដី​អស់សង្ឃឹម​បន្ទាប់​ពី​ដាក់​ញ្ញតិ​

Share

cover-Phnom-Sruoch-people-come-to-protest
ប្រជាពលរដ្ឋ​ ៦៥​ គ្រួសារ​មក​ពី​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ដែល​បាន​ប្រមូលផ្តុំ​គ្នា​ដាក់​ញ្ញតិ​ជា​ថ្មី​ទៀត​សុំ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជួយ​ដោះ​លែង​ស្ត្រី​អ្នក​ភូមិ​ ២​នាក់​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ដ​ចាប់​ឃុំខ្លួន​បាន​ត្រឡប់​ទៅ​វិញ​ដោយ​ក្ដី​អស់សង្ឃឹម​។

ស្រី្ត​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ដែល​ឡើង​មក​ដាក់​ញ្ញាតិ​សុំ​កិច្ច​អន្តរា​គម​ន៏​ពី​សម្តេច​ ហ៊ុន​ សែន​ លោកយាយ​ អ៊ី​ត​ ណូ​ន​ បានឱ្យ​ដឹង​ថា​កន្លង​មក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ថ្មី​ ស្រុក​ភ្នំស្រួច​ មិន​ដែល​មានរឿង​អ្វី​កើតឡើង​ទេ​ តែ​បន្ទាប់​ពី​មាន​ក្រុម​និស្សិត​ដែល​បាន​ចុះ​ទៅ​វាស់ដី​រួច​មក​ អាជ្ញាធរ​បាន​ឃុបឃិត​ជាមួយ​អ្នក​ភូមិ​ផ្សេង​ដោយ​លក់​ដី​នោះ​ឱ្យទៅ​អ្នកមាន​ទ្រព្យធន​។​ លោកយាយ​បាន​បន្ត​ថាបើ​ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ ឬ​អន្តរាគមន៍​ ឱ្យ​ពួក​គាត់​ទេ​នោះ​ នឹង​មក​តវ៉ា​តទៅ​ទៀត​។​

លោកយាយ​ អ៊ី​ត​ ណូ​ន​ ៖​ «​ថ្ងៃ​ហ្នឹង​ បើ​អង្គការ​អត់​ដោះស្រាយ​ឱ្យ​ខ្ញុំ​ ហើយ​លោក​ជំទាវ​ លោក​ ហ៊ុន​ សែន​ អត់​ដោះស្រាយ​ទេ​ ខ្ញុំ​នឹង​សម្រាន្ត​នៅ​ហ្នឹង​ដដែល​»​។​

​ដូច​គ្នា​នោះ​ដែរ​ អ្នកស្រី​ ទឹម​ ស្រី​ទូច​ បាន​បញ្ជាក់​ថា​កន្លង​មក​ក្រុម​និស្សិត​ដែល​ចុះ​មក​វាស់ដី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​រួច​ហើយ​ តែ​បែរជា​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ពួក​គាត់​ធ្វើ​ចម្ការ​បាន​ទេ​។​ អ្នកស្រី​បាន​បន្ត​ថា​ ពេល​ដែល​ប្រជាពលរដ្ឋ​ទៅ​តវ៉ា​រឿង​ដីធ្លី​នោះ​បែរជា​ខាង​តុលាការ​កោះហៅ​ប្រជាពលរដ្ឋ​ទៅ​សួរនាំ​ ហើយ​ក៏​បាន​ចាប់​ស្រី្ត​ ២​នាក់​ ដាក់​ឃុំឃាំង​។​
​អ្នកស្រី​ វ័យ​ ៤៥​ ឆ្នាំ​រូប​នេះ​បាន​អះអាង​ថា​ស្ត្រី​ ឈ្មោះ​ យូ​ រ៉​ន​ និង​ ឈ្មោះ​ អ៊ិ​ត​ រម្យ​ គ្មាន​កំហុស​អ្វី​ដែល​ត្រូវ​បាន​ឃុំ​នោះ​ទេ​។​

Phnom-Sruoch-people-come-to-protestអ្នកស្រី​ ទឹម​ ស្រី​ទូច​ ៖​ «​ សុំ​ឱ្យ​គាត់​មក​ជួយ​ដោះ​លែង​បង​ខ្ញុំ​ទាំង​ពីរ​នាក់​ហ្នឹង​ ឱ្យ​ចេញពី​ពន្ធ​ធនាគារ​ហ្នឹង​ ខ្ញុំ​សូម​តែ​ប៉ុណ្ណឹង​ ហើយ​សូមកុំ​ឱ្យ​គ្រឿង​ចាក់​ចូល​ឈូស​ឆាយដី​ប៉ះពាល់​ហ្នឹង​ចាំ​ដោះស្រាយ​រួច​សិន​»​។​

​ប្រជាពលរដ្ឋ​ដែល​យក​ញ្ញតិ​ទៅ​ដាក់​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បានឱ្យ​ដឹង​ថា​ អង្គភាព​នេះ​ បាន​យក​ញ្ញតិ​ពី​ប្រជាពលរដ្ឋ​ហើយ​ តែ​មិន​មានការ​សន្យា​អី្វ​ឡើង​។​ តាម​ការ​ឱ្យ​ដឹង​របស់​ពលរដ្ឋ​ ទំនាស់​ដី​នេះ​ បាន​កើតឡើង​តាំង​ឆ្នាំ​២០០៧​ រហូត​ដល់​ឆ្នាំ​២០១៦​នេះ​ហើយ​ពលរដ្ឋ​បាន​ តវ៉ា​ជា​ច្រើន​ដង​ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នោះ​ទេ​៕

Share

Image
Image
Image