en     km
en     km

ចារកម្ម​អា​មេ​រិ​កថា​នាវាមុជទឹក​កូរ៉េ​ខាងជើង​ ដែល​បាត់​នោះ​គឺ​ប្រហែល​លិច​នៅ​បាតសមុទ្រ

Share

cover-Kim-Jung-Un-(BBC)
​មន្ដ្រី​ចារកម្ម​របស់​សហរដ្ឋអាមេរិក​បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ CNN​ ថា​នាវាមុជទឹក​របស់​កូរ៉េ​ខាងជើង​ដែល​បាន​បាត់​ខ្លួន​នោះ​គឺ​វា​បាន​បើក​ចេញពី​មូលដ្ឋាន​របស់​វា​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ហើយ​វា​អាច​លិច​នៅ​ក្រោម​បាតសមុទ្រ​ដោយ​ឧបទ្ទវហេតុ​អ្វីមួយ​។​

ការ​បាត់​នាវា​នា​មុជទឹក​នេះ​ គឺ​កើតឡើង​ចំ​ពេល​ដែល​ភាព​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ​កាន់តែ​ខ្លាំង​ឡើង​ដោយសារ​តែ​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ បើក​ប្រតិបត្តិការ​សមយុទ្ធ​រួម​គ្នា​ទ្រង់ទ្រាយ​ធំ​ ទោះបីជា​កូរ៉េ​ខាងជើង​ព្រមាន​ពី​ការ​ផ្ទុះ​សង្គ្រាម​ប្រឆាំង​នឹង​សមយុទ្ធ​នេះ​ក៏​ដោយ​។​

នៅ​ពេល​ជាមួយ​គ្នា​នេះ​កូរ៉េ​ខាងជើង​បាន​ព្រមាន​ជា​ថ្មី​ម្ដងទៀត​ថា​ខ្លួន​នឹង​ធ្វើសង្គ្រាម​ប្រសិនបើ​រក​ឃើញ​ថា​នាវាមុជទឹក​នេះ​បាត់​ដោយ​ការ​វាយប្រហារ​ណាមួយ​នោះ​។​ បើ​ទោះជា​យ៉ាងនេះ​ក្ដី​បើ​យោង​តាម​វិទ្យាស្ថាន​នាវា​អា​មេ​រិ​ក​ គឺ​កងទ័ពជើងទឹក​អា​មេ​រិ​ក​ក៏​កំពុង​តាម​ប្រមាញ់​នាវា​ដែល​បាត់​ខ្លួន​នេះ​ផង​ដែរ​។​

បណ្ដាញ​ផ្សាយ​ព័ត៌មាន​ CNN​ បាន​និយាយ​ថា​កូរ៉េ​ខាងជើង​មាន​មូលដ្ឋានទ័ព​នាវា​ជើង​ទឹក​របស់​ខ្លួន​ចំនួន​ពីរ​។​ អ្នកជំនាញ​ខាង​នាវាចរណ៍​និយាយ​ថា​ ប្រសិនបើ​នាវាមុជទឹក​កូរ៉េ​ខាងជើង​ត្រូវ​បាន​លិច​ក្នុង​បាតសមុទ្រ​មែន​នោះ​ គឺជា​ការ​លំបាក​ដើម្បី​ស្វែងរក​នាវា​នេះ​ត្រឡប់​មក​វិញ​។​

ប្រភព​៖​ BBC

Share

Image
Image
Image