loader

រដ្ឋមន្ត្រី​អូស្ត្រាលី​៖​ កម្ពុជា​ទទួល​បាន​មូលនិធិ​ជំនួយ​ពី​អូស្ត្រាលី​ ៥៥​ លាន​ ដុល្លារ​

cover-AU-migrantion-minister
រដ្ឋមន្ត្រី​អន្តោប្រវេសន៍​នៃ​ប្រទេស​អូស្ត្រាលី​ លោក​ Peter​ Dutton

អូស្ត្រាលី៖ រដ្ឋមន្ត្រី​អន្តោប្រវេសន៍​នៃ​ប្រទេស​អូស្ត្រាលី​ លោក​ Peter​ Dutton,​ និយាយ​ថា​ ប្រទេស​កម្ពុជា​ បាន​ទទួល​មូលនិធិ​ជំនួយ​  ៥៥​ លាន​ដុល្លារ​ ពី​រដ្ឋាភិបាល​របស់​លោក​ ហើយ​ជំនួយ​ឥត​សំណង​នេះ​មាន​រយៈពេល​ ៤​ ឆ្នាំ​។​

​លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​ស្ថានីយ​វិទ្យុ​ 2GB​ កាលពី​ស​ប្ដា​ហ៍​មុន​ថា​ ជំនួយ​ ៤០​ លាន​ដុល្លារ​ ផ្ដោត​លើ​កសិកម្ម​  ការ​បោសសម្អាត​គ្រាប់​មីន​ និង​ការ​បោះ​ឆ្នោត​ ប៉ុន្តែ​ក្នុង​ចំនួន​សរុប​នេះ​ គឺ​ ២​លាន​ ដុល្លារ​ សម្រាប់​ស្ដារ​និ​តី​សម្បា​ទា​ ជនភៀសខ្លួន​ ដែល​អូស្ត្រាលី​ប​ញ្ចូ​ន​មក​ពី​ជំរំ​ជនភៀសខ្លួន​នៅ​កោះ​ណៅ​រ៉ូ​ ប្រទេស​អូស្ត្រាលី​។​

​លោក​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ទៀត​ថា​ ១៥​ លាន​ដុល្លារ​ទៀត​ សម្រាប់​អង្គការ​អន្តរជាតិ​ធ្វើការ​ លើ​ការ​ធ្វើ​អន្តោប្រវេសន៍​នៅ​កម្ពុជា​។​ ប្រទេស​អូស្ត្រាលី​បាន​ជាប់កិច្ចសន្យា​ផ្ដល់​ជំនួយ​ឱ្យ​ កម្ពុជា​ តាម​រយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ ក្រុង​ប៉ា​រិ​ស​ ២៣​ តុលា​ ១៩៩១​។​ ប្រទេស​ដែល​ផ្ដល់​ជំនួយ​ឥត​សំណង​ច្រើន​ជាងគេ​ គឺ​ប្រទេស​ជប៉ុន​ សហភាព​អឺរ៉ុប​ និង​អា​មេ​រិ​ក​៕

ប្រភព​៖​ AFP

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាមេរិកបានធ្វើបាតុកម្មនៅមុខសេតវិមាន ជុំវិញករណីខួងយកប្រេងនៅអាឡាស្កា

ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបាន[...]

តៃវ៉ាន់រញ្ជួយដីកម្រិត៥.៣រ៉ិចទ័រនៅឆ្នេរសមុទ្រភាគខាងកើត

  តៃប៉ិ៖ យោងតាមរ៉យទ័រ បានចុះផ្សាយនៅថ្ងៃទ[...]

ស្ត្រីឥណ្ឌាប្រើម្ជុលខ្ទាស់សម្រាប់ការពារខ្លួនពីការបៀតបៀនផ្លូវភេទនៅតាមទីសាធារណៈ

  ស្ត្រីស្ទើរតែទាំងអស់នៅក្នុងប្រទេសឥណ្ឌា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x