en     km
en     km

អា​មេ​រិ​ក​សន្យា​ជួយ​កម្ពុជា​លើ​ការងារ​កំណែទម្រង់​ការ​បោះ​ឆ្នោត​

Share

ភ្នំពេញ​៖​ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​សន្យា​ជួយ​ប្រទេស​កម្ពុជា​ លើ​ការងារ​កំណែទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ។​ ការ​សន្យា​ជួយ​កិច្ចការ​កំណែទម្រង់​ការ​បោះ​ឆ្នោត​នេះ​ ធ្វើ​ឡើង​​នៅ​ក្នុង​ជំនួប​រវាង​​​ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក​ វី​ល្លៀម​ អេ​ហ៊ី​ត​ (William​ A​ Heidt) ជាមួយ​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ​.​ជ​.​ប)  នៅ​​ទីស្នាក់ការ​​ គ​.​ជ​.​ប ​កាលពី​ថ្ងៃ​ទី ​​១០​ ខែមីនា​ ឆ្នាំ​ ២០១៦​ ​។​​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ លោក​ វី​ល្លៀម​ អេ​ហ៊ី​ត​​ បាន​លើក​ទ្បើ​ង​ថា​ ស្ថានទូត​អា​មេ​រិ​ក​ នឹង​​សហ​ការ​ជាមួយ​ គ​.​ជ​.​ប​ លើ​ការងារ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ ការ​អប់រំ​ដល់​សាធារណជន​អំពី​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ព្រម​ទាំង​​ចង់ឱ្យ​មាន​កិច្ចប្រជុំ​ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ​ គ​.​ជ​.​ប​ នៅ​ថ្ងៃ​ខាង​មុខ ។​ គោលបំណង​នៃ​ចេត​នា​​​ចង់​ឱ្យមាន​កិច្ចប្រជុំ​ជា​លក្ខណៈ​អន្តរជាតិ គឺដើម្បី​ឱ្យ​អន្តរជាតិ​បានដឹង​ពី​នីតិវិធីនិង​​កា​រវិ​វ​ឌ្ឍ​នៃ​កំណែ​ទម្រង់​ការ​បោះ​​ឆ្នោត​នៅ​កម្ពុជា​ ។​

​ការ​សន្យា​ជួយ​កម្ពុជា​លើ​ការងារ​កំណែទម្រង់​ការ​បោះ​ឆ្នោត​នេះ​  លោក​ វី​ល្លៀម​ អេ​ហ៊ី​ត​ អគ្គរដ្ឋទូត​សហ​អា​មេ​រិ​ក​ជឿជាក់​ថា​ ការ​បោះ​ឆ្នោត​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​ប្រកបដោយ​តម្លាភាព​ ត្រឹមត្រូវ​ និង​យុត្តិធម៌ ​។​

​លោក​ ស៊ិ​ក​ ប៊ុ​ន​ ហុ​ក​ ប្រធាន​គណកម្មាធិកា​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ស្វាគមន៍​ចំពោះ​ការ​សហការ​របស់​សហរដ្ឋអាមេរិក​ ដើម្បី​ជួយ​កំណែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ​។​ លោក​បន្ថែម​ថា​ គ​.​ជ​.​ប​ នឹង​ធ្វើការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ដោយ​ប្រើ​ប្រាស់​​សម្ភារៈ​​ភាគ​ច្រើន​​ជា​​ជំនួយ​របស់​សហគមន៍​អ៊ឺ​រ៉ុ​ប​ និង​ប្រទេស​ជប៉ុន​។​ ក្នុងនោះដែរ ​​ការ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ អាច​មាន​ភាពយឺត​ជាង​ផែនការ​ ដោយសារ​តែ​សម្ភារៈ​មិន​​ទាន់​មក​ដល់​កម្ពុជា​។​

​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បានឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​ពីរ​ភេទ​ រួម​ទាំង​ព្រះសង្ឃ​ផងដែរ​ មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោតបានត្រូវ​មាន​អត្ត​ស​ញ្ញ​ណ​​បណ្ណ​​សញ្ជាតិ​ខ្មែរ ។​​ ប្រសិនបើ​គ្មាន​​អត្ត​ស​ញ្ញ​ណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ទេ ​ប្រជាពលរដ្ឋ​អាច​ធ្វើ​លិខិតបញ្ជាក់​អត្ត​ស​ញ្ញ​ណ​ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ គ​.​ជ​.​ប​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ ១០​ ខែមីនា​ ឆ្នាំ​ ២០១៦​ កន្លង​ទៅ​៕

Share

Image
Image
Image