en     km
en     km

ជប៉ុន​រៀបចំ​ពី​ធី​កាន់ទុក្ខ​ រំឭក​ខួប​ ៥​ ឆ្នាំ​ នៃ​ការ​ចង​ចាំ​ចំពោះ​ជន​រង​គ្រោះ​ ស្លាប់​ដោយ​រលក​យក្ស​ស៊ូ​ណា​មី​

Share

cover-Fukushima-remembracne-on-11.3.16
​ជប៉ុន៖  រដ្ឋាភិបាល​ជប៉ុន​បាន​រៀបចំ​ពី​ធី​កាន់ទុក្ខ​ក​លើក​ទី​ ៥​ ដើម្បី​រំឮក​​ការ​ចង​ចាំ​ចំពោះ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ដោយសារ​រលក​យក្ស​ស៊ូ​ណា​មិ​  កាលពី​ឆ្នាំ​ ២០១១​ ។​ ពិធី​កាន់ទុក្ខ​នេះ​ ធ្វើ​ឡើង​នា​ថ្ងៃ​សុក្រ​ ទី​ ១១​ ខែមីនា​ ឆ្នាំ​ ២០១៦​ នៅ​ទីក្រុង​តូ​ក្យូ​ ប្រទេស​ជប៉ុន​ ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជាង​ ១២០០​ នាក់​ ។​

​នៅ​ថ្ងៃ​សុក្រ​នេះ​ ជា​ពេលវេលា​មួយ​ដែល​ប្រជាជន​ និង ​រដ្ឋាភិបាល​ជប៉ុន​ ចង​ចាំ​មិន​ភ្លេច​ឡើយ​​ចំពោះ​​ព្រឹត្តិការណ៍​សោកនាដកម្ម​​បង្ក​ឡើង​ដោយ​គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៩​ រិច​ទ័​រ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស ។​ វិនាស​កម្ម​បង្ក​ឡើង​ដោយ​ធម្ម​ជាតិមួយនេះ ​បាន​​បណ្តាល​​ឱ្យ​​មនុស្ស​​ស្លាប់​​ជិត​ ២​ ម៉ឺន​នាក់ ​​។​ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​​ រលក​​យក្ស​​ស៊ូ​​ណា​​មិ​ បាន​​ធ្វើ​​ឱ្យ​បែក​​ធ្លាយ​​សារ​ធាតុ​វិទ្យុសកម្ម​នៅ​ក្នុង​រោងចក្រថាម​ពល​​បរមាណូ​ ហ្វូ​គូ​ស៊ី​ម៉ា​ បង្ក​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ពលរដ្ឋ​ក្នុង​តំបន់​ជាង​ ១៦០​ នាក់​។​

​អធិរាជ​នៃ​ប្រទេស​ជប៉ុន​ អា​គី​ហ៊ី​តូ​ ព្រះ​មហាក្សត្រី​យ៍​ មី​ជី​កូ​ ព្រមទាំង​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ លោក​ ស៊ី​ហ្សូ​ អា​បេ​ បាន​​ចូល​រួម​​ក្នុង​​ពិធី​​កាន់​ទុក្ខ​​លើក​​ទី​ ៥​ នេះ​​ដែរ​ ដោយ​ស្មិងស្មាធិ៍​ស្ងាត់ស្ងៀម​មួយស្របក់​នៅ​​ម៉ោង​ ២​ និង​ ៤៦​ នាទី​ល្ងាច​នេះ​ ​។ ពោល​​គឺ​ចំ​​ពេលវេលា​ជាក់លាក់​​ដែល​រញ្ជួយ​ដី​កម្រិត​ ៩​ រ៉ិ​ច​ទ័​រ​ ផ្តើម​វាយប្រហារ​លើ​ប្រជាជន​ជប៉ុន​ក្នុង​តំបន់​ ហ្វូ​គូ​ស៊ី​ម៉ា​។​

​ក្នុង​ពិធី​កាន់ទុក្ខ​នេះ​ លោក​ ស៊ី​ន​ហ្សូ​ អា​បេ​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថាទៅកាន់អ្នក​ចូល​រួម​ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​នេះ​​ថា​​ រដ្ឋាភិបាល​បាន​កសាង​តំបន់​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ឡើង​វិញរួចរាល់​ ហើយ​បាន​រៀបចំ​ឱ្យ​ប្រែ​ក្លាយទៅជា​តំបន់​ដែល​​កា​រ​រីក​ចម្រើនជាបន្ត​បន្ទាប់​​​ ។​ លោក​ អា​បេ​ បាន​​ឱ្យ​ដឹង​ទៀត​​ថា​ រដ្ឋាភិបាល​របស់​លោក​ រៀនសូត្រ​ពី​គ្រោះ​មហន្តរាយ​​ដែល​ជប៉ុន​ធ្លាប់​ជួប និង​មិន​ឱ្យ​រឿងរ៉ាវ​អាក្រក់​ទាំងនោះ​កើត​ឡើង​​ទៀត​បន្ត​​ឡើយ​។​

​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក​ អា​បេ​ បាន​សន្យា​ជាមួយ​ពលរដ្ឋ​ខ្លួន​ថា​ រដ្ឋាភិបាល​នឹង​ខំប្រឹង​ប្រែង​បន្ត​ទៀត​ ដើម្បី​កសាង​​ប្រទេស​ នឹងបញ្ជៀ​ស​ពី​គ្រោះ​បង្ក​ឡើង​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ណាមួយ​។​

​ព្រះ​ចៅ​អធិរាជ​ អា​គី​ហ៊ី​តូ​ មាន​បន្ទូល​ថា​ ប្រជាជន​ជប៉ុន​ជា​ច្រើន​នាក់​នា​ពេល​បច្ចុប្បន្ន​ កំពុង​បន្ត​រស់នៅ​ក្នុង​ស្ថានភាព​មិន​ស្ងប់ចិត្ត​នៅ​ក្នុង​តំបន់​ដែល​រង​គ្រោះ​ និង​នៅ​ទីកន្លែង​ដែល​ពួក​គេ​បាន​ជម្លៀស​ខ្លួន​ទៅ​។​ ព្រះ​ចៅ​អធិរាជ​បន្ត​ថា​ ទុក្ខ​លំបាក​របស់​សាច់ញាតិ​ជន​រង​គ្រោះ​នៅ​តែ​បន្ត​ដក​ជាប់​ក្នុង​ចិត្ត​ ហើយ​ទុក្ខ​លំបាក​ផ្លូវចិត្ត​នេះ​ នឹង​រសាយ​ទៅ​វិញ​ក្នុង​ពេល​ឆាប់ៗ​ជាក់​ជា​ពុំខាន​៕

ប្រែ​សម្រួល​ដោយ​៖​ ម៉ៅ​ សំណាង​ /​ ប្រភព​៖​ NHK​ World

Share

Image
Image
Image