en     km
en     km

រដ្ឋមន្ត្រីក្រសួង​អប់រំ​ ទទូច​ឱ្យ​កូន​ខែ្ម​រ​បណ្ដុះ​ទម្លាប់​អាន​សៀវភៅ​ឱ្យ​បាន​ច្រើន​

Share

cover-National-Reading-Day-11.3.16
រូបតំណាង

​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ ហង់​ ជួន​ ណា​រ៉ុ​ន​ ថ្លែង​ថា​ការ​បណ្តុះ​ទម្លាប់​ការ​អាន​ជា​សៀវភៅ​ឱ្យ​បាន​ច្រើន​ គឺ​អាច​ក្លាយជា​ធនធាន​ដ៏​ល្អ​សម្រាប់​សង្គម​ជាតិ​។​ ការ​ថ្លែង​បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ទិវា​ជាតិ​អំ​ណា​ន​ ព្រឹក​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​ ក្រោម​ប្រធានបទ​ “​បណ្តុះ​ទម្លាប់​អាន​ ជំរុញ​វប្បធម៌​អាន​”​។​ ជាមួយ​គ្នា​នេះ​ អង្គការ​ទស្សនៈ​ពិភពលោក​ ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​អបអរសាទរ​ទិវា​នេះ​ដែរ​។​

​លោក​ សាក់​ សំណាង​ រាយ​ការណ៍​ព័ត៌​មាន​នេះ​ ៖​

រដ្ឋមន្ត្រីក្រសួង​អប់រំ​ លោក​ ហង់​ ជួន​ ណា​រ៉ុ​ន​ ជំរុញ​ឱ្យ​យុវជន​ យុវតី​ចេះ​បណ្តុះ​ទម្លាប់​ក្នុង​ការ​អាន​សៀវភៅ​ឱ្យ​បាន​ច្រើន​ ទើប​ទទួល​បាន​គំនិត​ទូលំទូលាយ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ក្លាយជា​ធនធាន​ដ៏​សំខាន់​សម្រាប់​សង្គម​ជាតិ​ និង​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ​។​

​លោក​ ហង់​ ជួន​ ណា​រ៉ុ​ន​ បាន​បន្ត​ឱ្យ​ដឹង​ថា​ ការ​ប្រារ​ព្វ​ពិធី​នេះ​គឺ​ក្នុង​គោលបំណង​ជំរុញ​ លើកទឹកចិត្ត​ និង​បណ្តុះ​ទម្លាប់​វប្បធម៌​អាន​ដល់​យុវជន​ ហើយ​ជា​ការ​រំឭក​វិញ្ញាណ​ក្ខ​ន្ឋ​ដល់​ថ្ងៃកំណើត​របស់​សម្ដេចព្រះ​មហាសុមេធាធិបតី​ ជួន​ ណាត​ និង​ស្នា​ព្រះ​ហ​ស្ថ​ជា​ច្រើន​របស់​លោក​។​

​លោក​ ហង់​ ជួន​ ណា​រ៉ុ​ន​៖​ «​ យើង​រៀបចំ​ពេល​នេះ​ ចំ​ថ្ងៃ​លោក​ប្រ​សូត្រ​តែ​ម្តង​នៅ​ក្នុង​សាកលវិទ្យាល័យ​ភ្នំពេញ​ ហើយ​នៅ​អាគារ​ដំបូលទូក​ ជា​កន្លែង​ដែល​សម្តេច​សង្ឃ​ ជួន​ ណាត​ ទទួល​សញ្ញាបត្រ​បណ្ឌិត​អក្សរសាស្ត្រ​ ដែល​សាកលវិទ្យាល័យ​ភ្នំពេញ​ចេញ​ជូន​លោក​»​។​

​លើស​ពី​នេះ​លោក​ ហង់​ ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​លើក​ឡើង​ថា​ អំ​ណា​ន​បាន​បាត់បង់​អស់​រយៈកាល​យូរណាស់​មក​ហើយ​ ដោយសារ​តែ​មាន​សង្គ្រាមស៊ីវិល​ កាលពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​មក​ម្ល៉េះ​ ហើយ​ប្រជាជន​មាន​ភាព​អន​ក្ខ​រ​ភាព​ និង​ភាព​ក្រីក្រ​ច្រើន​ និង​ខ្វះ​ការ​យកចិត្តទុកដាក់​ពី​មជ្ឈដ្ឋាន​ពី​ខាងក្រៅ​។​

​ទន្ទឹម​គ្នា​នេះ​ដែរ​លោក​ ហេង​ ស្រ៊ា​ង​ អ្នក​ស្រាវជ្រាវ​ពី​សង្គម​ និង​នយោបាយ​ សារ​ទរ​យ៉ាង​ខ្លាំង​ដែល​ក្រួ​សួង​អប់រំ​បាន​ប្រារ​ព្វ​ពិធី​អំ​ណា​ន​ជាតិ​ជា​រៀង​រាល់​ឆ្នាំ​ដូចនេះ​។​ តែ​លោក​ ថា​ ក្រសួង​មិន​ត្រូវ​តែ​លើកកម្ពស់​ក្នុង​ការ​អាន​អំ​ណា​ន​មួយ​មុខ​នោះ​ទេ​។​

​អ្នក​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​ និង​នយោបាយ​រូប​នេះ​បាន​បន្ត​ថា​ក្រសួង​ត្រូវ​ពង្រឹង​ក្នុង​វិស័យ​អប់រំ​បន្ថែម​ត​ទៀត​ ដើម្បី​ស្វែងរក​សមត្ថភាព​ពិតប្រាកដ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ដោយ​ត្រូវ​រឹត​បន្តឹង​ក្នុង​ការ​ប្រឡងប្រជែង​សមត្ថភាព​របស់​យុវជន​ឱ្យ​ច្បាស់លាស់​ និង​រៀបចំ​ការងារ​ដែល​ល្អ​និង​មាន​តួនាទី​ខ្ពស់​សម្រាប់​អ្នកមាន​សមត្ថភាព​ពិតប្រាកដ​។​

​លោក​ ហេង​ ស្រ៊ា​ន​៖​ «​បាន​ន័យ​ថា​ទាន់​អ្នកមាន​សមត្ថភាព​ មាន​សញ្ញាបត្រ​ល្អ​ ហើយ​មានចំណេះ​ដឹង​ល្អ​ មាន​តួនាទី​ល្អ​ មាន​ប្រាក់ខែ​ល្អ​ ចឹ​ង​ទៅ​វា​នឹង​ទាក់ទាញ​យុវជន​ ក្មេង​ឱ្យ​ខំរៀន​ហើយ​»​។​

​ចំណែក​យុវតី​ម្នាក់​ក្នុង​ចំណោម​យុវជន​ យុវតី​ជា​ច្រើន​រូប​ដែល​បាន​រួម​ក្នុង​ទិវា​អំ​ណា​ន​ កញ្ញា​ អ៊ឹ​ង​ វាំង​ឌី​ បាន​និយាយ​ថា​ការ​អាន​សៀវភៅ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង​ជា​យុវជន​ជំនាន់​ក្រោយ​នេះ​ ព្រោះថា​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី​។​

​កញ្ញា​ អ៊ឹ​ង​ វាំង​ឌី​៖​ «​មាន​បញ្ហា​ជា​ច្រើន​ជា​ឧបស្គគ​ក្នុង​ការ​អាន​ ហើយ​សម័យ​ឥឡូវ​យុវជន​ភ្លើតភ្លើន​ភ្លើង​ព័​ណ​…​ ហើយ​ភ្លេច​ការ​អាន​សៀវភៅ​គឺ​មាន​តិចតួច​ណា​ក់​ក្នុង​ការ​អាន​សៀវភៅ​គឺ​ ២០​ ទៅ​ ៣០%​ ក្នុង​ការ​អាន​»​។​

​ដូច​គ្នា​នោះ​ដែរ​ក​ញ្ញ​ អឿ​ ណូ​រ៉ា​ ជា​និស្សិត​ឆ្នាំ​ទី​៤​ ផ្នែក​ចិត្ត​វិទ្យា​ បានឱ្យ​ដឹង​ថា​យុវជន​សម័យ​ឥឡូវ​មិនសូវ​ចូល​ចិត្ត​អាន​សៀវភៅ​ប៉ុន្មាន​នោះ​ទេ​ ដោយសារ​ពួក​គេ​មានការ​សប្បាយ​ច្រើន​ជាមួយ​ភ្លើង​ព​ណ័​ ការ​ដើរ​លេង​ច្រើន​  និង​ការ​លេង​ facebook​ ។​ ជា​ចុង​ក្រោយ​កញ្ញា​សូម​សុំ​ណូ​ម​ពរ​ឱ្យ​ចេះ​បណ្តុះ​ទម្លាប់​ក្នុង​ការ​ចាប់ពី​ពេល​នេះ​តទៅ​។​

​កញ្ញា​ អឿ​ ណូ​រ៉ា​៖​ «​ខ្ញុំ​ចង់​សុំ​ណូ​ម​ពរ​ដល់​យុវជន​ និង​សិស្សានុសិស្ស​និស្សិត​ទាំងអស់​ឱ្យ​ចាប់ផ្តើម​មាន​ទម្លាប់​ក្នុង​ការ​អាន​ និង​ជំរុញ​ខ្លួនឯង​ អភិវឌ្ឍន​ខ្លួនឯង​ ដើម្បី​អភិវឌ្ឍ​សង្គម​ជាតិ​ទាំងមូល​»​។​

​ចំណែកឯ​អង្គការ​ទស្សនៈ​ពិភពលោក​ នៅ​ថ្ងៃ​ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​គាំទ្រ​ និង​ អបអរសាទរ​រដ្ឋាភិបាល​ ដែល​កំណត់​ទី​វា​អំ​ណា​ន​នៅ​កម្ពុជា​។​ អង្គការ​អន្តរជាតិ​នេះ​ បាន​ ផ្ដល់​អនុសាសន៍​ ច្រើន​ចំណុច​ ទទូច​ឱ្យ​ក្រសួង​បន្ត​ពង្រីក​បណ្ណាល័យ​ជាតិ​ និង​ខេត្ត​ តាម​សាលា​ និង​វិទ្យាល័យ​នៅ​ទូ​ទាំង​ប្រទេស​ ហើយ​ត្រូវ​បណ្ដុះបណ្ដាល​អ្នកជំនាញ​ អភិរក្ស​ បណ្ណាល័យ​ទៀត​ផង​។​ អង្គការ​ក៏​សន្យា​បន្ត​សហការ​ជាមួយ​ក្រសួង​អប់រំ​បន្ត​ទៀត​លើ​ គ្រប់​ផ្នែក​នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា​៕

Share

Image
Image
Image