en     km
en     km

ស្ត្រី​ឆ្នើម​លើ​ពិភពលោក​ទាំង​ ១៦​ រូប​ ក្រោកឈរ​ឡើង​ប្រឆាំង​អំពើ​ហិង្សា​ (​វគ្គ​១)

Share

អំពើ​ហិង្សា​ក្នុង​សង្គម​របស់​មនុស្ស​ មាន​ច្រើន​បែប​ច្រើន​ទម្រង់​។​ ការ​រំលោភ​បំពាន​ដ៏​អាក្រក់​ តែង​កើត​មាន​ឡើង​ ទាំង​នៅ​ក្នុង​សង្គម​ សហគមន៍​ និង​គ្រួសារ​  ប៉ុន្តែ​ក្រោយ​ហិង្សា​កើតឡើង​ ច្រើន​តែ​បិទ​បាំង​ទៅ​វិញ​ គឺ​ដោយសារ​ហេតុផល​កិត្តិយស​ ជា​ពិសេស​ករណី​កើត​ឡើងជា​លក្ខណៈ​គ្រួសារ​ ដែល​គេ​ថា​មិន​គួរ​ឱ្យ​អ្នក​ខាងក្រៅ​ដឹង​ឡើយ​។​ ចំណែក​អំពើ​ហិង្សា​កើត​ចេញពី​បញ្ហា​សេដ្ឋកិច្ច​ បាន​ធ្វើ​ឱ្យ​ខូច​ផលប្រយោជន៍​ដល់​សហគមន៍​ ដែល​ត្រូវ​បាន​ថ្កោលទោស​ព្រោះ​វា​ធ្វើ​ឱ្យ​មាន​អសន្តិសុខ​។​ អំពើ​ហិង្សា​ក៏​កើត​ចេញពី​សង្គ្រាម​ផង​ដែរ​។​

ប៉ុន្តែ​អ្វី​ ជាដើម​ហេតុ​គឺ​គេ​ត្រូវ​ពិនិត្យ​មើល​ប្រវត្តិ​សាវតា​នៃ​អំពើ​ហិង្សា​ ទាំងនេះ​ថា​តើ​ កើត​ ឡើង​ដោយ​របៀប​ណា​ហើយ​ គេ​តម្រូវ​ឱ្យ​មានការ​ដោះស្រាយ​ដោយ​ការ​តស៊ូ​ អត់ធ្មត់​សេចក្ដី​ក្លាហាន​ និង​ការ​យល់​ដឹង​កម្រិត​ខ្ពស់​។​

​ស្ត្រី​ឆ្នើម​ទាំង​ ១៦​ រូប​ដែល​បាន​ក្រោកឈរ​តស៊ូ​ប្រឆាំង​អំពើ​ហិង្សា​  ពួក​គេ​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា​ គឺ​គេ​អាច​រាប់​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ទៅ​មី​យ៉ា​ន់​ម៉ា​,​ ស៊ូ​ដង់​ទៅ​ស៊ូ​ដង់​ខាងត្បូង​,​ អ៊ី​រ៉ា​ក់​ទៅ​អ៊ុយ​ក្រែ​ន​។​  ស្ត្រី​ឆ្នើម​ទាំងនេះ​កំពុង​ពិនិត្យ​មើល​សញ្ញាណ​នៃ​ហិង្សា​ ដែល​មិន​អាច​ជៀស​ផុត​  ឬ​គេ​ថា​ ជា​អំពើ​អយុត្តិធម៌​មួយ​គួរតែ​ទទួល​បានការ​អត់ឱន​។​

cover-first-4-women-among-16
​ខាងក្រោម​នេះ​ គឺជា​ប្រវត្តិ​ និង​ស្នាដៃ​របស់​ស្ត្រី​ឆ្នើម​ទាំង​ ១៦​ រូប​នេះ​ (ភាគ១) ៖

1-khadija១.​ លោកស្រី​ កា​ឌី​ចា​ អាល់​ ចា​ប៊ី​រី​ ណា​អា​ម៉ា​ (Khadija​ Al-Jabiry​ Na’ama)​ ស្ត្រី​ឆ្នើម​នៃ​ប្រទេស​អ៊ី​រ៉ា​ក់​៖ «​ពេល​ដែល​អ្នក​ផ្ដល់​ឱកាស​ដល់​ស្ត្រី​…​ នោះ​ស្ត្រី​នឹង​ធ្វើ​រឿង​ដែល​អស្ចារ្យ​ នឹក​ស្មាន​មិន​ដល់​»​។​

លោកស្រី​ បាន​បណ្ដុះ​គ្រាប់ពូជនៃ​សេរីភាព​ សន្តិភាព​ និង​ការ​បង្រួបបង្រួម​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​។​ ក្រៅពី​ជា​ម្ចាស់​កសិដ្ឋាន​ លោកស្រី​មាន​ហាង​កែ​សម្ផស្ស​មួយ​ ដែល​ជាទី​តាំង​សម្រាប់​ស្ត្រី​មក​ជួប​គ្នា​ដើម្បី​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​ ដែល​កើត​មាន​ជា​រៀងរាល់ថ្ងៃ​លើ​ស្ត្រី​។​ លោកស្រី​ និយាយ​ថា​៖​ «​វា​មើលទៅ​ដូច​ជា​លំហ​មួយ​នៃ​សេរីភាព​»​។​

លោកស្រី​ Khadija​ បាន​បង្កើត​ឱ្យ​មានការ​ជួបជុំ​នេះ​ដើ់ម្បី​ពិនិត្យ​មើល​សេចក្ដី​ត្រូវការ​ និង​អ្វី​ជា​អាទិភាព​របស់​ស្ត្រី​។​ ក្នុង​ឋានៈ​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ Baghdad​  រយៈពេល​ជាង​ ២​ អាណត្តិ​ លោកស្រី​ បាន​តស៊ូ​គ្រប់​បែប​យ៉ាង​ដើម្បី​សហគមន៍​។​ លោកស្រី​ បាន​ធ្វើ​ការងារ​ ដើម្បី​សាលារៀន​ មន្ទីរពេទ្យ​ ប្រព័ន្ធ​លូ​ ទឹក​ស្អាត​ និង​សេវាកម្ម​ជា​មូលដ្ឋាន​។​

លោកស្រី​ បាន​ផ្ដល់​អនុសាសន៍​ថា​៖​ «​ប្រសិនបើ​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​ផ្ដល់​នូវ​តម្រូវការ​ចាំបាច់​ទាំងនេះ​ ពលរដ្ឋ​នឹង​មានការ​ចូ​រួម​ជួយ​អភិវឌ្ឍ​សហគមន៍​របស់​ពួក​គេ​តិចតួច​ ហើយ​វា​បែរជា​បើកឱកាស​ដល់​ជន​ជ្រុលនិយម​ទៅ​វិញ​»​។​ ឯកទេស​របស់​លោកស្រី​នៅ​ពេល​នេះ​ គឺ​ការ​នាំសារ​រវាង​ពលរដ្ឋ​ ទៅ​អ្នក​សម្រេចចិត្ត​ថ្នាក់​ជាតិ​ដូច​ជា​នាយក​រដ្ឋមន្ត្រី​ សភា​ និង​រដ្ឋមន្ត្រី​។

2-apuk២.​ លោកស្រី​ អា​ប៉ុក​ អា​យូ​ល​ (Apuk​ Ayuel)​ ​ស្ត្រី​ឆ្នើម​នៃ​ប្រទេស​ស៊ូ​ដង់​៖ «​ស្ត្រី​ម្នាក់​ គឺ​គ្មាន​ការ​រើសអើង​ជាតិ​សាសន៍​ទេ​»​។​

លោកស្រី​ និង​គ្រួ​សារបាន​រត់គេច​ខ្លួន​ពី​ក្រុង​ Juba​ ក្នុងអំឡុងពេល​សង្គ្រាមស៊ីវិល​ ឆ្នាំ​ ១៩៩៦​ ហើយ​បាន​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អា​មេ​រិ​ក​។​ តែ​បែប​នេះ​ក្ដី​ លោកស្រី​និយាយ​ថា​នឹង​មិន​បំភ្លេច​ស្រុក​កំណើត​របស់​ខ្លួន​ឡើយ​។​ លោកស្រី​ បាន​បង្ហាញ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ក្មេងៗ​កំពុង​ស្រេកឃ្លាន​ ស្ថិត​ក្នុង​គ្រោះ​ទុរ្ភិក្ស​នៃ​ប្រទេស​ស៊ូ​ដង់​ខាងត្បូង​ ក្នុង​ឆ្នាំ​ ១៩៩៨​។​

លោកស្រី​ គិត​ថា​៖​ «​នេះ​អាច​ជា​ព្រហ្ម​លិខិត​នៃ​ប្រទេស​លោកស្រី​»​។​ ក្រោយ​ពី​ប្រទេស​ស៊ូ​ដង់​ខាងត្បូង​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ​ ២០១១​។​ លោកស្រី​ បាន​ក្លាយជា​អ្នកការទូត​នៅ​ក្នុង​ប្រទេស​ថ្មី​គឺ​ ប្រទេស​ស៊ូ​ដង់​ខាងត្បូង​ និង​អា​មេ​រិ​ក​។​ នៅ​ពេល​ដែល​សង្គ្រាម​បាន​ចាប់ផ្ដើម​ក្នុង​ខែធ្នូ​ ឆ្នាំ​២០១៣​ លោកស្រី​បាន​ក្លាយជា​ជនភៀសខ្លួន​ជា​ថ្មី​ម្ដងទៀត​។​ លោកស្រី​បាន​ក្លាយជា​សមាជិក​នៃ​អង្គការ​ស្ត្រី​នៅ​ប្រទេស​ស៊ូ​ដង់​ និង​ស៊ូ​ដង់​ខាងត្បូង​។​

លោកស្រី​ បាន​ជួយ​រៀបចំ​ឱ្យ​ស្ត្រី​មក​ពី​ប្រទេស​ទាំង​ពីរ​ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ និង​គណបក្ស​ ជំទាស់​ឱ្យ​បញ្ឈប់​នូវ​រាល់​អំពើ​ហិង្សា​។​ លោកស្រី​បាន​ បង្កើត​ទ្រឺ​ស្ដី​មួយ​៖​ «​ការ​ពិត​ យើង​ជា​ស្ត្រី​ គឺ​មិន​ត្រូវ​ទទួលយក​ការ​គំរាមកំហែង​ ថា​ជា​ទ្រព្យ​ដ៏​សំខាន់​បំផុត​របស់​យើង​ទេ​»​។

3-Iryna៣.​ លោកស្រី​ អ៊ី​រី​ណា​ ប្រូ​ណូ​វ៉ា​ កាលី​សេត​ស្កា​ (Iryna​ Brunova​ Kalisetska)​ ស្ត្រី​ឆ្នើម​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន៖​ «​ការ​បង្រួបបង្រួម​ គឺជា​ដំណើរការ​ដ៏​វែង​ឆ្ងាយ​ និង​លំបាក​ …​ មនុស្ស​យើង​ត្រូវ​តែ​ស្ដាប់​គ្នា​ទី​វិញ​ទៅ​មក​»​។

លោកស្រី​ មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​មិន​ដែល​រំពឹង​ថា​បាន​ក្លាយជា​អ្នកមាន​និក្ខេប​ទ​ថ្នាក់បណ្ឌិត​ស្ដី​ពី​ការ​ធ្វើ​ចំណាកស្រុក​ដោយ​បង្ខំ​នោះ​ទេ​»​។​ ប៉ុន្តែ​ក្រោយ​ពី​ការ​និយាយ​ប្រឆាំង​នឹង​ការ​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​នៃ​តំបន់​ Cremea​ ដោយ​ប្រទេស​រុ​ស្ស៊ី​ ជា​កន្លែង​កំណើត​របស់​លោកស្រី​។​ លោកស្រី​ត្រូវ​តែ​រត់គេច​ ដើម្បី​ចៀសវាង​ការ​ចាប់ខ្លួន​។​ រយៈពេល​ជាង​ ១៥​ ឆ្នាំ​ ក្នុង​នាម​ជា​សាស្ត្រាចារ្យ​ និង​ជា​អ្នក​ចិត្ត​វិទ្យា​ លោកស្រី​បាន​បណ្ដុះបណ្ដាល​មនុស្ស​ឱ្យ​យល់​ពី​ការ​ធ្វើ​យ៉ាងណា​ដើម្បី​ចៀសវាង​ជម្លោះ​ និង​ដោះស្រាយ​ភាព​មិន​យល់​ពី​គ្នា​។​

តែ​ ឥឡូវនេះ​ តំបន់​ដែល​លោកស្រី​ធ្លាប់​បាន​បង្រៀន​អំពី​សន្តិភាព​ វា​បាន​ក្លាយទៅជា​ ពិភព​នៃ​អំពើ​ហិង្សា​។​ នៅ​ពេល​លោកស្រី​ ភៀសខ្លួន​ទៅ​នៅ​ទីក្រុង​ Kyiv​ ។​ លោកស្រី​បាន​ចាប់ផ្ដើម​អប់រំ​ ការ​ការពារ​កុំឱ្យ​មាន​ជម្លោះ​កើតឡើង​។​ លោកស្រី​និយាយ​ថា​៖​ «​នៅ​ក្នុង​ប្រទេស​របស់ខ្ញុំ​ ជា​ទូទៅ​ប្រជាជន​មិន​ចូល​ចិត្ត​និយាយ​ពី​រឿង​រង​ទុក្ខ​ឱ្យ​គេ​ដឹង​ទេ​»​។​ តែ​លោកស្រី​ ជឿ​ថា​ ការ​ដែល​យើង​និយាយ​ និង​ស្ដាប់​ពី​បញ្ហា​ទាំង​ហ្នឹង​ វា​អាច​ជា​ការ​ផ្លូវ​នាំ​រក​ទៅ​ការ​បង្រួបបង្រួម​ក៏​ថា​បាន​។

4-Lilia៤.​ លោកស្រី​ លី​លី​ អា​ហ្គី​ឡា​ (Lilia​ Aguilar)​ ស្ត្រី​ឆ្នើម​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​៖ «​ពួក​យើង​ គឺជា​ផ្នែក​ពាក់កណ្ដាល​ផ្សេង​ទៀត​ ហើយ​យើង​មាន​ទស្សនវិស័យ​ខុស​គ្នា​»​។

​លោកស្រី​ បាន​ធំ​ដឹងក្ដី​ឡើងជា​មួយ​បងប្អូន​ប្រុស​ស្រី​ចំនួន​ ២០​ នាក់​ ហើយ​ពួក​គេ​ភាគច្រើន​មិន​ដូច​លោកស្រី​ទេ​។​ ជា​លទ្ធផល​នៃ​សកម្មភាព​នយោបាយ​ត​ពី​ឪពុក​ម្ដាយ​ ដែល​នាំ​ឱ្យ​រដ្ឋាភិបាល​តាម​ឃ្លាំមើល​លោកស្រី​ជា​និច្ច​។​ លោកស្រី​ត្រូវ​បាន​គេ​ស្នើ​ បាន​ផ្លាស់​ទីលំនៅ​ ដែល​លោកស្រី​ធ្លាប់​នៅ​ជាមួយ​ក្មេង​។​  កាលពី​អាយុ​ ២១​ ឆ្នាំ​ ស្រី​បាន​ជាប់​ឆ្នោត​សភា​មូលដ្ឋាន​នៅ​ រដ្ឋ​ Chilualua​។​

លោកស្រី​ រង​ការ​គំរាមកំហែង​គឺ​ដោយសារ​តែ​លោកស្រី​ ធ្វើ​យុទ្ធនាការ​ដើម្បី​បញ្ឈប់​ការ​រាលដាល​នៃ​ការ​បាត់​ខ្លួន​ និង​សម្លាប់​ស្ត្រី​នៅ​ក្នុង​ទីក្រុង​ Juárez​។​ លោកស្រី​ មាន​ប្រសាសន៍​ថា​៖​ «​នេះ​ ជា​មេរៀន​ទី​មួយ​ក្នុង​គ្រោះថ្នាក់​នៃ​ភាព​ជា​មេដឹកនាំ​»​។​ ប៉ុន្តែ​លោកស្រី​ បាន​តស៊ូ​ជម្នះ​ ហើយ​ត្រូវ​បាន​ជាប់​ឆ្នោត​នៅ​សភាជាតិ​នៅ​ម៉ិ​ក​ស៊ិ​ក​ ក្នុង​ឆ្នាំ​២០១២​ ក្នុង​តំណែង​ជា​អ្នកដឹកនាំ​ម្នាក់​ពី​បក្ស​ប្រឆាំង​។​

ចាប់តាំងពី​ឆ្នាំ​២០១៤​ មក​ លោកស្រី​ គឺជា​វីរជន​ម្នាក់​ដែល​មាន​សំឡេង​លេចធ្លោ​នៅ​ក្នុង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ ផ្ដល់​យុត្តិធម៌​ចំពោះ​សិស្ស​ចំនួន​ ៤៣​ នាក់​ ដែល​បាន​បាត់​ខ្លួន​ដោយ​បង្ខំ​ ពេល​ដែល​ពួក​គេ​អ្វើ​ដំណើរ​ទៅ​ទីក្រុង​ម៉ិ​ក​ស៊ិ​កូ​។​

5-Rebecca៥.​ លោកស្រី​ ញូ​ រេ​បេ​កា​ ទី​ន​ (New​ Rebecca​ Htin)​ ស្ត្រី​ឆ្នើម​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា​៖ «​យើង​បាន​រស់នៅ​ក្នុង​សង្គ្រាម​អស់​ពេល​ជា​យូរ​មក​ហើយ​ –​ ឥឡូវ​យើង​មានឱកាស​បានឃើញ​នូវ​ពន្លឺ​ខ្លះៗ​ហើយ​»​។​

លោកស្រី​ រំឭក​ពី​ហេតុផល​មួយ​ចំនួន​ដែល​លោកស្រី​ និង​ស្វាមី​របស់​លោកស្រី​បាន​ ឆ្លងកាត់​។​ ពួក​គាត់​ជា​គ្រូពេទ្យ​។​ ពួក​គាត់​បាន​ចាប់ផ្ដើម​បើក​គ្លីនិក​ចល័ត​មួយ​ដើម្បី​ផ្ដល់​សេវា​ថែទាំ​ដល់​ជនជាតិ​ភាគ​ដើម​តិច​នៅ​ទី​ជនបទ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​
​លោកស្រី​ មាន​ប្រសាសន៍​ថា​៖​ «​ពួក​យើង​បាន​ធំ​ដឹងក្ដី​ឡើង​នៅ​ក្នុង​ទីក្រុង​ ដោយ​មិន​បានដឹង​ថា​ សង្គ្រាម​ ជា​អ្វី​នោះ​ទេ​»​ ។​

លោកស្រី​ បាន​ស្វែង​យល់​ថា​ប្រជាជន​នៅ​ទីនោះ​គឺ​មាន​ភាព​ភ័យ​ខ្លាច​ចំពោះ​ជីវិត​រស់នៅ​ និង​វិបុលភាព​របស់​ពួក​គេ​ជា​រៀងរាល់ថ្ងៃ​។​ ដោយ​ឆ្លងកាត់​បទ​ពិសោធ​ទាំងនេះ​ លោកស្រី​ Rebecca​ ស្វែងរក​ឫសគល់​នៃ​ជម្លោះ​។​ លោកស្រី​ គាំទ្រ​ការ​ចរចា​បទ​ឈប់​បាញ់​គ្នា​រវាង​រដ្ឋាភិបាល​ និង​ក្រុម​កងទ័ព​ជនជាតិ​ដើម​ភាគតិច​។​ លោកស្រី​ ទទូច​ថា​៖​ «​ប្រជាធិបតេយ្យ​តែ​មួយ​មុខ​ នឹង​មិន​អាច​ដោះស្រាយ​រាល់​បញ្ហា​បាន​ទេ​ គឺ​ត្រូវ​តែ​ផ្សា​ភ្ជាប់​ការ​ដោះស្រាយ​ចំពោះ​ការ​ឈឺចាប់​របស់​ក្រុម​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ​»​។​

6-Huda៦.​ លោកស្រី​ ហ៊ូ​ដា​ ស្ហា​ហ្វិ​ក​  Huda​ Shafig​)​ ជា​ស្ត្រី​ឆ្នើម​នៃ​ប្រទេស​ស៊ូ​ដង់​៖ «​ក្នុង​នាម​ជា​ស្ត្រី​  យើង​អាច​ធ្វើការ​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​នៃ​សហគមន៍​របស់​យើង​»​។​

​លោកស្រី​ បាន​ធំ​ដឹងក្ដី​នៅ​ក្នុង​ទីក្រុង​ ហើយ​បាន​ចូល​រៀន​នៅ​សាលា​ឯកជន​ និង​មាន​របស់​ប្រើប្រាស់​ទាំងអស់​ដែល​នាង​ត្រូវការ​ គឺ​មិន​ដូច​ស្ត្រី​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កំណើត​ ស៊ូ​ដង់​របស់​លោកស្រី​ឡើយ​។​

ពេល​លោកស្រី​ចាប់ផ្ដើម​ចូល​វ័យចាស់​បន្តិច​ លោកស្រី​ យល់​ឃើញ​ថា​អំពើ​ហិង្សា​ និង​វិសមភាព​នៅ​ក្នុង​តំបន់​ជនបទ​ គឺ​មាន​ឥទ្ធិពល​ដល់​សង្គម​ទាំងមូល​។​ លោកស្រី​និយាយ​ថា​៖​ «​បើ​ទោះជា​ខ្ញុំ​មិន​បាន​រស់នៅ​ក្នុង​តំបន់​ដែល​មាន​ជម្លោះ​ ក៏​វា​នៅ​តែ​ជះ​ឥទ្ធិពល​មក​ដល់​ខ្ញុំ​ដែរ​»​។​ លោកស្រី​បន្ត​ថា​៖»​ ប្រសិនបើ​ផ្នែក​ណាមួយ​នៃ​រាង​កាយ​របស់​អ្នក​កំពុង​ឈឺចាប់​ នោះ​អ្នក​នឹង​ឈឺចាប់​ឬ​រង​ទុក្ខ​ដែរ​»​។​

ក្នុង​ឆ្នាំ​២០០៩​ លោកស្រី​បាន​សហការ​បង្កើត​ អង្គការ​យុវជន​មួយ​ដែល​ធ្វើការ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ទូ​ទាំង​ប្រទេស​។​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​ក្រុម​ Taskforce​ ដែល​ធ្វើការ​លើកកម្ពស់​ស្ត្រី​ក្នុង​ប្រទេស​ស៊ូ​ដង់​ និង​ប្រទេស​ស៊ូ​ដង់​ខាងត្បូង​ លោកស្រី​ បាន​ផ្ដល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​អំពី​របៀប​នៃ​ការ​សន្ទនា​ថ្នាក់​ជាតិ​ ដោយ​លោកស្រី​ ជំរុញ​ ឱ្យ​ស្ត្រី​មាន​កាន់កាប់​អ​សនៈ​សភា​ពី​១០​ ទៅ​ជាង​ ២០០​ អាសនៈ​ (២៩%​ នៃ​អាសនៈ​សរុប​)​។

7-Olga៧.​ លោកស្រី​ អូ​ល​ហ្កា​ បូ​ហ្គូ​ម៉ូ​ឡេ​ត​ស៍​ (Olga​ Bogomolets​)​ ស្ត្រី​ឆ្នើម​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​៖ «​កុំ​រង់ចាំ​ឱ្យ​ព្រះ​ជួយ​ ធ្វើការ​ផ្លាស់​ប្ដូរ​ប្រទេស​របស់​អ្នក​ តែ​អ្នក​គួរតែ​ធ្វើ​ជា​ព្រះ​វិញ​»​។​

​លោកស្រី​ បាន​ធំ​ដឹងក្ដី​នៅ​ទីក្រុង​ Kyiv​ ប្រទេស​អ៊ុយ​ក្រែ​ន​ (Ukraine)​ គឺ​គ្រានោះ​ ប្រទេស​ស្ថិត​នៅ​ជា​ផ្នែក​មួយ​នៃ​សហភាព​សូ​វៀត​ (USSR)​។​ លោកស្រី​ និយាយ​ថា​៖​ «​មាន​ព្រះ​តែ​មួយ​ប៉ុណ្ណោះ​ ហើយ​ឈ្មោះ​របស់​ទ្រង់​គឺ​ ឡេ​នី​ន​»​។​ ប៉ុន្តែ​លោកស្រី​បាន​ជម្នះ​ទ្រឹស្ដី​នេះ​ ហើយ​ក្លាយជា​វេជ្ជបណ្ឌិត​ ជា​អ្នកចម្រៀង​ប្រជាប្រិយ​ និង​ចុង​ក្រោយ​ក្លាយជា​មេដឹកនាំ​នយោបាយ​ជាតិ​មួយ​រូប​។​

លោកស្រី​បាន​រំ​ឮ​ក​អំពី​ឆាកជីវិត​របស់​លោកស្រី​ដែល​នាំ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​៖​ «​ខ្ញុំ​ស្ថិត​នៅ​ក្នុងភូមិ​មួយ​ ហើយ​ខ្ញុំ​ក៏​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​មួយ​ពី​អ្នកកាសែត​ម្នាក់​ ដែល​គាត់​បាន​និយាយ​ថា​មាន​មនុស្ស​ចំនួន​ ១​ លាន​នាក់​នៅ​លើ​ដងផ្លូវ​»​។​ ពេល​នោះ​ហើយ​ ដែល​លោកស្រី​ប្រញាប់​ទៅ​កាន់​ដងផ្លូវ​នោះ​។​ វា​គឺជា​ការ​ធ្វើ​បដិវត្តន៍​ Maidan​ ហើយ​លោកស្រី​បាន​ចំណាយពេល​ប្រមាណ​ ៣​ ខែ​ ធ្វើ​ការងារ​សម្របសម្រួល​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ជួយ​អ្នក​តវ៉ា​ដែល​រង​របួស​។​

លោកស្រី​រំ​ឮ​កថា​ក្មេង​ជំទង់​ដែល​ពិការ​ដៃ​វ័យ​ ១៦​ ឆ្នាំ​ម្នាក់​ បាន​ស្លាប់​រង្វង់​ដៃ​លោកស្រី​គឺ​ បន្ទាប់​ពី​ ៣​ ថ្ងៃក្រោយ​ ក្នុង​ការ​បះបោរ​មួយ​នៅ​ខែកុម្ភៈ​ ឆ្នាំ​២០១៣​។​ បទ​ពិសោធ​នេះ​បាន​រុញច្រាន​លោកស្រី​ឱ្យ​តស៊ូ​ធ្វើ​ជា​ប្រធានាធិបតី​។​ លោកស្រី​មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​មិន​គួរ​ធ្វើ​ជា​គ្រូពេទ្យ​ទៀត​ទេ​ នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ទទួល​រង​ការ​បាញ់​សម្លាប់​នៅ​លើ​ដងផ្លូវ​ព្រោះ​ខ្ញុំ​គ្មាន​ឱកាស​ដើម្បី​ជួយ​ជីវិត​ពួក​គាត់​ឡើយ​»​។​

មួយ​ឆ្នាំ​ក្រោយមក​លោកស្រី​ ជាប់​ឆ្នោត​នៅ​ជា​អ្នកតំណាង​រាស្ត្រ​ ហើយ​លោកស្រី​បាន​ប្រើ​មុខ​តំណែង​នេះ​ ដើម្បី​ការ​ធ្វើ​កំណែទម្រង់​ប្រទេស​។​ លោកស្រី​បាន​បង្កើត​ទ្រឹស្ដី​៖​ «​វា​ពិបាក​មែន​ តែ​នេះ​ជា​ឱកាស​មួយ​ និ​ជា​ជម្រើស​មួយ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ប្រទេស​របស់​អ្នក​»​។​

7-Olga៨.​ លោកស្រី​ ស៊ី​ល​វី​យ៉ា​ អា​ហ្គី​ឡឺ​រ៉ា​(Sylvia​ Aguilera)​ ជា​ស្ត្រី​ឆ្នើម​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ អំពើ​ហិង្សា​ គឺជា​អាកា​រៈ​នៃ​វិសមភាព​ដ៏​ធ្ងន់ធ្ងរ​ នៅ​ក្នុង​សង្គម​របស់​យើង​»​។​ លោកស្រី​និយាយ​ថា​៖​ «​ក្នុង​ពេល​ជាង​ ៨​ ឆ្នាំ​ចុង​ក្រោយ​នេះ​  ប្រជាជន​រាប់​ពាន់​នាក់​ បាន​បាត់​ខ្លួន​»​។​

លោកស្រី​ថា​ខណៈ​នេះ​លោកស្រី​ កំពុងធ្វើការ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​ ដើម្បី​កែប្រែ​ការ​ឈឺ​ របស់​ពួក​គេ​ទៅ​ជា​ការ​ផ្លាស់​ប្ដូរ​ដែល​មាន​រចនាសម្ព័ន្ធ​។​ លោកស្រី​លើក​ឡើង​ ការ​ចែករំលែក​បទ​ពិសោធ​របស់​ពួក​គេ​ គឺ​អំពី​របៀប​ស្វែងរក​អ្នកជា​ទីស្រឡាញ់​ម្នាក់​ ដែល​មិន​ត្រឹមតែ​សម្របសម្រួល​ចំពោះ​បុគ្គល​ម្នាក់ៗ​ដែល​រង​គ្រោះ​នោះ​ទេ​។

​លោកស្រី​ បាន​ទទូច​ថា​ ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ថ្នាក់លើ​ចំពោះ​កិច្ចការ​មួយ​ចំនួន​ គឺ​ត្រូវធ្វើ​ឱ្យ​ប្រាកដ​ថា​ច្បាប់​ដែល​តាក់តែង​ថ្មី​ ត្រូវ​បញ្ចប់​នូវ​ការ​បាត់​ខ្លួន​ ដែល​នេះ​ជា​ការ​គោរព​ដល់​ជន​រង​គ្រោះ​។​ លោកស្រី​និយាយ​ថា​៖​ «​វា​នឹង​មិន​នាំ​អ្នក​ដែល​បាន​បាត់​ខ្លួន​នោះ​មក​វិញ​ទេ​ តែបើ​យើង​រក​ឃើញ​ថា​មាន​អ្នក​បាត់​ខ្លួន​ម្នាក់​ គឺ​ពិតជា​ប្រសើរ​ជាង​យើង​រក​ពួក​គេ​មិនឃើញ​»៕

ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ inclusivesecurity.org

Share

Image
Image
Image