en     km
en     km

មេធាវី​ការពារ​ក្ដី​កញ្ញា​ ស្រី​មុំ​ ថា​ សមត្ថកិច្ច​ជំនាញ​នឹង​ស្វែង​រកមុខ​អ្នក​បង្ហោះ​ខ្សែអាត់​ច្នៃ​សំឡេង​កញ្ញា​

Share

cover-Ms-Sreymom-(by-Keosokha)
មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា​ ខុ​ម​ ចាន់​ដា​រា​ទី​ ហៅ​ ស្រី​មុំ​ ដែល​ត្រូវ​បាន​គេ​បង្ហោះ​សំឡេង​ តាម​ហ្វេ​ស​ប៊ុ​ក​ ថា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ កូនក្ដី​របស់​ខ្ឡួ​ន​បាន​ទាមទារ​អោយ​សមត្ថកិច្ច​វែកមុខ​ ជន​ដែល​បង្ហោះ​ខ្សែអាត់​សំឡេង​ដោយ​ចាត់​ទុក​ថា​ ជា​រឿងប្រឌិត​មួលបង្កាច់​។​

ការ​ថ្លែង​របស់​លោកស្រី​ មេធាវី​ គ្រី​ ឈួ​ន​ បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ លោកស្រី​ បាន​អមដំណើរ​ កញ្ញា​ ស្រី​មុំ​ ចូល​ទៅ​បំភ្លឺ​ នៅ​ក្រសួងមហាផ្ទៃ​ ករណី​ ខ្សែអាត់​សំឡេង​តាម​បណ្ដឹង​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​បាន​បញ្ចប់​ជិត​ម៉ោង​ ២​ រសៀល​នៅ​ថ្ងៃនេះ​។​

លោកស្រី​មេធាវី​ បាន​បញ្ជាក់​ថា​ កូនក្ដី​របស់​លោកស្រី​ បាន​ទាមទារ​ឱ្យ​សមត្ថកិច្ច​ទប់ស្កាត់​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​ប្រឌិត​សំឡេង​ និង​បង្ហោះ​តាម​ប្រព័ន្ធ​សង្គម​ ដោយ​យក​សំឡេង​របស់​កញ្ញា​ ស្រី​មុំ​ ធ្វើ​ជា​ឧបករណ៍​។​ ជាមួយ​គ្នា​នេះ​ លោកស្រី​ មេធាវី​ បានឱ្យ​ដឹង​ថា​ កញ្ញា​ ស្រី​ មុំ​ បាន​ទាមទារ​ឱ្យ​សមត្ថកិច្ច​ការពារ​សុវត្ថិភាព​ជូន​កញ្ញា​ និង​គ្រួសារ​។​

Ms-Sreymom-(by-Keosokha)
កញ្ញា​ ស្រី​មុំ

តាម​មេធាវី​រូប​នេះ​ សមត្ថកិច្ច​បាន​យល់​ស្រប​ថា​នឹង​ធ្វើ​តាម​សំណើ​របស់​កញ្ញា​ ស្រី​មុំ​ ដើម្បី​វែកមុខ​ជន​ដែល​ច្នៃប្រឌិត​សំឡេង​ ហើយ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា​។​ រយៈពេល​ចុង​ក្រោយ​នេះ​ សារព័ត៌មាន​ជា​ច្រើន​ និង​បណ្ដាញ​សង្គម​បាន​បង្ហោះ​សារ​សំឡេង​របស់​កញ្ញា​ ស្រី​មុំ​ ដែល​សង្ស័យ​ថា​ សន្ទនា​ស្នេហា​ជាមួយ​លោក​ កឹ​ម​ សុខា​ ជា​សាធារណៈ​។​ ខ្សែអាត់​សំឡេង​នេះ​ បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​ពលរដ្ឋ​ និង​អ្នក​សង្កេតការណ៍​នយោបាយ​នៅ​កម្ពុជា​ ហើយ​ជាមួយ​គ្នា​នេះ​ ក្រុម​យុវជន​មួយ​ក្រុម​ ដែល​គេ​សង្ស័យ​ថា​ មាន​និន្នាការ​ជាមួយ​គណបក្ស​ កាន់​អំណាច​ បាន​ទារ​ទាម​ឱ្យ​លោក​ កឹ​ម​ សុខា​ បំភ្លឺ​សំឡេង​របស់​លោក​ដែល​មាននៅ​ក្នុង​ ខ្សែអាត់​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​។​ តែ​បែប​នេះ​ក្ដី​ លោក​ កឹ​ម​ សុខា​ បដិសេធ​ មិន​ឆ្លើយ​តប​ឡើយ​។​

សូម​បញ្ជាក់​ថា​ កញ្ញា​ ស្រី​មុំ​ ដែល​ទៅ​បំភ្លឺ​នៅ​ក្រសួងមហាផ្ទៃ​ព្រឹក​មិ​ញ​នេះ​ គឺ​ធ្វើ​ឡើង​តាម​ ការ​អញ្ជើញ​របស់​ក្រសួងមហាផ្ទៃ​ និង​តប​តាម​ការ​ប្ដឹង​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​ថា​ មានការ​បរិហារកេរ្ដិ៍​៕

Share

ព័ត៌មានទាក់ទង

Image