en     km
en     km

លោក​ ថា​ក់​ស៊ី​ន​ ថា​រដ្ឋធម្មនុញ្ញ​ថ្មី​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​ប្រជាធិបតេយ្យ​នៅ​ថៃ​

Share

cover-Thaksin-(The-Nation)
​ថៃ​៖​  អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​ លោក​ ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត្រា​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​ដោយ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០០៦​ បាន​ចោទ​ក្រុមប្រឹក្សា​យោធា​ថៃ​ថា​ កំពុង​តែ​ព្យាយាម​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​ធ្វើ​សេចក្ដី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​។​

លោក​ ថា​ក់​ស៊ី​ន​ បាន​លើក​ឡើង​ដូចនេះ​នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយនឹង​ទីភ្នាក់ងារសារព័ត៌មាន​ AP​ កាលពី​ថ្ងៃ​ម្សិលមិញ​  នៅ​ពេល​លោក​ស្ថិត​នៅ​វេទិកា​វិទ្យាស្ថាន​នយោបាយ​ពិភពលោក​នៅ​ទីក្រុង​ញូយ៉ក​ សហរដ្ឋអាមេរិក​។​

លោក​ ថា​ក់​ស៊ី​ន​ ដែល​ជា​មហាសេដ្ឋី​មាន​ប្រាក់​ស្ដុកស្ដម្ភ​បាន​ហៅ​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​រៀបរៀង​ដោយ​ពួក​យោធា​ថា​កំពុង​តែ​ជាន់ឈ្លី​ និង​រឹតត្បិត​សិទ្ធ​សេរីភាព​ប្រជាធិបតេយ្យ​ហើយ​ថា​ធ្វើ​ឡើង​ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​ខ្លួន​។​

លោក​ទាមទារ​ឱ្យ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ក្លាយជា​ច្បាប់​កំពូល​របស់​ប្រទេស​ជាតិ​ ដែល​ត្រូវ​មើលឃើញ​ថា​បម្រើ​ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាជន​ថៃ​ទាំង​សេដ្ឋកិច្ច​និង​នយោបាយ​។​

រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ដ្រី​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ ដែល​បាន​ឡើង​កាន់​អំណាច​កាលពី​ឆ្នាំ​២០១៤​ តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ទំលាក់​រដ្ឋាភិបាល​ប្អូនស្រី​របស់​លោក​ ថា​ក់​ស៊ី​ន​ គឺ​លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ បាន​សន្យា​ថា​នឹង​ឱ្យ​មានការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​ខែកក្កដា​ឆ្នាំ​២០១៧​។​ ប៉ុន្ដែ​រាជាណាចក្រ​នេះ​ដែល​ឆ្លងកាត់​ការ​ធ្វើ​រដ្ឋប្រហារ​១៩​ លើក​មក​ហើយ​បាន​រុះរើ​រដ្ឋធម្មនុញ្ញ​ជិត​ ១០​ ដង​មក​ហើយ​គឺ​នៅ​ពេល​ដែល​ពួក​យោធា​ឡើង​កាន់​អំណាច​។​

កាលពី​ឆ្នាំ​២០០៧​ រាជាណាចក្រ​មួយ​នេះ​បាន​រុះរើ​រដ្ឋធម្មនុញ្ញ​ចាស់​ហើយ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​ហើយ​ត្រូវ​បាន​រុះរើ​ម្ដងទៀត​នៅ​ឆ្នាំ​២០១៥​ នេះ​។​

​មិន​មាន​តែ​លោក​ ថា​ក់​ស៊ី​ន​ ម្នាក់​ទេ​ ព្រួយបារម្ភ​អំពី​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ដែល​រឹតត្បិត​សេរីភាព​របស់​ប្រជាជន​ គឺ​មាន​អ្នកនយោបាយ​ជា​ច្រើន​ទៀត​ រួម​ទាំង​អតីត​នាយក​រដ្ឋមន្ដ្រី​ អា​ភី​ស៊ី​ត​ វី​ចា​ជីវា​ ផង​ដែរ​ក៏​បាន​ទាមទារ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​បើក​ទូលំទូលាយ​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​។​

ប្រភព​៖​ AP

Share

Image
Image
Image