en     km
en     km

មេដឹកនាំ​ថ្មី​កោះ​តៃវ៉ាន់​ រង​ការ​ព្រមាន​ជា​ថ្មី​ទៀង​ពី​ចិន​ ករណី​ឯករាជ្យភាព​

Share

cover-democratic-progress-in-TW
​លោកស្រី​ សាយ​ អ៊ឹ​ង​វេន ​(Tsai​ Ing-wen​)​

ចិន៖  មន្ដ្រីជាន់ខ្ពស់​ម្នាក់​របស់​គណ​បក្សកុម្មុយនិស្ត​ចិន​ ព្រមាន​លោកស្រី​ សាយ​ អ៊ឹ​ង​វេន ​(Tsai​ Ing-wen​)​ ដែល​នឹង​ឡើង​កាន់​អំណាច​នៅ​កោះ​តៃវ៉ាន់​ខែឧសភា​ខាង​នេះ​ កុំឱ្យ​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​មើលឃើញ​ថា​ចង់​ប្រកាស​ឯករាជ្យ​ពី​ទីក្រុង​ប៉េ​កាំ​ង​។​

ថ្លែង​នៅ​ឯខាង​ក្រៅ​នៃ​កិច្ចប្រជុំ​សភា​ប្រចាំឆ្នាំ​ប្រជាជន​ចិន​ កាលពី​ថ្ងៃ​ម្សិលមិញ​ លោក​ Wang​ Yifu​ ដែល​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ចូលរួម​កិច្ចប្រជុំ​នេះ​បាន​និយាយ​ថា ​គណបក្ស​ជាប់​ឆ្នោត​នៃ​កោះ​តៃវ៉ាន់​ គឺជា​ពិសេស​លោកស្រី​ សាយ​ អ៊ឹ​ង​វេន​ ត្រូវ​គោរព​គោលនយោបាយ​ចិន​តែ​មួយ​ ហើយ​ត្រូវ​តែ​ដឹង​ថា​កោះ​តៃវ៉ាន​ គឺជា​ខេត្ត​មួយ​របស់​ចិន​។​

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ មន្ដ្រី​បក្សកុម្មុយនិស្ត​ចិន​ជាន់ខ្ពស់​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ រដ្ឋការ​ថ្មី​កោះ​តៃវ៉ាន​ក៏​ត្រូវ​ទទួលស្គាល់​ផង​ដែរ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំងឡាយ​ណា​ដែល​បាន​ធ្វើ​ឡើង​កន្លង​មក​ជាមួយ​ក្រុង​ប៉េ​កាំ​ង​។​

​លោកស្រី​ សាយ​ អ៊ឹ​ង​វេន​ នឹង​ចូល​កាន់​តំណែង​នៅ​ខែឧសភា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​។​ លោកស្រី​ត្រូវ​បាន​មើលឃើញ​ថា​ជា​មេដឹកនាំ​ជាតិនិយម​ ហើយ​មាន​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក​៕​

ប្រភព​៖​ BBC

Share

Image
Image
Image