en     km
en     km

បទ​សម្ភាសន៍​៖​ អ្វី​ដែល​អា​ដ​ហុ​ក​ផ្ដល់​មេធាវី​ឱ្យ​ កញ្ញា​ ស្រី​មុំ​ ខណៈ​ នាង​ទៅ​បំ​ភឺ្ល​ បណ្ដឹង​របស់​ កញ្ញា​ ធី​ សុវណ្ណ​ថា​ នៅ​ក្រសួងមហាផ្ទៃ​

Share

Mr-Ny-Sokha-(by-keosokha)
លោក​ នី​ សុខា​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អា​ដ​ហុ​ក

លោក​ នី​ សុខា​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អា​ដ​ហុ​ក​ បាន​ផ្តល់​កិច្ច​សម្ភាសន៍​ ដល់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​១០​ ខែ​មិ​នា​នេះ​ថា​ អា​ដ​ហុ​ក​នឹង​ផ្តល់​មេធាវី​ការពារ​ កញ្ញា​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​កញ្ញា​ ស្រី​ មុំ​។

​ការ​ផ្តល់​មេធាវី​ជូន​ កញ្ញា​ ចាន់​តារា​ទី​ នៅ​ថ្ងៃស្អែក​នេះ​ គឺ​បន្ទាប់​ពី​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ ឆ្លង​ដែន​នៃ​ក្រសួងមហាផ្ទៃ​បាន​ផ្ញើ​លិខិត​អញ្ជើញ​ឱ្យ​កញ្ញា​ ចាន់​តារា​ទី​ ចូល​បំភ្លឺ​ពី​បទ​បរិហា​កេ​រ្ត៍​ តាម​បណ្តឹង​ពី​កញ្ញា​ ធី​ សុវណ្ណ​ថា​។​

លោក​ នី​ សុខា​ បន្ត​ថា​ កញ្ញា​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ក៏​បាន​ស្នើ​សុំ​ឱ្យ​សមាគម​អា​ដ​ហុ​ក​ អន្តរាគមន៍​រក​យុត្តិធម៌​ជូន​កញ្ញា​វិញ​ បន្ទាប់​ពី​បណ្តាញសារព័ត៌មាន​មួយ​ចំនួន​ ក៏​ដូច​ជា​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ផ្សព្វផ្សាយ​ ព័ត៌មាន​មិន​ពិត​។​

តទៅ​នេះ​សូម​នាង​ កញ្ញា​ លោក​លោកស្រី​ អញ្ជើញ​ស្តាប់​កិច្ច​សម្ភាសន៍​រវាង​លោក​ កែវ​ សុខា​ អ្នក​សារព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ FM​ 102​ ជាមួយ​លោក​ នី​ សុខា​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​ សមាគម​អា​ដ​ហុ​ក​ដូច​តទៅ​៖​

Share

Image
Image
Image