loader

រដ្ឋមន្ត្រី​ អះអាង​ថា​សំណើ​សហជីព​ជិត​ ៥០%​ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​សហជីព​

ភ្នំពេញ​៖​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ គេ​រំពឹង​ថា​ ច្បាប់​ស្ដី​ពី​ស​ហ​ជីព​ នឹង​ត្រូវ​បាន​សភា​អនុម័ត​  បន្ទាប់​ពី​សេចក្ដីព្រាងច្បាប់​ដែល​សហជីព​ឯករាជ្យ​មួយ​ចំនួន​ទាមទារ​ ឱ្យ​រុះរើ​មាត្រា​ណាមួយ​មាន​បំណង​បំបិទ​សិទ្ធិ​កម្មករ​ និង​សហជីព​។​ សេចក្ដីព្រាងច្បាប់​នេះ​ បា​នប​ដាក់​ឱ្យ​ពិភាក្សា​ក្នុង​សិក្ខាសាលា​ រយៈពេល​ ១​ថ្ងៃ​ទៀត​នៅ​ថ្ងៃនេះ​។​  លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​ ថ្លែង​ ថា​ការ​ទាមទារ​របស់​សហជីព​ត្រូវ​បាន​ដាក់​ចូល​សេចក្ដីព្រាងច្បាប់​នេះ​ ហើយ​លោក​អះអាង​ថា​ កុំ​ ព្រួយបារម្ភ​ច្រើន​។​ តែ​ក្រុម​សហជីព​ នៅ​មិន​ទាន់​ទុកចិត្ត​ឡើយ​។​

​លោក​ ធូ​ វិ​រៈ​ លម្អិត​ព័ត៌មាន​នេះ​ ៖

​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​អះអាង​ ថា​សំណើ​សហជីព​ និង​និយោជក​ ជិត​ ៥០%​ ត្រូវ​បាន​ដាក់​ប​ញ្ជូ​ល​ទៅ​ក្នុង​សេចក្តី​ព្រាង​ស្តី​ពី​សហជីព​ ដែល​ធានា​ថា​គ្មាន​ការ​បិទ​សិទ្ធិ​សេរីភាព​កម្មករ​ និង​សហជីព​។​

លោក​ អ៊ិ​ត​ សំ​ហេង
លោក​ អ៊ិ​ត​ សំ​ហេង

រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​អះអាង​បន្ទាប់​ពី​បាន​បញ្ចប់​ជំនួប​ពិភាក្សា​ជាមួយ​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​នៃ​រដ្ឋសភា​កាលពី​ព្រឹក​មិ​ញ​នេះ​។​ លោក​រដ្ឋមន្ត្រី​ អិត​ សំ​ហេង​ បញ្ជាក់​ការ​ចុះបញ្ជី​ការ​ឡើង​វិញ​ ត្រូវ​បាន​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​ជា​ច្រើន​ ដូច​ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​ចំនួន​សហជីព​ហើយ​ លើក​នេះ​ លោក​ថា​ សំណើ​របស់​សហជីព​ត្រូវ​បាន​ដាក់​ប​ញ្ជូ​ល​ផង​ដែរ​។​

លោក​ អ៊ិ​ត​ សំ​ហេង​ និយាយ​ថា​៖​ «​ សេចក្តីព្រាងច្បាប់​សហជីព​បាន​កែសម្រួល​ឃ្លាប្រយោគ​មួយ​ចំនួន​ ប៉ុន្តែ​ការ​កែសម្រួល​នេះ​ មិន​បាន​ឆ្លើយ​តប​ទាំងស្រុង​ទៅ​ភាគី​សហជីព​ អង្គការ​អាយ​ឡូ​ និង​ភាគី​រដ្ឋាភិបាល​នោះ​ទេ​ និង​គ្មាន​ការ​លុបមាត្រា​ណាមួយ​ តាម​ការ​ស្នើ​សុំ​របស់​សហជីព​ឡើយ​»​។​

ការ​អះអាង​របស់​លោក​ អិត​ សំ​ហេង​ មួយ​ថ្ងៃក្រោយ​សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​ បាន​ផ្ដល់​អនុសាសន៍​ឱ្យ​សភា​ និង​រដ្ឋមន្ត្រី​សាមី​ក្រសួង​ ពិនិត្យ​មើល​សំណើ​របស់​សហជីព​ និង​ដៃគូ​ពាក់ព័ន្ធ​។​
កាលពី​ម្សិលមិញ​ក្រុម​សហជីព​ និង​និយោជក​បាន​ដាក់​ប​ញ្ជូ​ល​ទៅ​ក្នុង​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ ដោយ​ពួក​គេ​បាន​ទាមទារ​ ការ​កែប្រែ​មួយ​ចំនួន​ ចំពោះ​មាត្រា​ណា​ដែល​មើលឃើញ​មាន​ ច​រឹត​រឹតត្បិត​សេរីភាព​កម្មករ​ និង​ប៉ះពាល់​ដល់​ច្បាប់​ការងារ​។​

សំណើ​ទាំងនោះ​រួម​មាន​ ការ​បន្ថយ​ចំនួន​នៃ​ការ​បង្កើត​សហ​ម្ព័​ន្ធ​សហជីព​ពី​ ៩​នាក់​ មក​ត្រឹម​ ៧​នាក់​ និង​សុំ​បង្កើត​សហភាព​សហជីព​ពី​ ៦​ មក​ត្រឹម​ ៥​ នាក់​ រួម​ទាំង​បន្ថយ​ចំនួន​ថ្ងៃ​នៃ​ការ​ផ្តល់​របាយការណ៍​គណនេយ្យ​ បន្ទាប់​ពី​ចុះបញ្ជី​ការ​រួចរាល់​ ពី​ ៣០​ ថ្ងៃ​ មក​ ៤៥​ ថ្ងៃ​វិញ​។​

ជុំវិញ​បញ្ហា​នេះ​ ប្រធាន​សហភាព​ការងារ​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ មាន​ប្រសាសន៍​ថា​ លោក​សាទរ​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​។​ លោក​ថា​ សំណើ​សហជីព​ជិត​ ៥០%​ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​សហជីព​គឺជា​ការ​ប្រសើរ​។​ យ៉ាង​ក៏​ដោយ​ លោក​ អាត់​ ធន់​ ទទូច​ឱ្យ​រាជរដ្ឋាភិបាល​បង្ហាញ​សេចក្តីព្រាងច្បាប់​សហជីព​ចុង​ក្រោយ​ ដើម្បី​ពិនិត្យ​ទៅ​លើ​មាន​មាត្រា​នីមួយៗ​ សំដៅ​ធានា​ថា​ គ្មាន​ការ​បំបិទ​សិទ្ធិ​សេរីភាព​សហជីព​។​

លោក អាត់ ធន់
លោក អាត់ ធន់

លោក​ អាត់​ ធន់​ និយាយ​ថា​៖​ «​ខ្ញុំ​យល់​ឃើញ​ថា​ ប្រសិនបើ​មានការ​ដាក់​បញ្ចូល​ទៅ​ការ​ស្នើ​របស់​យើង​ ៥០%​ មែន​នោះ​ ខ្ញុំ​គិត​ថា​ ជា​រឿង​ល្អ​ហើយ​។​ ចំពោះ​ការ​ដាក់​បញ្ចូល​ទៀត​ បើ​សិប​ជា​ចំណុច​ដែល​យើង​ចង់បាន​ខ្ញុំ​គិត​ថា​ល្អ​ ប៉ុន្តែ​ខ្ញុំ​មិន​មាន​អ្វី​ឱ្យ​ប្រាកដ​ថា​អ្វី​ដែល​គេ​ដាក់​បញ្ចូល​ ព្រោះ​យើង​អត់​បាន​មើល​សេចក្តីព្រាងច្បាប់​ចុង​ក្រោយ​ទេ​»​។​

លោក​ ប៉ែន​ បញ្ញា​ ប្រ​ធា​គណៈកម្មការ​ទី​៦​ នៃរ​ដ្ឋា​សភា​ បាន​មាន​ប្រសាសន៍​ ថា​ នៅ​ថ្ងៃ​ទី​១១​ មីនា​ ស្អែក​នេះ​ នឹង​បើក​កិច្ចប្រជុំ​អចិន្ត្រៃយ៍​រដ្ឋសភា​ ដើម្បី​ពិនិត្យ​របាយការណ៍​របស់​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​ទាក់ទង​នឹង​សេចក្ដីព្រាងច្បាប់​នេះ​។​

លោក​ ប៉ែន​ បញ្ញា​ ថ្លែង​ថា​៖​ «​ខ្លឹមសារ​ជា​ច្រើន​នៅ​ក្នុង​របាយការណ៍​របស់​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​ បាន​កែសម្រួល​ច្រើន​ ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តីព្រាងច្បាប់​សហជីព​»​។​ លោក​បន្ថែម​ថា​ បន្ទាប់​មក​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​កំណត់​កាល​បរិ​ច្ចេក​ជាក់លាក់​ ដើម្បី​បើក​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​រដ្ឋសភា​។

​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​មាន​ ១៧​ ជំពូក​ និង​ ១០០​ មាត្រា​ ដែល​សហជីព​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ច្បាប់​នេះ​មាន​ចរិត​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​សេរីភាព​បញ្ចេញមតិ​កម្មករ​ និង​សហជីព​ ដោយ​បាន​ស្នើ​ឱ្យ​រដ្ឋសភា​បង្ហាញ​សេចក្តីព្រាងច្បាប់​ចុង​ក្រោយ​ និង​ទុក​ពេលវេលា​ឱ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​នេះ​ មុន​អនុម័ត​ឱ្យ​ប្រើប្រាស់​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x