ភ្នំពេញ៖ ក្រុមអ្នកស្ម័គ្រចិត្តជនជាតិជប៉ុននៅទីក្រុងភ្នំពេញ នឹងរៀបចំប្រគុំតន្ត្រី “Heart to Heart Concert” នៅវេលាម៉ោង ៦ល្ងាច ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០១៦ នេះ នៅឯ AEON MALL ។ នេះបើតាមឱ្យដឹងពីស្ថានទូតជប៉ុនដែលវិទ្យុស្ដ្រី FM 102 ទទួលបាននៅរសៀលថ្ងៃនេះ។
បើតាមឱ្យដឹងពីស្ថានទូតជប៉ុន ដដែល កាលដែលក្រុមអ្នកស្ម័គ្រចិត្តជនជាតិជប៉ុនរៀបចំប្រគុំតន្ត្រីមាន ឈ្មោះថាតភ្ជាប់ចិត្តនិងចិត្ត “Heart to Heart Concert” នៅថ្ងៃនេះ គឺដើម្បីបួងសួងដល់ជនរងគ្រោះនៅក្នុងអតីតកាលដ៏សែនលំបាក បន្ទាប់ពីគ្រោះមហន្តរាយដោយមកជាមួយនូវទស្សនវិស័យ សម្រាប់អនាគតនៃតំបន់ដែលទទួល នូវគ្រោះមហន្តរាយតូហុគឹ នៅប្រទេសជប៉ុន។
សូមបញ្ជាក់ដែរថា ក្រៅពីការប្រគុំតន្ត្រី “Heart to Heart Concert” ដែលរៀបចំដោយ ក្រុមអ្នកស្ម័គ្រចិត្តជនជាតិជប៉ុន ក៏មានការប្រគំតន្ត្រី ការបញ្ចាំងរូបភាព តាំងពិព័រណ៍រូបថតទេសចរណ៍តំបន់តូហុគឹ និងមានកម្មវិធីផ្សេងៗ ដែលសាធារណជន អាចចូលរួមដោយឥតគិតថ្លៃផងដែរ៕