en     km
en     km

ក្រុម​អង្គការ​នៅ​ភូមា​ ដាក់​ញ្ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ថៃ​ ទទូច​ឱ្យលើកលែងទោស​ពលរដ្ឋ​របស់​ខ្លួន​

Share

​ភូមា៖ អង្គការ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ភូមា​ បាន​បញ្ជូន​ញត្តិ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ ​និង​នាយក​រដ្ឋមន្ដ្រី​ថៃ ដោយទទូច​ឱ្យ​ដោះ​លែង ​និង​លើកលែង​ទោសពលរដ្ឋ​របស់​ពួក​គេ​ពីរ​នាក់​ ដែលកំពុង​ប្រឈម​មុខ​នឹង​ការ​កាត់ទោស​​ប្រហារជីវិត ចំពោះ​ករណី​ឃាតកម្ម​លើ​ជនបរទេស​។​

Pumar-2
បុរសជនជាតិភូមាទាំងពីរនាក់ដែលប្រឈមមុខចំពោះទោសប្រហារជីវិតករណីឃាតកម្ម

​ជនជាតិ​ភូមា ០​២​ នាក់​​នោះ​ ម្នាក់​ឈ្មោះ​ វី​ន ​សាវ​ទុន ​និង​ម្នាក់​ទៀតឈ្មោះ ​សាវ ​លី​ន ​ត្រូវ​បាន​ចោទ​ពី​បទ​មនុស្សឃាត​ទៅ​លើ​អ្នក​ទេសចរណ៍​អង់គ្លេស ០​២​ នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ កាលពី​ថ្ងៃ​ទី ​១៥​ កញ្ញា​ ឆ្នាំ ​២០១៤​ ។​ ពលរដ្ឋ​ភូមា​ទាំងពីរនាក់​នេះ​ពួក​គេ​ គឺជា​ជន​ចំណាកស្រុក​ភូមា​ ត្រូវ​បាន​រក​កំហុស​ឃើញ​ដោយ​តុលាការ​មួយ​នៃ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​១៥​ ខែធ្នូ ​ឆ្នាំ​២០១៥។​

​តាម​ប្រ​ភ​ព័ត៌មាន​ Mizzima​ ដែល​ស្រង់​ប្រសាសន៍​លោក ​កូ​ទី​នអ៊ូ ​អ្នក​រៀបចំ​ដាក់​ញត្តិ​ដោយ​មាន​ស្នាម​មេដៃ​មនុស្ស​ ១០ ​ម៉ឺន​នាក់ ​បាន​និយាយ​ថា​គេ​បាន​បញ្ជូន​ញត្តិ​ទៅ​ព្រះមហាក្សត្រ​ថៃ ​និង​នាយក​រដ្ឋមន្ដ្រី​ថៃ​តាម​រយៈ​ស្ថានទូត​ថៃ​នៅ​ទីក្រុង​រ៉​ង់​ហ្គូ​ន​។​

​កាលពី​មួយ​ខែ​មុន​នេះ​ក្រសួងការបរទេស ​ភូមា ​ក៏​បាន​ដាក់​លិខិត​តវា​ជា​ផ្លូវការ​ទៅ​រដ្ឋាភិបាល ​និង តុលាការ​ថៃ​ឱ្យ​លើកលែង​ការ​ចោទប្រកាន់​លើ​ជនជាប់ចោទ ​០២​ រូប​នេះ​ដោយ​ចាត់​ទុក​ថា​ មិន​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ដើម្បី​ប្រឆាំង​ពួក​គេ​នោះ​ទេ​៕​

ប្រភព​៖ Mizzima

Share

ព័ត៌មានទាក់ទង

Image