en     km
en     km

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថា​ អង្ករ​កម្ពុជា​ធ្លាក់​ថ្លៃ​ដោយសារ​លំហូរ​​អង្ករ​​ពី​ក្រៅប្រទេស​កើនឡើង​

Share

cover-CRF-Cambodian-Rice-Federation
​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​លើក​ឡើង​ថា​ ស្រូវ​អង្ករ​កម្ពុជា​សព្វថ្ងៃ​មានការ​ធ្លាក់​ចុះ​តម្លៃ​ខ្លាំង​គឺ​ ព្រោះតែ​ការ​បង់ពន្ធ​នាំ​ស្រូវ​អង្ករ​ពី​ប្រទេស​ជិតខាង​ម​កម្ពុជា​បង់ពន្ធ​មិន​គ្រប់​ និង​លំហូរ​ចូល​ស្រូវ​អង្ករ​មក​ពី​បរទេស​មានការ​ឡើង​។​
​    ​
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ ស្ដី​ពី​ផែនការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​អង្ករ​ នៅ​ថ្ងៃ​ពុធ​ ទី​៩​ នេះ​ សហព័ន្ធ​ស្រូវ​អង្ករ​បាន​លើក​ឡើង​ថា​ មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ស្រូវ​អង្ករ​កម្ពុជា​មានការ​ធ្លាក់​ថ្លៃ​គឺ​ដោយសារ​លំហូរ​អង្ករ​បរទេស​ច្រើន​។​

​លោក​ គឹ​ម​ សា​វុ​ធ​ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ស្រូវ​អង្ករ​របស់​ពលរដ្ឋ​កម្ពុជា​សព្វថ្ងៃ​នេះ​កំពុង​តែ​ជួប​ប្រទះ​ និង​បញ្ហា​ធ្លាក់​ថ្លៃ​ខ្លាំង​ ដែល​កត្ដា​ទាំងនេះ​បណ្ដាល​ឱ្យ​កសិករ​ភាគច្រើន​ត្រូវ​បរាជ័យ​ក្នុង​ការ​ធ្វើ​កសិកម្ម​។​ លោក​ គឹ​ម​ សា​វុ​ធ​ បញ្ជាក់​ថា​ កាលពី​ឆ្នាំទៅ​មន្ដ្រី​រដ្ឋាភិបាល​ធ្លាប់​បាន​សន្យា​ថា​ និង​រឹត​បន្ដឹង​ការងារ​ត្រូ​ត​ពិនិត្យ​ការ​នាំ​ស្រូវ​អង្ករ​ចូល​ម​កម្ពុជា​អោយ​បាន​ច្បាស់លាស់​។​ លោក​ថា​ ជាក់ស្ដែង​យើង​ឃើញ​ថា​មិន​ដូច​អ្វី​ដែល​មន្ដ្រី​រដ្ឋាភិបាល​បាន​អះអាង​នោះ​ទេ​។​

​លោក​បន្ថែម​ថា​៖​ «​ដោយសារ​កម្ពុជា​យើង​ជា​ប្រទេស​ក្រីក្រ​ទើប​ផុត​ពី​សង្គ្រាម​ ច្បាប់​របស់​យើង​មាន​ចន្លោះ​ប្រហោង​ យើង​អត់​បាន​ដាក់​បញ្ហា​ទំនិញ​អង្ករ​ហ្នឹង​តម្រូវ​ឱ្យ​មាន​អ​ញ្ញាប​ណ្ណ​ អ​ញ្ចឹ​ង​ហើយ​បាន​បញ្ហា​នាំ​ចូល​កន្លង​មក​ហ្នឹង​ គាត់​នាំ​ចូល​ក្នុង​រូបភាព​ទីផ្សារសេរី​ទេ​ តែ​តាម​ពិត​គាត​នាំ​ចូល​ហ្នឹង​បងពន្ធ​អត់​គ្រប់​ ហើយ​បងពន្ធ​អត់​អស់​»​។​

​ចំណែក​ លោក​ គី​ សេរី​វឌ្ឍន៍​ បណ្ឌិត​សេដ្ឋកិច្ច​ និង​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​នៅ​រាជ​បណ្ឌិតសភា​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​វិ​ទ្យ​ស្ដ្រី​ថ្ងៃ​ពុធ​ នេះ​ថា​ លោក​មិន​យល់​ឃើញ​ដូច​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លើក​ឡើង​ឡើយ​។​ លោក​យល់​ថា​ ការ​ធ្លាក់​ថ្លៃ​ស្រូវ​អង្ករ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ដោយសារ​តែ​ឈ្មួញ​អ្នក​ដែល​ទទួល​ទិញ​ស្រូវ​អង្ករ​មាន​ចំនួន​តិច​។​

​តាម​គម្រោង​របស់​រដ្ឋាភិបាល​ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នៅ​កម្ពុជា​ គឺ​កម្ពុជា​គ្រោង​បញ្ចេញ​អង្ករ​ទៅ​ក្រៅប្រទេស​ ឱ្យ​បាន​ ១​ លាន​តោន​ នៅ​ឆ្នាំ​២០១៥​ តែ​មិន​អាច​ធ្វើ​តាម​តម្រូវការ​ឡើយ​ដោយសារ​មាន​កត្តា​ជា​ច្រើន​ ជា​ពិសេស​ អង្ករ​ កម្ពុជា​មាន​តម្លៃ​ខ្ពស់​ជាង​អង្ករ​ប្រទេស​ជិតខាង​៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង