en     km
en     km

អ្នកវិភាគ​៖​ សម្ដេច​ ហ៊ុន​ សែន​ ពិតជា​មាន​អ្នក​ Like​ ច្រើន​ តែ​មិន​ប្រាកដ​ថា​អ្នក​ទាំងនោះ​គាំទ្រ​ពិតប្រាកដ​នោះ​ទេ

Share

ចំនួនអ្នក Like គិតត្រឹមថ្ងៃទី៩ មីនា ២០១៦ ម៉ោង ៥ល្ងាច
ចំនួនអ្នក Like គិតត្រឹមថ្ងៃទី៩ មីនា ២០១៦ ម៉ោង ៥ល្ងាច

នា​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ និង​លោក​ សម​ រ​ង្ស៊ី​ បាន​ប្រកួត​ ប្រជែង​គ្នា​លើ​ចំនួន​អ្នកគាំទ្រ​លើ​ហ្វេ​ស​ប៊ុ​ក​ ដោយ​ក្នុង​នោះ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​នាយក​រដ្ឋ​ មន្ដ្រី​ បាន​ឈ្នះ​ដោយ​មាន​ចំនួន​ Like​ ច្រើន​ជាង​។​

ប៉ុន្ដែ​តាម​ពិត​ទៅ​ទិន្នន័យ​មួយ​ដែល​ចេញ​ដោយ​ Socialbakers.com​ បាន​បង្ហាញ​ថា​ ការ​រាប់​ សរុប​នៃ​ចំនួន​ជនជាតិ​កម្ពុជា​ គឺ​អ្នកគាំទ្រ​លោក​ សមរ​ង្ស៊ី​ មាន​ចំនួន​លើស​ ជនជាតិ​កម្ពុជា​ ដែល​គាំទ្រ​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ គឺ​ពីរ​វាង​ចំនួន​ ១​ ៨៣០​ ០០០​ នាក់​ ទល់​នឹង​ ចំនួន​ ១​ ៧៣០​ ០០០​ នាក់​ នៃ​ចំនួន​អ្នកគាំទ្រ​ហ្វេ​ក​ប៊ុ​ក​របស់​លោកនាយក​រដ្ឋមន្ដ្រី​។​ ទន្ទឹម​នឹង​នេះ​ ទិន្នន័យ​នៅ​ទំព័រ​របស់​លោក​ សម​ រ​ង្ស៊ី​ បង្ហាញ​ថា​ មិន​មាន​សញ្ញា​នៃ​ការ​ក្លែងបន្លំ​ដែល​ខុស​ពី​ទិន្នន័យ​ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ ហ៊ុន​ សែន​។​

លោក រស់ រ៉ាវុធ
លោក រស់ រ៉ាវុធ

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ អ្នកវិភាគ​នយោបាយ​  លោក​ រស់​ រ៉ា​វុ​ធ​ មាន​ប្រសាសន៍​ថា​ ការ​គាំទ្រ​ គឺ​មាន​កម្លាំង​ពីរ​ធំៗ​។​ ទី​មួយ​ គឺ​ កម្លាំង​ផ្ទៃក្នុង​នៅ​ក្នុង​ប្រទេស​ និង​ទី​ពីរ​ កម្លាំង​គាំទ្រ​ ពី​ខាងក្រៅ​ ហើយ​កម្លាំង​ពី​ខាងក្រៅ​ដែល​នៅ​បរទេស​ គឺ​មាន​ពីរ​ទៀត​ គឺ​មួយ​ កម្លាំង​ខ្មែរ​ ដែល​នៅ​បរទេស​ និង​ពីរ​ កម្លាំង​ជនបរទេស​មួយ​ចំនួន​ដែល​បាន​យកចិត្តទុកដាក់​នឹង​ប្រទេស​កម្ពុជា​។​

ជា​ពិសេស​ លោក​ថា​អ្នកនយោបាយ​ដែល​មាន​មិត្តភក្ដិ​ជា​ជនបរទេស​ គឺ​តែងតែបាន​ តាមដាន​សកម្មភាព​ ហើយ​គាំទ្រ​និង​សកម្មភាព​ទាំង​អស់នេះ​។​ លោក​ថា​  ការ​គាំទ្រ​ របស់​អ្នកនយោបាយ​កន្លង​មកនេះ​ សុទ្ធតែ​បាន​បង្ហាញ​ពី​កម្លាំង​គាំទ្រ​រៀងៗ​ខ្លួន​។​ ក្នុង​ន័យ​នេះ​ សាស្ដ្រ​ចា​រ្យ​ រស់​ រ៉ា​វុ​ធ​ យល់​ថា​ការ​កើនឡើង​នៃ​ចំនួន​អ្នកគាំទ្រ​ច្រើន​មិន​សុទ្ធតែ​ជា​អ្នកគាំទ្រ​ ទាំង​អស់នោះ​ទេ​។​ លោក​ថា​ការ​គាំទ្រ​ក្លែងក្លាយ​ ឬ​មិន​ក្លែងក្លាយ​ ការ​គាំទ្រ​តិច​ ឬ​ច្រើន​មិន​សំខាន់​។​ សំខាន់​ត្រង់​ថា​ អ្នកនយោបាយ​ទទួល​បានការ​ពិត​ហើយ​ មានការ​ដោះស្រាយ​យ៉ាង​ ដូច​ម្ដេច​។​

លោក​ រស់​ រ៉ា​វុ​ធ​ ៖​ «​ចឹ​ង​ទេ​ មិន​សំខាន់​ថា​ ចំពោះ​ការ​គាំទ្រ​ក្លែងក្លាយ​  ឬ​មិន​ក្លែងក្លាយ​ មិន​សំខាន់​ថា​ គាំទ្រ​តិច​ ឬ​ច្រើន​ទេ​។​ ការ​គាំទ្រ​ច្រើន​ ក៏​មិន​ស្មោះ​ថា​ សុទ្ធតែ​ជា​អ្នកគាំទ្រ​ទាំងអស់​ដែរ​។​ ចឹ​ង​ទេ​ ចំណុច​ សំខាន់​គឺថា​ អ្នកនយោបាយ​ត្រូវធ្វើ​ម៉េច​?​ ថា​តើ​ អ្នកនយោបាយ​ត្រូវ​មាន​ដំណោះស្រាយ​យ៉ាងម៉េច​ នៅ​ពេល​ដែល​ទទួល​បានការ​ពិត​ហើយ​?​ នេះ​គឺជា​ចំណុច​សំខាន់​ថា​តើ​អ្នកនយោបាយ​  ជួយ​ជាតិ​បាន​ប៉ុណ្ណា​ ជួយ​អភិវឌ្ឍ​បាន​ប្រទេស​ប៉ុណ្ណា​ ជួយ​រក​ដំណោះស្រាយ​នៃ​បញ្ហា​ប្រឈម​ របស់​ពលរដ្ឋ​ បាន​យ៉ាងណា​ នេះ​ជា​ចំណុច​សំខាន់​»​។​

លោក​ សូ​ ច​ន្ថា
លោក​ សូ​ ច​ន្ថា

ចំណែក​អ្នកវិភាគ​នយោបាយ​ សាស្ដ្រ​ចា​រ្យ​ សូ​ ច​ន្ថា​ បាន​លើក​ឡើង​ដែរ​ថា​  ជាក់ស្ដែង​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ គឺ​ ម្ចាស់​គណនី​អាច​ប្រើប្រាស់​ថវិការ​ផ្ទាល់ខ្លួន​ ដើម្បី​ បង្កើត​ចំនួន​អ្នកគាំទ្រ​ ហើយ​ម្យ៉ាងទៀត​ចំនួន​ Like​ ច្រើន​ មិនមែន​មាន​ន័យ​ថា​ អ្នក​ Like​ ពេញចិត្ត​ នឹង​បុគ្គល​នោះ​ទេ​  គឺ​អាច​គ្រាន់តែ​ថា​ អ្នក​ចុច​ អ្នក​ Like​ ចង់​តាមដាន​ព័ត៌មាន​ តែ​ប៉ុណ្ណោះ​។

លោក​ សូ​ ច​ន្ថា​ ថា​ ៖​ «​ចំនួន​ Like​ នេះ​មិនមែន​មាន​ន័យ​ថា​ អ្នក​ទាំង​អស់នោះ​សុទ្ធតែ​ពេញចិត្ត​ បុគ្គល​រួប​នោះ​ទេ​ អាច​ថា​ ពួក​គេ​ចង់​តាមដាន​ព័ត៌មាន​ពី​បុគ្គល​រូប​នោះ​ក៏​ថា​បាន​»​។​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ លោក​ សូ​ ច​ន្ថា​  បាន​លើក​ឡើង​បន្ដ​ថា​ ចំនួន​អ្នកគាំទ្រ​ នៅ​លើ​ ហ្វេ​ស​ប៊ុ​ក​របស់​បុគ្គល​ទាំង​ពីរ​មួយ​ណា​ច្រើន​ជាង​ មិនមែន​មាន​ន័យ​ថា​ នរណា​ម្នាក់​ជា​អ្នក​ឈ្នះ​ការ​ បោះ​ឆ្នោត​ នៅ​ថ្ងៃ​ខាង​មុខ​នោះ​ទេ​។​

លោក​សូ​ច​ន្ថា​ បញ្ជាក់​ថា​៖​ «​ចំនួន​អ្នក​ Like​ នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ មិនមែន​ជា​ទឡ្ហីករណ៍​ មួយ​ ដែល​បង្ហាញ​ថា​ នឹង​ឈ្នះ​ឆ្នោត​ ឬ​អត់​នោះ​ទេ​។​ សន្លឹក​ឆ្នោត​ គឺ​អាស្រ័យ​ទៅ​លើ​ពលរដ្ឋ​ នៅ​ក្នុង​ប្រទេស​ ដែល​នឹង​ចូលរួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត​។​ ក៏​ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​ចំនួន​ Like​ គឺ​ អាស្រ័យ​ទៅ​លើ​ ទី​មួយ​ អ្នក​ចូល​ចិត្ត​ ទី​ពីរ​ អ្នក​ចង់​តាមដាន​ព័ត៌មាន​នៅ​លើ​ Page​ នោះ​ ហើយ​ទី​បី​ អាច​ជា​ការ​ Promote​  Page​ តាម​រយៈ​ការ​ប្រើប្រាស់​ថវិកា​។​ ដូចនេះ​ចំនួន​ Like​ នេះ​ មិន​មាន​អ្វី​ជា​ការ​ជាក់លាក់​នោះ​ទេ​»​។​

ទាក់ទង​នឹង​រឿង​ អ្នកគាំទ្រ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយក​រដ្ឋមន្ដ្រី​ មាន​គណនី​ក្លែងក្លាយ​ ហើយ​មិនមែន​អ្នកគាំទ្រ​នៅ​ក្នុង​ប្រទេស​នេះ​ដែរ​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​នៅ​ ទីស្ដីការគណៈរដ្ឋមន្ដ្រី​ បាន​ច្រានចោល​នៃ​របាយការណ៍​ទាំង​អស់នេះ​ ពីព្រោះ​លោក​គិត​ថា​ ព័ត៌មាន​ដែល​ចេញពី​ Socialbakers.com​នេះ​ គឺ​មិន​អាច​យក​ជា​ការ​ចោល​បាន​។​

លោក ផៃ ស៊ីផាន
លោក ផៃ ស៊ីផាន

លោក​ ផៃ​ ស៊ី​ផា​ន​ ថា​៖​ «​ខ្ញុំ​ថា​ អ្នកគ្រប់គ្រង​ គឺ​ google​ យើង​អត់​មាន​ឥទ្ធិពល​ឯណា​ ដែល​ទៅ​ក្លែងបន្លំ​ជាមួយនឹង​ក្រុមហ៊ុន​ google​ ដែល​ជា​ក្រុមហ៊ុន​អន្ដរជាតិ​ ហើយ​មានការ​ ទទួលស្គាល់​ពី​អន្ដរជាតិ​។​ ហើយ​ព័ត៌មាន​ដែល​ចេញ​ក្រៅពី​ ក្រុមហ៊ុន​ google​ គឺ​មិន​អាច​យក​ជា​ការ​បាន​»​។​

តាមទិន្នន័យ​​ប្រមូល​ដោយ​គេហទំព័រ​វិភាគ​មួយ​ឈ្មោះ​ Sociabalers.com​ ដែល​សារព័ត៌មាន​ ភ្នំពេញ​ប៉ុស្ដិ៍​បាន​ធ្វើការ​រ​ចុះ​ផ្សាយ​ នៅ​ថ្ងៃនេះ​ បានឱ្យ​ដឹង​ថា​ ចំនួន​អ្នកគាំទ្រ​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ មាន​ចំនួន​ ៧៧៩​ ០០០​ បន្ថែម​នៅ​ក្នុង​មួយ​ខែ​កន្លង​ទៅ​ ក្នុង​នោះ​មាន​តែ​ ១៥៧​ ៣៣១​ ប៉ុណ្ណោះ​ នៃ​ចំនួន​អ្នក​គាំ​នៅ​ក្នុង​ប្រទេស​។​ ក្រៅពី​នេះ​  ចំនួន​ចូល​យ៉ាងច្រើន​នេះ​ បាន​មក​ពី​ប្រទេស​ឥណ្ឌា​ចំនួន​ ២៥៥​ ៦៩២​។​ ជា​រួម​ទៅ​ក្នុង​ប្រទេស​ ឥណ្ឌា​ អ្នក​ Like​ លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ មាន​ចំនួន​ ៣៣២​ ៤៧៥​។​

ជាង​នេះ​ទៅ​ទៀត​ ក្នុង​រយៈកាល​ ៣០​ ថ្ងៃ​កន្លង​ទៅ​ ក៏​មាន​គណនី​ផ្សេងៗ​ទៀត​ ដែល​បាន​ចុច​ Like​ និង​គាំទ្រ​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយ​រដ្ឋមន្ដ្រី​ ក្នុង​នោះ​មាន​ចំនួន​អ្នក​ចុច​ Like​ មក​ពី​ ប្រទេស​ហ្វី​លី​ពី​ន​ មាន​ ចំនួន​ ៩៨​ ២៥៦​ ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​ មាន​ចំនួន​ ៥៤​ ៩៧២​ ពី​ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​ មាន​ចំនូ​ន​ ៤៦​ ៣៦៨​ ពី​ប្រទេស​ប្រេ​ស៊ី​ល​ មាន​ចំនួន​ ២៦​ ៥២៧​ ពី​ប្រទេស​ម៉ិ​ក​ ស៊ិ​ក​ មាន​ចំនួន​ ១២​ ៩៨០​ ពី​ប្រទេស​តួ​ក​គី​មាន​ចំនួន​ ៤​ ៧៨៣​ និង​ពី​ប្រទេស​អេ​មី​រ៉េ​ត​ អា​រ៉ាប់​រួម​ មាន​ចំនួន​ ៣​ ៩៥២​។​ សរុប​ជា​រួម​គឺ​មាន​ចំនួន​ ៥៩១​ ៧១៧​ នៃ​ចំនួន​អ្នក​ Follower​ អន្ដរជាតិ​ ១,២​ លាន​នាក់​ នៃ​ហ្វេ​ស​ប៊ុ​ក​ផេ​ច​របស់​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ដែល​ត្រូវ​បាន​បន្ថែម​ក្នុង​រយៈពេល​មួយ​ខែ​កន្លង​ទៅ​នេះ​៕

Share

ព័ត៌មានទាក់ទង

Image