en     km
en     km

​រាជរដ្ឋាភិបាល​ប្រកាស​បង្កើន​ប្រាក់បៀវត្ស​ភរិយា​ កូន​ របស់​មន្ត្រីរាជការ​ និង​កងកម្លាំងប្រដាប់អាវុធ​ នៅ​ឆ្នាំ​២០១៧

Share

cover-HS-post-on-8-March
ភ្នំពេញ៖  ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ថា​ នឹង​បង្កើន​ប្រាក់បៀវត្ស​ជូន​ភរិយា​ និង​កូនៗ​របស់​ មន្ត្រីរាជការ​ និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​។​ ការ​ប្រកាស​ ដំឡើង​ប្រាក់​ បៀវត្ស​ជូន​ភរិយា​រួម​ទាំង​កូនៗ​របស់​មន្ត្រីរាជការ​ និង​កងកម្លាំងប្រដាប់អាវុធ​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ស្នើ​សុំ​ពី​ពលរដ្ឋ​មួយ​ចំនួន​ឱ្យ​គិតគូរ​ពី​បញ្ហា​នេះ​ ដើម្បី​បង្កើន​ជីវភាព​មន្ត្រីរាជការ​ និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័នរដ្ឋ​។​

​នៅ​ក្នុង​ពិធី​អបអរសាទរ​ទិវា​សិទ្ធិ​នារី​ ៨​ មីនា​ ខួប​ ១០៥​ ឆ្នាំ​ នៅ​វិមាន​សន្តិភាព​ នា​ព្រឹក​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​  ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ បន្ទាប់​ពី​លោក​បាន​ទទួល​សំណូមពរ​ពី​ក្មេង​ស្រី​ម្នាក់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ភ្លាម​ សម្តេច​ក៏​បាន​ទាក់ទង​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ និង​រដ្ឋមន្ត្រី​មុខងារសាធារណៈ​ ដើម្បី​ពិភាក្សា​ ទៅ​លើ​បញ្ហា​នេះ​។​

​សម្តេច​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖​ «​ខ្ញុំ​ចង់​និយាយ​បញ្ហា​មួយ​ដែល​យប់មិញ​ មានការ​ចូល​ផ្ដល់​មតិ​របស់​ប្រហែលជា​ក្មួយ​ស្រី​ម្នាក់​ (​ខ្ញុំ​មិន​បាន​មើល​ Profile​ នោះ​ទេ​)​ ទាក់ទិន​នឹង​បញ្ហា​បៀវត្ស​របស់​ភរិយា​មន្ដ្រីរាជការ​ ខ្ញុំ​ចាប់អារម្មណ៍​ ហើយ​អរគុណ​ណាស់​ ជាមួយ​ហ្នឹង​ការ​ផ្ដល់​មតិ​នេះ​ ហើយ​ខ្ញុំ​ក៏​បាន​ឆ្លើយ​តប​ជាមួយ​ហ្នឹង​ការ​ចូល​ទៅ​ក្នុង​នោះ​ដែរ​…»​។​

Share

Image
Image
Image