en     km
en     km

បទ​ពិពណ៌នា​៖​ ស្ត្រី​សហគមន៍​ផ្លូវ​រថភ្លើង​ច្រៀង​អង្វរ​រដ្ឋាភិបាល​ ជួយ​ផ្ដល់​យុត្តិធម៌​នៅ​ពេល​រដ្ឋ​ត្រូវ​យក​ដី​ពួក​គេ​

Share

ស្ត្រី​សហគមន៍​ទាំង​ ៨​ នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ដែល​បាន​មក​ជួបជុំ​គ្នា​នៅ​ពីមុខ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ កាលពី​ថ្ងៃ​ចន្ទ​ ទី​៧​ ខែ​មិ​នា​ ពួក​គេ​បាន​ទាមទារ​ឱ្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បើក​វេទិកាសាធារណៈ​អំពី​ការ​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​ ប្រយោជន៍​ឱ្យ​ពួក​គេ​ ទទួល​បាន​យុត្តិធម៌​ ឬ​សំណង​ត្រឹមត្រូវ​ពី​ការ​អភិវឌ្ឍ​។​ ក្នុង​ការ​តវ៉ា​នោះ​ស្ត្រី​ សហគមន៍​បាន​ច្រៀង​ចម្រៀង​ដែល​រៀបរាប់​អំពី​ភាព​ទុក្ខ​លំបាក​ កង្វល់​ និង​ការ​រស់នៅ​មួយ​ដែល​ភ័យ​ខ្លាច​បាត់បង់​ទីលំនៅ​របស់​ពួក​គេ​ ។​

​សូម​ស្ដាប់​បទ​យ​ការណ៍​ដែល​រៀបរៀង​លោក​ មឿ​ន​ ឌី​ណា​ ដូច​តទៅ​៖

​នៅ​ពីមុខ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ស្ត្រី​សហគមន៍​ទាំង​ ៨​ បាន​ស្រែក​តវ៉ា​ដោយ​ប្រើ​ឧ​គ្ឃោ​សន​ស័ព្ទ​ និង​ច្រៀង​ចម្រៀង​ដែល​ពួក​គេ​បាន​និពន្ធ​រួម​គ្នា​ហើយ​ស្រែកច្រៀង​រួម​គ្នា​ ពី​ផល​លំបាក​ និង​សេចក្ដី​កង្វល់​ចំពោះ​ការ​អភិវឌ្ឍ​មួយ​ដែល​ពួក​គេ​ថា​មាន​ផល​ប៉ះពាល់​ការ​រស់នៅ​របស់​ពួក​គេ​ ដោយ​ពួក​គេ​ទទូច​ឱ្យ​មាន​ព័ត៌មាន​ជាក់​លាក់​ចំពោះ​ការ​អភិវឌ្ឍ​ និង​រួម​គ្នា​ការពារ​ផ្ទះ​យើង​។​

cover-railway-community-protest-(Dyna)
បទ​ចម្រៀង​ដែល​ដំបូង​គេ​ជា​សំឡេង​របស់​ស្ត្រី​នៃ​សហ​គម​ន៏​ទាំង​ ៨​ ដែល​បាន​មក​ជួបជុំ​គ្នា​នៅ​ពីមុខ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ កាលពី​ថ្ងៃ​ចន្ទ​ ទី​៧​ មិ​នា​ គឺ​មួយ​ថ្ងៃមុន​ ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ៨​ មិ​នា​ ហើយ​ចម្រៀង​ដែល​ពួក​គេ​ច្រៀង​នេះ​គឺ​ “​បទ​ រួម​គ្នា​ការពារ​ផ្ទះ​យើង​”​។​
​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​ចង់​បញ្ជាក់​ថា​ទទូច​ឱ្យ​ប្រជា​សហគមន៍​ដែល​មាន​ផល​ប៉ះពាល់​នៅ​តាម​បណ្ដោយ​ផ្លូវដែក​ត្រូវ​រួម​រួម​គ្នា​ ទោះបីជា​ក្រីក្រ​គឺ​ត្រូវ​ខំប្រឹង​ការពារ​ភូមិដ្ឋាន​ ខណៈ​ពួក​គេ​ទទូច​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​ដល់​ពួក​គេ​ដែល​ជា​រាស្ត្រ​ក្រីក្រ​ និង​ផ្ដល់​យុត្តិធម៌​។​

​បទ​ចម្រៀង​ទី​២​ នេះ​ ក្រុម​សហគមន៍​ស្រែកច្រៀង​គ្នា​គឺ​បទ​ “​កង្វល់​សហ​គម​ន៏​ផ្លូវដែក​” ហើយ​នៅ​ក្នុង​អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ​ទៀត​សោត​បង្ហាញ​ពី​ក្ដី​កង្វល់​របស់​សគម​ន៏​ព្រោះតែ​ខ្លាច​ការ​អភិវឌ្ឍ​ន៏​ ធ្វើ​ឱ្យ​បាត់បង់​លំនៅ​ដ្ឋា​ន​ ហើយ​ទទូច​ឱ្យ​ផ្ដល់​ព័ត៌មាន​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ និង​ផ្ដល់​ក្ដី​សង្ឃឹម​ទៅ​ដល់​ពួក​គេ​ផង​។​

​បន្ទាប់​ពី​បទ​ទី​៣​ បាន​បញ្ចប់​រួច​មក​ ស្ត្រី​សហ​គម​ន៏​ទាំង​ ៨​ បាន​បន្ត​ស្រែកច្រៀង​ចម្រៀង​ដែល​ទាក់ទង​ទៅ​នឹង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បទ​នេះ​មាន​ចំណងជើង​ថា​ “សូម​ក្រសួង​សាធារណការ​ និង​ដឹង​ជញ្ជូន​ជួយ​ផ្ដល់​ព័ត៌មាន​”​។​

​ចំពោះ​បទ​ចម្រៀង​នេះ​ដែរ​ គឺ​ពួក​គេ​ទទូច​ឱ្យ​ក្រសួង​ផ្ដល់​នូវ​ព័ត៌មាន​ឱ្យ​បាន​ឆាប់​ចំពោះ​ការ​ការ​អភិវឌ្ឍ​ផ្លូវដែក​ ដែល​ជា​កង្វល់​របស់​សហគមន៍​ ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ថា​មិនដឹង​ថ្ងៃ​ណា​នឹង​ទទួល​បាន​ដំណឹង​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​ហើយ​ ដើម្បី​ពួក​គេ​មានបាន​ទទួល​សំណង​សមរម្យ​។​

​ចម្រៀង​ដែល​ចូល​មក​បញ្ចប់​នេះ​ គឺជា​សម្រែក​នៃ​ការ​ស្រែកច្រៀង​រួម​គ្នា​។​ មាន​ចំណងជើង​ថា​
”​អភិវឌ្ឍ​ន៏​ផ្លូវដែក​ សម្រែក​ពលរដ្ឋ​”​។​ ក្នុង​អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ​ដែរ​ បាន​បញ្ជាក់​ថា​ ពួក​គេ​មាន​សេចក្ដី​កង្វល់​ ចំពោះ​ការ​អ​ភិ​វ​ឌ្ឍ​ដែល​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ ដែល​ធ្លាប់តែរ​ស់សុខសាន្ត​ ឥឡូវ​ប្រែជា​មានទុក្ខ​ភ័យ​ ហើយ​ទទូច​ឱ្យ​ក្រសួង​ដែល​ពាក់ព័ន្ធ​មេត្តា​ជួយ​ពន្យល់​ដើម្បី​បំ​ បាត់​ភាព​ភ័យ​ខ្លាច​។​

​តាម​គម្រោង​របស់​រដ្ឋាភិបាល​  ផ្លួ​វ​រថភ្លើង​ដែល​ត្រូវ​ស្ថាបនា​ ផ្លូវ​ល្បឿន​លឿន​នេះ​ មាន​ប្រវែង ​១៣​ គីឡូ​មែ​ត្រ​ ដោយ​គិត​ពី​ស្ថានីយ​រថភ្លើង​រាជធានី​ភ្នំពេញ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​៕​

Share

ព័ត៌មានទាក់ទង

Image