en     km
en     km

ក្រសួង​ការងារ​លើកទឹកចិត្ត​ស្ត្រី​ ឱ្យ​ពង្រឹងសមត្ថភាព​ និង​ក្លាហាន​ក្នុង​ការ​តស៊ូ​មតិ​

Share

cover-Ministry-of-Labour-&-Vocational-Training
​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកទឹកចិត្ត​ស្ត្រី​ទាំងអស់​ឱ្យ​មាន​ភាព​ក្លាហាន​ក្នុង​ការ​តស៊ូ​មតិ​ និង​ជំរុញ​ឱ្យ​ស្ត្រី​ពង្រឹងសមត្ថភាព​ការងារ​បន្ថែម​ទៀត​។​  ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៥​ នៃ​ទិវា​ស្ត្រី​អន្តរជាតិ​ ៨​ មីនា​ ក្រោម​ប្រធានបទ​ “​វិនិយោគ​លើ​សមភាព​យេ​ន​ឌ័​រ​ ដើម្បី​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​”​ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ នៅ​សាល​ក្រសួង​ការងារ​។​

​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ទទូច​ឱ្យ​ស្ត្រី​ទាំងអស់​មាន​ភាព​ក្លាហាន​ក្នុង​ការ​តស៊ូ​មតិ​ និង​លើកទឹកចិត្ត​ស្ត្រី​ឱ្យ​បង្កើន​សម្ថ​ត​ភាព​ក្នុង​វិស័យ​ការងារ​ ដោយ​ស្ត្រី​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។​ រដ្ឋមន្ត្រីក្រសួង​ការងារ​ លោក​ ​អ៊ិ​ត​ សំ​ហេង​ បាន​លើក​ឡើង​ទៀត​ថា​ ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​ បើ​មិន​មានការ​ចូលរួម​យ៉ាង​ពេញទំហឹង​ពី​ស្ត្រី​ទេ​នោះ​ សង្គម​យើង​នឹង​មិន​ទទួល​បានការ​រីក​ចម្រើន​ដូច​អ្វី​ដែល​យើង​ចង់បាន​នោះ​ឡើយ​។​

​លោក​បាន​បន្ត​ថា​ គ្រប់​ក្រសួង​ទាំងអស់​ត្រូវ​មានការ​លើកទឹកចិត្ត​ដល់​ស្ត្រី​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ជួ​រដ្ឋាភិបាល​ និង​នៅ​ស្ថាប័ន​ផ្សេងៗ​ទៀត​ ហើយ​សង្គម​ត្រូវ​តែ​ផ្តល់​តម្លៃ​ឱ្យ​ស្ត្រី​ទាំងអស់​។​ ជាង​នេះ​ទៀត​នោះ​ស្ត្រី​ខ្លួនឯង​ក៏​ត្រូវ​ពង្រឹងសមត្ថភាព​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ផង​ដែរ​។​

«​កត្តា​សំខាន់​ត្រូវ​លើកទឹកចិត្ត​ពី​អង្គភាព​ពី​ថ្នាក់ដឹកនាំ​ពី​ស្ថាប័ន ​តែ​អី្វ​ដែល​ជា​កត្តា​កំណត់​ជោគជ័យ​ ឬ​មិន​ជោគជ័យ​គឺ​ខ្លួនឯង​ ហើយ​ខ្លួនឯង​ត្រូវ​តែ​ពូកែ​ ត្រូវ​ខ្លាំង​ ត្រូវ​តែ​ក្លាហាន​ ត្រូវ​មាន​សមត្ថភាព​ពិតប្រាកដ​ អានេះ​ជា​សមភាព​យេ​ន​ឌ័​រ​របស់​យើង​ នេះ​មែនឬ​មិនមែន​»​។​

​ដូច​គ្នា​នោះ​ដែរ​ អ្នកស្រី​ ទុង​ សុភាព​ អគ្គ​នាយ​រង​ នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ នៃ​ក្រសួង​ការងារ​ បាន​មាន​ប្រសា​ស​ន៏​ថា​ ក្រសួង​បាន​បង្កើត​ក្រុមការងារ​យេ​ន​ឌ័​រ​ តាម​វិទ្យាស្ថាន​ ម​ជ្ឈ​ណ្ឌ​ល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​និង​ខេត្ត​ រួច​ហើយ​។​

​អ្នកស្រី​បាន​បន្ត​ថា​ ដើម្បី​លើកកម្ពស់​ក្នុង​ការ​ចូលរួម​ ទាំង​ស្ត្រី​ទាំង​បុរស​ ក្រសួង​បាន​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ចំនួន​ ៣​ ក្នុង​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​។​ យុទ្ធសាស្ត្រ​ទាំងនោះ​រួម​មាន​៖​ ទី​១​ លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ក្នុង​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​  ទី​២​ លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ក្នុង​វិស័យ​ការងារ​  និង​ទី​៣​ លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ក្នុង​វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​លើស​ពី​នេះ​អ្នកស្រី​ថា​ ល​ទ្ធ​ផល​ដែល​សម្រេច​បាន​គិត​មក​ដល់​ឆ្នាំ​២០១៥​ បាន​បង្កើន​ឱកាស​ការងារ​សម​ស្រប​ និង​ការងារ​ដែល​មាន​ប្រាក់​កម្រៃ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ដល់​ស្ត្រី​នៅ​តាម​ជនបទ​ ឬ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ ទីផ្សារ​ការងារ​ សេវា​ពិគ្រោះ​យោបល់​ តម្រង់់​ទិស​វិជ្ជាជីវៈ​ដល់​ស្ត្រី​នៅ​លើ​ទីផ្សា​ពលកម្ម​ និង​ផ្តល់​កាលានុវត្តភាព​ដល់​មន្ត្រី​ជានា​រី​ក្នុង​ក្រសួង​នានា​នៅ​គ្រប់​លំដាប់​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​

​ទន្ទឹម​គ្នា​នោះ​ដែរ​ អ្នកស្រី​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​ខិតខំ​បំពេញការងារ​ឱ្យ​មាន​ភាព​រីក​ចម្រើន​តទៅ​ទៀត​។​ លោកស្រី​៖​ «​ប្តេជ្ញា​ខិតខំ​រៀន​ សូត្រ​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​ និង​ហ៊ាន​ចូលរួម​ក្នុង​សេចក្តីសម្រេច​ ប្តេជ្ញា​ខិតខំ​ឱ្យ​អស់ពី​កម្លាំងកាយ​ តស៊ូ​គ្រប់​ឧបសគ្គ​ប្រកបដោយ​ទឹកចិត្ត​មោះមុត​ ភក្តីភាព​ និង​សីលធម៌​វិជ្ជាជីវៈ​ខ្ពស់​»៕

Share

Image
Image
Image