en     km
en     km

អង្គការ​ស្ដ្រី​ និង​អ្នកវិភាគ​គាំទ្រ​អគ្គស្នងការ​នគរបាល​ជាតិ​ជ្រើសរើស​ស្ត្រី​បម្រើការងារ​ជា​នគរបាល​

Share

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា​ នៅ​ពេល​ឆាប់ៗ​នេះ​ ស្ថាប័ន​នេះ​នឹង​ជ្រើសរើស​មន្ត្រី​របស់​ខ្លួន​បន្ថែមចំនួន​ជាង​ ៤ ០០០​ សម្រាប់​ឆ្នាំ​ ២០១៦​ ដែល​ចំនួន​នរ​គ​បាល​ បច្ចុប្បន្ន​មាន​ជាង​ ៥០ ០០០​នាក់​។​ មេដឹកនាំ​អង្គការ​ និង​អ្នកវិភាគ​សង្គម​ជា​ស្ត្រី​ បាន​យល់​ឃើញ​ប្រហាក់ប្រហែល​គ្នា​ថា​ ការ​ដែរ​ទុក​ឱកាស​ឱ្យ​ស្ដ្រី​បាន​ចូលរួម​ច្រើន​ក្នុង​ការងារ​សាធារណៈ​ គឺជា​ផ្នែក​មួយ​នៃ​ការ​លើក​ស្ទួយ​ស្ដ្រី​ក្នុង​ជួ​រដ្ឋាភិបាល​។​ ព័ត៌មាន​នេះ​រាយការណ៍​ដោយ​កញ្ញា​ ជុំ​ ជោគ​ជាតា​ ៖

​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នកវិភាគ​ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការងារ​ស្ដ្រី​ បាន​សាទរ​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​ផ្ដួចផ្ដើម​ឱ្យ​ស្ដ្រី​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​នគរបាល​មាន​ចំនួន​ច្រើន​ដោយ​ពួក​គាត់​យល់​ឃើញ​ថា​ ជា​ឱកាស​មួយ​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ក្នុង​សង្គម​ និង​មុខងារ​កងកម្លាំងប្រដាប់អាវុធ​។​

លោកស្រី ពុង ឈីវកេក
លោកស្រី ពុង ឈីវកេក

ប្រធាន​អង្គការ​លី​ការ​ដូ​ លោកស្រី​ ពុង​ ឈី​វ​កេ​ក​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ចន្ទ​ ទី​០៧​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​ថា​  ការ​ប្រកាស​ជ្រើសរើស​ស្ដ្រី​ឱ្យ​ចូល​បំពេញការងារ​ក្នុង​ជួរ​នគរបាល​ជាតិ​ គឺជា​រឿង​ល្អ​ ដែល​លោកស្រី​ថា​ ជា​គំនិត​បើកចំហ​សិទ្ធិ​ស្ត្រី​ក្នុង​វិស័យ​ កង​ប្រដាប់​អាវុធ​ និង​នគរបាល​យុត្តិធម៌​។​

​លោកស្រី​ ពុង​ ឈី​វ​ហ្គេ​ច​ ៖​ «​ចា៎​!​ ខ្ញុំ​ ថា​ជា​ការ​ល្អ​ហើយ​ សង្គម​ស៊ី​វិល​យើង​តែងតែ​ខំ​លើក​ថា​ យើង​ចង់​ឃើញ​នគរបាល​ឱ្យ​មាន​នគរបាល​ស្ដ្រី​ជា​ច្រើន​ ហេតុ​អ្វី​?​ ព្រោះ​អី​មាន​ករណី​ច្រើន​ ដែល​ប៉ះពាល់​អំពើ​ហិង្សា​ ជា​ច្រើន​ ដែល​មានការ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ស្ដ្រី​ និង​កុមារី​ .…»​។​

​លោក​ ស្រី​ ពុង​ ឈី​វ​កេ​ក​ បាន​លើក​ឡើង​បែប​នេះ​ ព្រោះ​លោកស្រី​ជឿ​ថា​ នៅ​ពេល​ដែល​មាន​ អំពើ​ហិង្សា​ ការ​រំលោភ​សេពសន្ថវៈ​ និង​ការ​ជួញដូរ​ កើតឡើង​ទៅ​លើ​ស្ដ្រី​ និង​កុមារី​  គឺ​ នគរបាល​ជា​ស្ដ្រី​ ដែល​ជា​អ្នកបំរើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ អាច​យល់​ពី​បញ្ហា​ និង​សុខទុក្ខ​របស់​ពលរដ្ឋ​ និង​ស្ដ្រី​បាន​ល្អ​ប្រសើរ​ជាង​នរ​គ​បាល​ជា​បុរស​។​

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ​  លោក​ ស្រី​ ជា​ វ​ណ្ណាត​ អ្នកវិភាគ​បញ្ហា​សង្គម​លើក​ឡើង​ថា​ជា​ការ​គួរ​ឱ្យ​សាទរ​ ដែល​ស្នងការ​នគរបាល​ជាតិ​ប្រឹងប្រែង​បញ្ចូល​ស្ដ្រី​ឱ្យ​កាន់តែ​ខិត​ជិត​គ្នា​ និង​ចំនួន​បុរស​នៅ​ក្នុង​វ​ស័​យ​រដ្ឋាភិបាល​បែប​នេះ​។​

​តែ​ជាមួយ​គ្នា​នេះ​លោកស្រី​ សំណូមពរ​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ​ថា​ កម្លាំង​នគរបាល​ស្ដ្រី​ដែល​នគរបាល​ជាតិ​នឹង​ជ្រើសរើស​ឱ្យ​ចូល​បំពេញការងារ​នៅ​ក្នុង​អង្គភាព​នីមួយៗ​ នៅ​អគ្គស្នងការ​នគរបាល​ជាតិ​ខាង​មុខ​នេះ​  គួរតែ​ផ្ដោត​លើ​គុណភាព​ សមត្ថភាព​ ច្រើន​ជាង​បរិមាណ​។​

រូបភាព៖ Postkhmer
រូបភាព៖ Postkhmer

លោកស្រី​ ជា​ វ​ណ្ណាត​ ៖​ «​សង្ឃឹមថា​នៅ​ក្នុង​ការ​ជ្រើសរើស​នគរបាល​ចូល​ហ្នឹង​ សង្ឃឹមថា​ ជ្រើសរើស​អ្នក​ណា​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ ហើយ​មាន​ឥរិយាបថ​ និង​អត្ត​ចរិត​ សមជា​អ្នកបំរើ​ប្រជាពលរដ្ឋ​ បាន​ន័យ​ថា​ តាំងខ្លួន​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ មិនមែន​តាំងខ្លួន​ជា​អ្នក​មក​ត្រួតត្រា​ មិនមែន​ជា​អ្នក​ការពារ​ ទៅ​ជា​អ្នក​នាំ​ជា​បញ្ហា​ឱ្យ​កើត​មាន​ឡើង​ទៅ​វិញ​»​។​

​គួរ​បញ្ជាក់​ដែរ​ថា​ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អ្នកនាំពាក្យ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ចំនួន​ស្ដ្រី​ដែល​បាន​ធ្វើការ​នៅ​ក្នុង​អគ្គស្នងការ​នគរបាល​ជាតិ​ បច្ចុប្បន្ន​មាន​ជាង​៣០០០​ នាក់​ គឺ​ស្មើ​ជាង​ ៥%​ នៃ​ចំនួន​សរុប​ នគរបាល​ជាតិ​ ៥៦០០​ នាក់​៕​

Share

Image
Image
Image