loader

រាជរដ្ឋាភិបាល​ប្រកាស​ដក​លិខិតឆ្លងដែន​ផ្លូវការ​ពី​មន្ត្រី ​ដែល​ចប់​បេសកកម្ម​ពី​បរទេស​

cover-Hor-Namhong
​ភ្នំពេញ​៖​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​ លោក​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដោយ​ស្នើ​ឱ្យ​ដក​លិខិតឆ្លងដែន​ផ្លូវការ​ពី​មន្ត្រី​ក្រសួង​នានា​បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​នៅ​បរទេស​ហើយ​វិល​មក​កម្ពុជា​វិញ​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​០៤​ ខែមីនា​ លោក​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​លើក​ឡើង​ថា​ ការ​ស្នើ​ដក​លិខិត​ឆ្លង​ ដែន​ផ្លូវការ​នេះ​ យោង​តាម​ចំណារ​ចុះ​ថ្ងៃ​ទី​០២​ ខែមីនា​ របស់​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ដោយ​ឱ្យ​មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា​នៅ​គ្រប់​ច្រកព្រំដែន​ ដក​លិខិតឆ្លងដែន​ផ្លូវការ​របស់​មន្ត្រី​ដែល​ចប់​បេសកកម្ម​ពី​បរទេស​។​

​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ លោក​ ហោ​ ណាំ​ហុង​ ក៏​បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ចាត់វិធានការ​ប្រមូល​លិខិតឆ្លងដែន​ទាំងនោះ​ ចាប់ពី​ថ្ងៃ​ទី​ ២១​ ខែមីនា​ តទៅ​ ដើម្បី​យក​មក​រក្សា​ទុក​នៅ​ក្រសួងការបរទេស​។​ ទន្ទឹម​គ្នា​នេះ​ ក្រសួង​នឹង​ប្រគល់​លិខិតឆ្លងដែន​ផ្លូវការ​ទាំងនោះ​ទៅ​មន្ត្រី​រដ្ឋាភិបាល​វិញ​ ខណៈ​មន្ត្រី​នោះ​ត្រូវ​មាន​បេសកកម្ម​នៅ​បរទេស​ជា​ថ្មី​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

វិធីត្រៀមខ្លួនសម្រាប់ស្ត្រីមានផ្ទៃពោះមានទម្រង់កូនបញ្ច្រាស

ស្ត្រីមានផ្ទៃពោះគ្រប់រូប តែងរំពឹងប្រាថ្នាចង់ឱ[...]

មន្ត្រីនាំពាក្យកងទ័ព៖ កម្ពុជាបើកចិត្តចំពោះប្រទេសនានាដែលចង់ធ្វើសមយុទ្ធជាមួយកម្ពុជាតែត្រូវគោរពលក្ខខណ្ឌ

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជ[...]

គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៨០ភាគរយ

គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x