en     km
en     km

រាជរដ្ឋាភិបាល​កម្ពុជា​អនុម័ត​យុទ្ធសាស្ត្រ​ ៤​ ចំណុច​ ក្នុង​គោលនយោបាយ​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥-២០២៥

Share

រូបភាពពីហ្វេសប៊ុកសម្ដេច
រូបភាពពីហ្វេសប៊ុកសម្ដេច

ភ្នំពេញ៖  សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ បាន​លើក​ទ្បើ​ង​ថា​ រាជរដ្ឋាភិបាល​ បាន​ដាក់​អនុម័ត​យុទ្ធសាស្ត្រ​ចំនួន​ ៤​ ចំណុច​ទៅ​ក្នុង​គោលនយោបាយ​ឧស្សាហកម្ម​ដោយ​ផ្តោត​ទៅ​លើ​ការ​តម្រង់​ទិស​ដៅ​ទីផ្សារ​ និង​បរិយាកាស​អំណោយផល​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​។​

​ការ​ថ្លែង​បែប​នេះ​ ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ពិធី​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៦​  ក្រោម​ប្រធានបទ​ “​ជំរុញ​ការងារ​ទៅ​មុខ​ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ និង​ក្នុង​តំបន់​ និង​ទ្បូ​ជី​ស្ទីក​ សម្រាប់​កា​រត​ភ្ជាប់​កំណើន​ និង​ការ​អភិវឌ្ឍ​”​ នៅ​សណ្ឋាគារ​ សូ​ហ្វី​តែ​ល​ ភ្នំពេញ​ ភូ​គី​ត្រា​ ព្រឹក​ថ្ងៃ​ចន្ទ​ ទី​០៧​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​។​

​សម្តេច​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ទៀត​ថា​ នៅ​ក្នុង​គោលនយោបាយ​ឧស្សាហកម្ម​ខាងលើ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នៅ​យុទ្ធសាស្ត្រ​ចំនួន​ ៤​ ចំណុច​ រួម​មាន​៖​ ទី​១​ ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​ និង​ការ​បង្កើត​តំបន់​នៅ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ ដើម្បី​បម្រើ​សកម្មភាព​ កសិកម្ម​ និង​ឧស្សាហកម្ម​ ដោយ​ជួយ​បង្កើត​ផលិតភាព​ទាក់ទាញ​ ការ​វិនិយោគ​ និង​បង្កើន​ទំនុកចិត្ត​ផ្នែក​អាជីវកម្ម​,​ ទី​២​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ជា​ពិសេស​នៅ​តាម​ដងផ្លូវ​ដឹក​ជញ្ជូន​ទាំង​៣​ ដែល​មាន​អាទិភាព​ខ្ពស់​ និង​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ កា​រត​ភ្ជាប់​ ការ​ប្រកួតប្រជែង​ និង​តម្រូវការ​របស់​វិស័យ​ឯកជន​,​ ទី​៣​ ការ​បង្កើត​យន្តការ​ពង្រីក​ទីផ្សារពលកម្ម​ និង​ជំនាញ​ជា​ឯកទេស​ដើម្បី​ធានា​ឱ្យ​មានការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​ និង​ផលិតភាព​កាន់តែ​ប្រសើរ​ទ្បើ​ង​,​ និង​ទី​០៤​ ការ​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ស​ និង​អភិវឌ្ឍ​ឧស្សាហកម្ម​បៃតង​ទៅ​ថ្ងៃ​អនាគត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​សន្និសីទ​ខាងលើ​នេះ​ សម្តេច​ ហ៊ុន​ សែន​ ប្តេជ្ញា​អនុវត្ត​ផែនការ​សកម្មភាព​សំខាន់ៗ​មួយ​ចំនួន​មាន​ដូច​ជា​  ការ​ពង្រឹង​និង​ពង្រីក​ផ្លូវជាតិ​ និង​អន្តរជាតិ​ត​ភ្ជាប់​ទៅ​បណ្តា​ប្រទេស​ជិតខាង​ ពង្រឹង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​  ការ​បង្កើន​ និង​ពង្រីក​ផ្លូវដែក​បន្ថែម​ទៀត​ ការ​អភិវឌ្ឍ​កំពង់​ផែ​សមុទ្រ​ និង​កំពង់​ផែ​ទន្លេ​ និង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ឡូ​ជី​ស្ទីក​ (Logistic)​ ជាដើម​៕

Share

Image
Image
Image