en     km
en     km

អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា​ រឹបអូស​គ្រឿងញៀន​មាន​តម្លៃ​ជិត​ ៤០​ លាន​ដុល្លារ​

Share

cover-Myanma-zeised-many-druges
នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ប្រកាស​ថា​ គេ​បាន​រឹបអូស​សារធាតុ​គ្រឿងញៀន​តម្លៃ​ជិត​ ៤០​ លាន​ដុល្លារ​ ដែល​បម្រុង​ឆ្លងកាត់​ទៅ​លក់​នៅ​ប្រទេស​ផ្សេងៗ​ទៀត​។​

​មន្ដ្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​របស់​ប្រទេស​មី​យ៉ា​ន​ម៉ា​ ដែល​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​បាន​ប្រាប់​ទីភ្នាក់ងារ​សា​ព័ត៌មាន​ AFP​ ថា​ គ្រឿងញៀន​ទាំងនេះ​មាន​តម្លៃ​ប្រហែល​ ៣៧​ លាន​ដុល្លារ​អា​មេ​រិ​ក​ គឺជា​ការ​រឹបអូស​បាន​ដ៏​ធំ​នៅ​ដើមឆ្នាំ​២០១៦​។​

​អាជ្ញាធរ​និយាយ​ថា​គ្រឿងញៀន​ដែល​ត្រូវ​បាន​រឹបអូស​នេះ​គឺ​មាន​ប្រភេទ​ Heroin​ និង​Methamphetamines​។​

​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៥​ អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា​បាន​រឹបអូស​គ្រឿងញៀន​ជា​ច្រើន​តោន​ដែល​មាន​តម្លៃ​ ១០០​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ មី​យ៉ា​ន់​ម៉ា​ជា​ប្រភព​នៃ​ការ​ផលិត​គ្រឿងញៀន​ធំ​ទី​បី​នៅ​លើ​ពិភពលោក​ បន្ទាប់​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ប្រទេស​ម៉ិចស៊ិក​។​ តំបន់​ដែល​ផលិត​គ្រឿងញៀន​ គឺ​ស្ថិត​នៅ​តំបន់ត្រីកោណមាស​ មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ​ និង​ប្រទេស​ឡាវ​៕

​ប្រភព​៖​ AFP

Share

ព័ត៌មានទាក់ទង

Image