loader

ហ្វី​លី​ពី​ន​ រឹបអូស​នាវា​កូរ៉េ​ខាងជើង​មួយ​គ្រឿង​

cover-PH-seized-N.-KR
​អាជ្ញាធរ​ប្រទេស​ហ្វី​លី​ពី​ន​បាន​និយាយ​ថា​ ខ្លួន​បាន​រឹបអូស​នាវា​មួយ​គ្រឿង​របស់​កូរ៉េ​ខាងជើង​ដែល​បាន​ឆ្លងកាត់​សមុទ្រ​ហ្វី​លី​ពី​ន​ ដែល​ការ​រឹបអូស​នេះ​ក្រុង​ម៉ានីល​អះអាង​ថា​អនុវត្ត​តាម​វិធានការ​របស់​អង្គការសហប្រជាជាតិ​ ដែល​បាន​ដាក់ចុះ​ដើម្បី​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​របប​ក្រុង​ព្យុ​ង​យ៉ាង​។​

​អ្នកនាំពាក្យ​រង​ របស់​ប្រធានាធិបតី​លោក​ Manolo​ Quezon​ បាន​និយាយ​ថា​ នេះ​ជា​វិធានការ​ចាំបាច់​មួយ​ដើម្បី​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ទៅ​លើ​ប្រទេស​កូរ៉េ​ខាងជើង​ ដែល​ដាក់ចុះ​ដោយ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​កាលពី​ស​ប្ដា​ហ៍​មុន​។​ នាវា​កូរ៉េ​ខាងជើង​មួយ​នេះ​មានឈ្មោះ​ថា​ Jin​ Teng​ ត្រូវ​បាន​រឹបអូស​ ហើយ​នាំ​យក​ទៅ​ទុក​នៅ​ឆកសមុទ្រ​ Subic​។​

​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​និយាយ​ថា​ ពួក​គេ​នឹង​បណ្ដេញ​អ្នក​បើក​នាវា​ចេញពី​ប្រទេស​នៅ​ថ្ងៃនេះ​។​ អ្នកនាំពាក្យ​ឆ្មាំ​ស​មុ​ទ្រុ​នៃ​ប្រទេស​ហ្វី​លី​ពី​ន​លោក​ Armand​ Balilo​ បាន​ប្រាប់​ទី​ភា្ន​ក់​ងារ​សារព័ត៌មាន​ AFP​ ថា​ នា​វឹក​ចំនួន​ ២១​ នាក់​ របស់​នាវា​នេះ​នឹង​ត្រូវ​បាន​នាំ​ខ្លួន​មក​សាកសួរ​មុន​នឹង​បណ្ដេញ​ពួក​គេ​ចេញ​៕​

ប្រភព​៖​ AFP

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x