en     km
en     km

ក្រសួង​អប់រំ​ អំពាវនាវ​ដល់​សាធារណជន​ផ្ដល់​ឯកសារ​ដែល​ប្រើ​រួច​ឱ្យទៅ​បណ្ណាល័យ​

Share

cover-MoEYS
​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ដែល​មាន​សន្ដាន​ចិត្ត​ចង់​ចូលរួម​ជំរុញ​វប្បធម៌​នៃ​ការ​អាន​នៅ​កម្ពុជា​ សូម​ផ្ដល់​ឯកសារ​ផ្សេងៗ​ ដែល​បាន​ ប្រើ​ហើយ​ ទៅ​ដាក់​នៅ​តាម​បណ្ណាល័យ​ ជាតិ​ ឬ​ បណ្ណាល័យ​តាម​ខេត្ត​។​

​ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្ដី​ពី​ទិវា​អំ​ណា​ន​ជាតិ​ដែល​បាន​ប្រកាស​កាល​ ពី​ថ្ងៃ​ទី​១៤​ ខែ​ កញ្ញា​ ឆ្នាំ​២០១៥​កន្លង​មកនេះ​។​ តាម​រយៈ​នេះ​ ក្រសួង​អប់រំ​ បាន​សេចក្ដីជូនដំណឹង​ដោយ​បាន​អះអាង​ថា​ គឺជា​ជោគជ័យ​ និង​ជា​គុណប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ​។​

​សេចក្ដីជូនដំណឹង​បាន​បញ្ជាក់​ថា​សប្បុរសជន​អាច​ជួយ​ផ្ដល់​ជា​ឯកសារ​ សៀវភៅអាន​ផ្សេងៗ​ដែល​បាន​ប្រើ​រួច​ដល់​បណ្ណាល័យ​តាម​ការ​ស្ម័គ្រចិត្ត​ តាម​រយៈ​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ រាជធានី​ និង​ខេត្ត​ ឬ​លោកនាយក​សាលា​រៀងៗ​ខ្លួន​ ដោយ​ផ្ទាល់​តែ​ម្ដង​។​

​យោង​តាម​សេចក្ដីជូនដំណឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០១៦​បានឱ្យ​ដឹង​ថា​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ បណ្ណាល័យ​គ្រប់​ភូមិ​សិក្សា​មាន​ចំនូ​ន​ ៨៤៧០​ នៅ​តាម​សាលារៀន​ទូ​ទាំង​ប្រទេស​ ហើយ​បណ្ណាល័យ​ទាំងនោះ​មាន​តែ​សៀវភៅ​គោល​តែ​ប៉ុណ្ណោះ​ គឺ​ពុំ​ទាន់​មាន​សៀវភៅ​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​សិស្សានុសិស្ស​ដើម្បី​សិក្សា​ ស្រាវជ្រាវ​ អាន​បន្ថែម​នៅឡើយ​៕

MoEYS on 3.3.16

Share

Image
Image
Image